ភាគទី ០១

Start from the beginning
                                        

ជីវិតរបស់ណាមរីនរាល់ថ្ងៃនាងពិតជាឯកោណាស់គ្មាន អ្នកណាខ្វល់ពីនាងឡើយ នាងគ្មានមិត្តភ័ក្ដ គ្រប់គ្នាជឿតែបងស្រីនាង ពួកគេរើសអើងនាងដែលជាកូនកាត់កូរ៉េនិងជប៉ុន នាងមិនអាចតបតបានព្រោះទោះមិនថានាងព្យាយាមបកស្រាយយ៉ាងណាក៏គ្មានអ្នកយល់និងជឿនាងដែល

«ទាំងអស់គ្នាស្អែកប្រលងប្រចាំខែកុំភ្លេចមើលមេរៀនផងណា»
«ចាស/បាទ អ្នកគ្រូ» គ្រប់គ្នាចេញទៅផ្ទះអស់ ណាមរីនងាកមើលមិនឃើញអេននីក៏ទាញទូរស័ព្ទតេរក
«អាឡូ! បងអេននីនៅឯណា?»
(យើងនៅឯណា ជារឿងយើង នាងហាមប្រាប់លោកតា ថ្ងៃនេះជិះឡានក្រុងទៅផ្ទះខ្លួនឯងទៅ បានហើយយើងរវល់)
ទឺត!
«ហេ! បងអេននី... នេះជិះឡានក្រុងទៀតហើយហ៎! លើកណាក៏ចឹងដែរ តែស្អែកប្រលងបើគាត់មកមិមទាន់គិតយ៉ាងមិច តេទៅគាត់ទៀតគាត់ប្រាកដជាខឹង ចឹងផ្ញើរសារចុះ» ណាមរីនផ្ញើរសារប្រាប់ទៅអេននី រួចនាងក៏ដើរទៅចំណតឡានក្រុង

នាងតូចឡើងជិះឡានក្រុងដោយមិននិយាយនឹងចាប់អារម្មណ៍ជាមួយអ្នកណាឡើយ នាងសម្លឹងមើលទៅខាងផ្នែកបង្អួច ស្របពេលនោះមានសិស្សប្រុសសង្ហារម្នាក់ឡើងមកដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាពិសេសស្រីៗតែម្ដង
«អា៎! សិស្សច្បងហូស៊ុក... មិចគាត់មកជិះឡានក្រុងចឹង»
«អូយ! សង្ហារណាស់ពេលឃើញជិតៗបែបនេះ» គ្រប់គ្នាជ្រួលជ្រើមជាមួយនឹងវដ្ដមានរបស់ហូស៊ុក លើកលែងតែណាមរីន
«សុំអង្គុយក្បែរផងបានទេ....» ហូស៊ុកឃើញកន្លែងក្បែរនាងតូចទំនេរគេក៏សួរ
«ចាស» ណាមរីនតបដោយមុខស្មើរ គ្រប់គ្នាគ្រាន់តែឃើញ ហូស៊ុកទៅអង្គុយក្បែរណាមរីនក៏នាំគ្នាខ្សឹបខសៀវគ្នា សម្លក់សម្លឹងមើលទៅនាង
«ហេ! ល្បីថាម្នាក់នឹងពូកែរឲ្យដៃប្រុសណាស់»
«មែនឬ? ឯងដឹងមកពីណា?»
«គឺស្រីស្អាតប្រចាំសាលាយើងឈ្មោះ អេននី ឯងដឹងអត់នាងជាកូនកាត់កូរ៉េនិងជប៉ុន ដឹងហើយថានៅប្រទេសជប៉ុនកំពុងតែខ្វល់ប្រុសចឹងហើយបានមកនៅកូរ៉េសបូរប្រុសស្អាត ងាយទាក់»
«ចុះនាងមានសង្សារនៅ»
«ឲ្យមានយ៉ាងមិចចរឹករលៀមរកប្រុសចឹងនោះ» សំលេងខ្សឹបខ្សៀវបែបឲ្យសមីខ្លួនលឺ ណាមរីននាងមិនអាចធ្វើអ្វីបានព្រោះនាងមិនចង់បង្កររឿងឲ្យលោកតានាងឈឺក្បាលទេ
«សំទោសខ្ញុំជិតដល់កន្លែងចុះហើយ» ណាមរីនក្រោកឈរហើយងាកមកនិយាយជាមួយរាងក្រាស់
«អូ! ចៃដន្យណាស់ ខ្ញុំក៏ត្រូវចុះនៅចំណតបន្ទាប់ដែរ ពួកយើងទៅជាមួយគ្នាទៅ ហេ! ប្រយ័ត្ន!» ឡានស្រាប់តែឈប់ភ្លាមៗ ធ្វើឲ្យណាមរីនត្រូវដួលទៅក្នុងរងហវង់ដៃរបស់រាងក្រាស់
«នាងមិនអីទេឬ?» ហូស៊ុកសួរទៅកាន់នាងតូចដោយក្ដីបារម្ភ សកម្មភាពពួកគេធ្វើឲ្យសិស្សស្រីផ្សេងទៀតច្រណែនយ៉ាងខ្លាំងណាមរីនទ្រាំនឹងស្ថានភាពមិនបាននាងក៏រុញរាងក្រាស់ចេញក៏រត់ចេញទៅដោយមិននិយាយអ្វីឡើយ
«ហេ! ណាម... ឈប់សិន...» ហូស៊ុកឃើញណាមរីនភ្លេចទូរស័ព្ទរគេក៏រត់ចេញទីតាមដែរ

បងជាគ្រប់យ៉ាងរបស់អូន «ចប់»Where stories live. Discover now