ភាគទី៣ : Maybe.....

Start from the beginning
                                    

"ជេគ...ថេគេ...គេរវល់ពិតមែនតែគេក៏បារម្ភពីឯងខ្លាំងណាស់ដែរ!" ជីនបានព្យាយាមសម្រួលអារម្មណ៍ហើយព្យាយាមខ្លាំងពេកតែទឹកភ្នែករាប់តំណក់ដែលរមៀលចុះមកមិនអាចលាក់បាំងបានទេ។

"បងជីន...!!" ជេគគេពិតជាមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនពិតមែនអារម្មណ៍របស់គេបានប្រាប់គេថាថេយ៉ុងមានបញ្ហាច្បាស់ណាស់។

"បងប្រុសរបស់អូនបានស្លាប់បាត់ហើយស្លាប់កំឡុងពេលផ្ដល់ឈាមឱ្យអូនការពី៨ខែមុន..." ស៊ុងហ៊ុនមិនអាចទ្រាំកុហក់នឹងសំណួរដែលចេញមកពីមាត់មនុស្សដែលខ្លួនស្រឡាញ់គេក៏ដាច់ចិត្តនិយាយចេញទៅទាំងដែលគ្រប់គ្នាមិនហ៊ាន។

ជេគស៊ីមងាកទៅសម្លក់មុខស៊ុងហ៊ុនទាំងទឹកមុខខឹងសម្បារគេជាអ្នកណាមកពីណាមកហ៊ានមើលងាយអាយុជីវិតរបស់បងប្រុសគេបែបនេះ?

"មនុស្សឡប់សតិ!លោកនិយាយតែផ្ដាស់ស្អី មានមាត់ចេះតែនិយាយពិតមែន" ជេគស្ទុះចាប់ស្រវាកែវទឹកនឹងឯកសារពេទ្យមួយចំនួនដែលនៅលើតុក្បែរក្បាលគ្រែមកគប់ទៅកាន់ស៊ុងហ៊ុនទាំងកំហឹង។

ប្រាវ~

គ្រប់គ្នាភ្ញាក់ផ្អើលនិងទង្វើរបស់ជេគសកម្មភាពនេះខុសពីរាល់ដងឆ្ងាយណាស់ហាក់បីដូចជាគេកំពុងតែទទួលរងឥទ្ធិពលស្មុគស្មាញពីខាងក្នុងហើយយកមកបញ្ចេញនៅខាងក្រៅខ្លួន។

"ជេគ...វាជាការពិត!!" ជុងហ្គុកដោយទ្រាំនឹងទង្វើក្មេងម្នាក់ឯងលេងបានក៏ដាច់ចិត្តនិយាយកាត់គ្រប់គ្នា

"ថេយ៉ុងបានស្លាប់...គេស្លាប់នៅពេលដែលគេផ្ដល់ឈាមឲ្យឯងថ្ងៃនោះគេទន់ខ្សោយណាស់គេឈឺចាប់ណាស់នៅពេលដែលការវះកាត់របស់ឯងមិនបានជោគជ័យ គេបារម្ភពីឯងណាស់ គេមិនបានហូបបាយមិនបានផឹកទឹកនៅរង់ចាំមើលការវះកាត់របស់ឯងទាំងព្រឹកទាំងថ្ងៃគ្រាន់តែទទួលបានដំណឹងថាបរាជ័យក្នុងការវះកាត់ឈាមរបស់ឯងហូរច្រើនសរសៃឈាមត្រូវបានដាច់គេវង្វេងវង្វាន់ស្ទើរតែកើតជាមនុស្សឆ្កួតទៅហើយពេទ្យសុំជំនួយពេលដែលឯងខ្វះឈាម ព្រោះកំឡុងពេលវះកាត់ឯងហូរឈាមស្ទើរតែអស់ពីខ្លួនទៅហើយ គេក៏ស្ម័គ្រចិត្តបរិច្ចាគឈាមអោយឯងទាំងដែលសុខភាពគេមិនប្រក្រតី ឈាមដែលឯងត្រូវការគឺបន្ទាន់បើសិនជារកឈាមមិនបានក្នុងរយៈពេលមួយម៉ោងឯងក៏ត្រូវស្លាប់ គេក៏សុខចិត្តផ្ដល់ឈាមឲ្យឯងរហូតគេខ្លួនគេជាអ្នកស្លាប់ជំនួស" ជុងហ្គុកនិយាយរៀបរាប់ទាំងទឹកភ្នែកហូរហាមគ្រប់គ្នាដែលកំពុងតែស្ដាប់ការរៀបរាប់មួយនេះក៏យំមិនចាញ់គ្នាដែល។

YOU'RE MY DESTINY ✨ ( Complete )Where stories live. Discover now