ភាគទី13:ត្រូវមកពិនិត្យសុខភាពឲ្យបានទៀងទាត់

96 9 0
                                    

រាត្រីយប់ស្ងាត់ក៏ឈានមកដល់ ខ្យល់បករំភើយនាំយកអាកាសធាតុត្រជាក់ស្រេប នៅសួនច្បារក្រោយភូមិគ្រិះ ដ៏ធំមួយក៏ឃើញក្មេងប្រុសម្នាក់អង្គុយបណ្តែតអារម្មណ៍ សញ្ចឹងគិតពីអ្វីមិនដឹង ទឹកមុខក៏ស្រពាប់ស្រពោនបង្ហាញឲ្យឃើញពីចិត្តគិព្រួយអារម្មណ៍របស់ក្មេងប្រុសម្នាក់នេះ សូម្បីតែមានមនុស្សដើរមកដាក់ខ្លួនអង្គុយជិតគេ ក៏នៅតែមិនដឹងខ្លួនថែមទៀត ព្រោះតែអារម្មណ៍គេ បណ្តែតបណ្តោយទៅតាមខ្យល់ជំនោរមិនរំពៃនឹកគិតដល់អ្នកជិតខ្លួនសោះឡើយ

<<អង្គុយនៅទីនេះ មិនត្រជាក់ទេហេ៎ស!!>>Jkក៏ស្តីសួរឡើង

<<ហឹម~~!>>Taeក្រហឹមបន្តិចមុននិងងាកមើលមុខនាយ

<<នេះបងមកតាំងពីកាលនិង!!>>Tae

<<អម្បាញ់មិញ!!មេឃត្រជាក់យ៉ាងនេះ ហេតុអីចេញមកក្រៅ>>Jk

<<ខ្ញុំមកស្រូបយកខ្យល់អាកាសបន្តិចប៉ុណ្ណោះ!!បន្តិចទៀតទៅវិញហើយ>>Tae

<<ប៉ុន្មានថ្ងៃនេះកើតអី ហេតុអីទឹកមុខពិបាកមើលយ៉ាងនេះ!!>>Jkនិយាយព្រោះគេចាប់អារម្មណ៍យូរហើយTaeតែងតែ មានទឹកមុខស្រពាប់ស្រពោនជាប្រចាំ

<<គឺអត់ទេ ខ្ញុំមានកើតអីឯណា...ប៉ុន្មានថ្ងៃនេះឃើញបងរវល់ខ្លាំងណាស់ មានអ្វីឲ្យខ្ញុំជួយឬអត់ ខ្ញុំទំនេរ!!>> Taeឆ្លើយហើយភ្លាមក៏ប្រញាប់បង្វែរចូលរឿងផ្សេង

<<អត់ទេ គ្រាន់តែត្រៀមអ៊ីវ៉ាន់ឲ្យភ្ញៀវខែនេះច្រើនជាលើកមុន ហត់បន្តិច!!>>Jkក៏តបវិញនិងងើយទៅសម្លឹងមើលព្រះចន្ទនៅលើមេឃ នាយតូចក៏ចាប់ងាកទៅតាម

<<ថ្ងៃនេះប្រចន្ទពេញវង់ស្អាតណាស់!!>>Taeនិយាយតែភ្នែករំពៃមើលប្រចន្ទមិនងាក Jkក៏ងាកទៅមើលមុខនាយតូចដោយកែវភ្នែកស្រទន់ មានអារម្មណ៍ថានាយនេះមើលមុខខ្លួននាយតូចក៏ងាកទៅមើលមុខនាយក្រាស់វិញកែវភ្នែកទាំងពីប៉ះគ្នា បណ្តាលឲ្យអារម្មណ៍មនុស្សទាំងពីនាក់នេះមានលើគ្នាទៅវិញទៅមក នាយក្រាស់ក៏ឱនទៅជិតនាយតូចយឺតៗ ទម្លាក់បបូរមាត់ទៅថើបបបូរមាត់តូចស្តើងរបស់នាយតូច ឯTaeវិញក៏មិនប្រកែកអ្វីឡើយយល់ស្របតាមនាយក្រាស់ និងបណ្តោយឲ្យអណ្តាតក្តៅរបស់នាយក្រាស់ប្រលែងលេងជាមួយអណ្តាតខ្លួនយ៉ាងស៊ីអារម្មណ៍

រឿង ផ្លូវកម្មWhere stories live. Discover now