ភាគទី ០២

Mulai dari awal
                                        

ហូស៊ុកទទួលបានសាររបស់កូនចៅដែលជាវីឌីអូគេធ្វើបាបណាមរីន ទឹកមុខស្មើរពរពេញដោយភ្លើងកំហឹងតែប្រឹងទប់ដោយសារតែមិនទាន់ដល់ពេល
«ចៅហ្វាយ គិតធ្វើយ៉ាងមិចទៀត»
«នៅឲ្យស្ងៀមសិនទៅ»
«បាទ!» អ្នកជាកូនចៅប្រញាប់ចាកចេញហើយហូស៊ុកក៏ដើរទៅរកណាមរីនដើម្បីលួងលោមនាង

នាងតូចអង្គុយយំតែឯងនៅសួនច្បារក្រោយអាគារ នាងខូចចិត្តព្រោះគ្មានអ្នកណាជឿនាងឡើយ ម្នាក់ស្អប់នាងទាំងដែលនាងគ្មានកំហុស
«ណាម!» រាងក្រាស់ស្រែកហៅនាងតូចគ្រាន់តែលឺសំលេងរបស់នាយនាងក៏ស្ទុះទៅឱបគេភ្លាម ហូស៊ុកមិនប្រកែកគេក៏ឱបនាងវិញ
«ខ្ញុំមិនបានធ្វើទេ មិចក៏គ្រប់គ្នាមិនជឿខ្ញុំ អ្នកខ្លះឃើញច្បាស់ណាស់ថាបងអេននីវាយខ្ញុំមុនគាត់ធ្វើឲ្យរបួសខ្លួនឯង ហេតុអីគ្មានអ្នកណាធ្វើសាក្សីឲ្យខ្ញុំ តើខ្ញុំធ្វើអីខុសទៅ? ខ្ញុំមិនបានទៅដុតសម្លាប់ផ្ទះអ្នកណាទេមិចក៏ពួកគេស្អប់ខ្ញុំចឹង ហុឹក.... ហុឹក...» ស្ដាប់លឺការរៀបរាប់របស់ណាមរីនហើយ ហូស៊ុកខឹងផងអាណិតនាងតូចផង ពេលនេះគេមិនអាចធ្វើអ្វីបានក៏ព្រោះតែគេមិនចង់ឲ្យបែកការពីសមាសភាពពិតប្រាកដរបស់គេឡើយ
«គ្មានអ្នកណាជឿនាងតែសម្រាប់ខ្ញុំនាងមិនដូចជាពាក្យចោទប្រកាន់របស់គេឡើយ»
«មិចក៏លោកជឿខ្ញុំចឹង លោកដឹងអត់លោកជាមនុស្សទីមួយដែលនិយាយរកខ្ញុំ លោកមិនជឿអ្វីដែលគ្រប់គ្នានិយាយអាក្រក់ពីខ្ញុំ»
«ព្រោះខ្ញុំជឿតែអ្វីដែលខ្ញុំឃើញផ្ទាល់ភ្នែកប៉ុណ្ណោះ»
«យ៉ាងណាអរគុណលោកដែលជឿជាក់លើខ្ញុំ»
«សន្យាមកលើកក្រោយជួបខ្ញុំកុំយំទៀតអីបែបនឹងមិនស្អាតទេ» នាយលើកដៃជូតទឹកភ្នែកឲ្យណាមរីនថ្នមៗ នាងតូចសម្លឹងមើលរាងក្រាស់ឡើងភ្លឹកពេលឃើញនាយជិតៗបែបនេះ
(គេសង្ហារហើយមានចិត្តល្អទៀត....) ណាមរីនគិតក្នុងចិត្ត បេះដូងចាប់ផ្ដើមលោតខុសចង្វាក់

«រួចហើយ... ញាំអីនូវបើមិនទាន់ទេពួកយើងទៅជាមួយគ្នាទៅ»
«តែ....»
«កុំប្រកែកអី ញាំរួចចាំខ្ញុំជូននាងទៅផ្ទះ ចាត់ទុកថាជាការចាប់ផ្ដើមមិត្តភាពរបស់ពួកយើងចុះ»
«អឺ...»
«នៅអឺស្អីទៀតតោះ» នាយចាប់កាន់ដៃរបស់នាងទៅចំណោតឡានហើយចាកចេញទៅជាមួយឡានស៊េរីទំនើបរបស់គេ

រាងក្រាស់នាងតូចដើរលេងញាំអីប្រៀបដូចជាគូរស្នេហ៍ណាត់គ្នាថ្ងៃដំបូងចឹងរៀងយប់បន្ដិចហូស៊ុកក៏ជូនណាមរីនទៅផ្ទះវិញ
«អរគុណ សម្រាប់ថ្ងៃនេះ»
«មិនអីទេចូលក្នុងទៅ អាកាសធាតុត្រជាក់ណាស់ប្រយ័ត្នផ្ដាស់សាយ»
«លោកក៏ចឹងដែលបើកឡានប្រយ័ត្នប្រយែងផង ដល់ផ្ទះប្រាប់ខ្ញុំផងណា»
«បាទ!» ហូស៊ុកមើលនាងតូចចូលក្នុងហើយទើបគេបើកឡានចាកចេញ សកម្មភាពមិញនេះអេននីមើលឃើញគ្រប់យ៉ាង គ្រាន់តែណាមរីនចូលផ្ទះភ្លាមនាងក៏ដើរមកនិយាយឌឺដងភ្លាម
«មានប្រុសជូនមកដល់ក្នុងផ្ទះចឹង មិនខុសទេដែលគេគ្រប់គ្នាថាឯងទាក់ប្រុសមិនរើសមុខ»
«បងនិយាយអី បងល្មមៗបានហើយធ្វើឲ្យគេស្អប់ខ្ញុំពេញសាលាហើយបងនៅមិនទាន់គ្រប់គ្រាន់ទៀតឬ»
«យើងមិនគ្រប់គ្រាន់ទេ លុះត្រាតែឯងរលាយបាត់ពីមុខយើង» ណាមរីនលឺហើយនាងមិនដឹងគួរនិយាយមិចមានតែដើរហួសឡើងទៅបន្ទប់បាត់ទៅ មាងដើរកាត់ហាន់ប៊ីនដែលដើរចូលមករកទឹកផឹក
«អូនគួរតែកុំឈ្លោះជាមួយនាងនៅក្នុងផ្ទះអី បើលោកតាមើលមកតាមកាំមេរ៉ាសុវត្ថិភាពអូនចប់មិនខានទេ» លឺបងប្រុសនិយាយចឹងអេននីក៏ក្រលែកមើលទីតាំងកាំមេរ៉ាហើយចាកចេញ...

ទីង!
សំលេងសារលោតចូលទូរស័ព្ទរបស់ណាមរីន នាងក៏ប្រញាប់ទាញមកមើល
(ខ្ញុំដល់ផ្ទះហើយ នាងមិនអីទេឬ?)
(ខ្ញុំមិនអីទេ អរគុណដែលបារម្ភ)
(ចឹងឆាប់គេងទៅណា ស្អែកជួបគ្នា)
(ចាស... រាត្រីសួស្ដី)
(រាត្រីសួស្ដី បងស៊ុកហ្គី!) មួយមាត់ចុះក្រោយនេះរាងក្រាស់ឃើញហើយញញឹមបិទមាត់មិនជិតទេ

«សង្ឃឹមថាខ្ញុំមិនបាត់បង់បងដូចដែលខ្ញុំបាត់បង់បងជីនយ៉ុងចុះ ទេ! លើកនេះដាច់ខាតកុំឲ្យបងអេននីដឹង ស៊ូៗណាមរីនឯងអាចធ្វើបាន»

បងជាគ្រប់យ៉ាងរបស់អូន «ចប់»Tempat cerita menjadi hidup. Temukan sekarang