ភាគទី4

639 12 0
                                        

#ក្នុងបន្ទប់

<ចៅហ្វាយបងឈ្មោះអីទៅ >អំឡុងពេលដែលអ្នកបម្រេីកំពុងរៀបចំបន្ទប់មេលីក៏ឆ្លៀតសួរឈ្មោះប្រុសដែលនាំនាងមកទីនេះ 
< នេះអ្នកស្រីមិនទាន់ស្គាល់ឈ្មោះអ្នកប្រុសទេឬ?>
<ចាស!>
<អ្នកប្រុសឈ្មោះ ចន ជុងហ្កុកជាទាយាទពៅរបស់ត្រកូលផ្កាយក្រហម ជាម្ចាស់កាសុីណូធំនៅកូរ៉េនិងអេស្បាញ>
< គេមានដល់ថ្នាក់នេះផង?> មេលីនាងនិយាយខ្សឹមៗដាក់ខ្លួនឯង
<អ្នកស្រីថាមិច?>
< គ្មានអីទេ !និយាយចឹងបងហៅខ្ញុំថាមេលីក៏បានដែរ> 
<មិនបានទេជាបញ្ជារបស់អ្នកប្រុសខ្ញុំមិនហ៊ានប្រឆាំងទេ បេីមិនអីចឹងច្បាស់ជាត្រូវដេញចេញឬសម្លាប់ចោលក៏ថាបាន>
<ចៅហ្វាយរបស់បងឃោឃៅដល់ម្លឹងផងមែនដែរទេ  >
<អត់ទេ អ្នកប្រុសជាមនុស្សល្អ គាត់សម្លាប់តែមនុស្សអាក្រក់ប៉ុណ្ណោះ>
<តែការសម្លាប់គេមិនមែនជាជម្រេីស
ត្រឹមត្រូវទេ ល្អឬក៏អាក្រក់ក៏ជាជីវិតមួយដែរត្រូវទេ>
<មិនត្រូវទេ !បេីយេីងមិនសម្លាប់គេថ្ងៃណាមួយវានិងមកសម្លាប់យេីងវិញ>
<អ្នកប្រុស! > អ្នកបម្រេីលាន់មាត់ឯមេលីក៏ភ្ញាក់នឹងសំឡេងរបស់ជុងហ្គុកដូចគ្នា
<ចេញទៅ> ជុងហ្គុកបញ្ជាឲអ្នកបម្រេីទៅខាងក្រៅ
<ចាស>
<លោកមកតាំងពីពេលណា> មេលីធ្វេីជាសួរដោយមិនហ៊ានមេីលភ្នែកគេបន្តិចឡេីយ
<យ៉ាងមិច ខ្លាចយេីងស្ដាប់លឺនាងនិយាយដេីមយេីងមែនទេ> ជុងហ្គុកចាប់ផ្ងេីយចង្ការនាងរួចអោនមុខរបស់គេទៅរកបបូរមាត់តូចច្រមិចនោះយឺតៗ
<អត់ទេខ្ញុំមិនបាននិយាយដេីមលោកទេ>មេលីងាកមុខគេច នាងអៀនឡេីងក្រហមថ្ពាល់ គេចូលមកជិតនាងពេកហេីយ
<ចុះអ្នកណាទៅ និយាយថាយេីងជាមនុស្សឃោឃៅ> ជុងហ្គុកនៅតែសួរដេញដោលហេីយខិតមករកនាងជារឿយៗ
<មិនដឹងទេ លោកទៅវិញទៅ> មេលីយកដៃរុញឲគេឆ្លៀតចេញពីខ្លួនបន្តិចហេីយក៏ដេញគេឲចេញពីបន្ទប់នាង
<យេីងជាម្ចាស់ផ្ទះ នាងគ្រាន់តែជាភ្ញៀវសំអាងអីចង់ដេញយេីង>
<តែលោករំខានខ្ញុំដែលជាភ្ញៀវ>
<យេីងគ្រាន់តែមកមេីលថានាងមានបន្ទប់គេង មានគ្រែធំភួយក្រាស់ៗដណ្ដប់ឬអត់តែចៃដន្យក៏លឺនាងថាយេីងឃោឃៅ យេីងអន់ចិត្តណាស់>
ជុងហ្គុកសម្ដែងធ្វេីដូចជាខូចចិត្តខ្លាំងណាស់ចឹងគេលេងទឹកមុខសមជាងអ្នកសម្ដែងអាជីពទៅទៀត  ធ្វេីឲមេលីនាងមានអារម្មណ៍ខុសដែលយល់ច្រឡំលេីគេ (អាប្រុសកំពូលល្បិច)
<  ខ្ញុំសុំទោស មកពីខ្ញុំមិនទាន់ស្គាល់លោកទេីបនិយាយបែបហ្នឹង >
<មែនហេីយ នាងមេីលមកយេីងដូចជាបិសាច ដូចជាសាតានអាក្រក់ម្នាក់>
<មិនមែនចឹងទេ>
<ហេីយបែបណាទៅវិញ>
<គឺ..គឺមកពីមាឌលោកធំពេកទេីបខ្ញុំខ្លាច> <
< មាឌយេីងធំអាក្រក់មែនទេទេីបនាងខ្លាច>
<មិនមែនទេលោកសង្ហាណាស់!>មេលីជ្រុលមាត់និយាយការពិតចេញមកទាំងមិនបានតាំងចិត្តនាងក៏ប្រញាប់
លេីកដៃខ្ទប់មាត់ 
<នាងនិយាយថាមិច យេីងសង្ហា?> ជុងហ្គុកញញឹមហាក់មានសង្ឃឹម
ពន្លឺភ្នែករបស់គេមេីលទៅនាងដូចជាចង់ឲនាងឆ្លេីយម្ដងទៀតចេញពីចិត្ត
< ......> មេលីឈរខ្ជឹបមាត់មិន ត សម្ដីជាមួយគេឡេីយ នាងខ្មាស់សឹងតែជ្រែកដីរត់
<មិចមិនឆ្លេីយនាងស្រឡាញ់យេីងមែនទេ> ជុងហ្គុកចាប់ក្រសោបចង្កេះនាងហេីយទាញមកផ្អោបនឹងដេីមទ្រូងសួរនាងចំៗតែម្ដង
<.......> មេលីនាងគាំងមិនដឹងឆ្លេីយថាមិច បានត្រឹមតែមេីលភ្នែកគេម៉ក់ៗគិតក្នុងចិត្ត
(អា្ហយ!ស្លាប់ហេីយរលាយអស់រលីងហេីយស្លាប់ៗៗមិចបានគេអាចមេីលចិត្តមនុស្សធ្លុះបែបនេះ ខ្ញុំត្រូវឆ្លេីយយ៉ាងមិចទៅមាត់ខ្ញុំហេីបមិនរួចទេខ្លួនប្រាណខ្ញុំញ័ររញ្ជួយអស់ហេីយ ខ្ញុំចង់តែឆ្លេីយថា ខ្ញុំស្រឡាញ់លោក តែវាគួរឲខ្មាស់ណាស់)
< មេលី! នាងលឺយេីងសួរទេនាង
ស្រឡាញ់យេីងមែនទេ> ជុងហ្គុកកាន់តែកៀកកេីយនាងខ្លាំងជាងមុន គេអោនមកជិតទាល់តែច្រមុះទល់គ្នាបបូរមាត់ក្រាស់ស្ទេីរតែប៉ះនឹងមាត់រាងបេះដូង ទន់ៗគួរឲចង់បឺតជញ្ជក់
< អ..អត់ទេ ផ្ដេសផ្ដាសហេីយ លោកទៅវិញទៅខ្ញុំទៅងូតទឹកសិន> មេលីនាងភ័យពេកក៏រេីចេញពីរង្វង់ដៃរបស់គេ
រត់ចូលក្នុងបន្ទប់ទឹកភ្លេចទាំងយកកន្សែងទៅផ្លាស់ទៀតព្រោះរវល់តែអៀនខ្លាំងពេក
<ហុឹសៗ> ជុងហ្គុកឈរមេីលនាងពីក្រោយទាំងសេីចក្នុងដេីមក នាងគួរឲស្រឡាញ់ណាស់ទឹកមុខស្រទន់នឹងបបូរមាត់ពណ៌សុីជម្ពូរនោះអាចធ្វេីឲភ្លេីងប្រាថ្នាក្ន្ុងខ្លួនរបស់គេពុះកញ្ច្រោលបានយ៉ាងងាយ
< យេីងនឹងសុីនាង មេលី!>

Be continued......

ភូមិគ្រឹះផ្កាយក្រហមរបស់សាតានទាំង7[ចប់] Where stories live. Discover now