ភាគទី2:តែខ្ញុំជាប្រពន្ធបងណា!

263 16 7
                                    

<<អត់អីទេ!!>>Taeថាហើយក៏ជូតទឹកភ្នែកខ្លួនចេញ
ញញឹមដាក់Saបញ្ជាក់ថាគេមិនកើតអីនោះទេ។Taeក៏
ដើរឡើងទៅខាងលើ ព្រោះញ៉ាំបាយលេងចូលហើយ
រៀបបើកទ្វារចូលទៅហើយតែក៏គាំងពេលឡឺសំឡេង
អ្នកខាងក្នុង

<<បងទៅឥឡូវហើយណា!>>Jkកំពុងនិយាយ
ទូរស័ព្ទ

<<កុំយូរពេកណា!អូននឹក>>អ្នកម្ខាងទៀតនិយាយមកJk

<<បាទ!ប៉ុននឹងសិនហើយ>>Jkថាហើយក៏ដាក់
ទូរស័ព្ទចុះដើរទៅបើកទ្វារដើម្បីទៅជួបស្រីកំណាន់ខ្លួន
ក្រាក~~សំឡេងបើកទ្វារដោយដៃមាំបានបន្លឺឡើង

<<បងចង់ទៅណា!>>Taeសួរនាយ

<<រឿងយើង កុំមកចេះដឹង>>Jkថាហើយក៏ដើរចេញ

<<ហេតុអីបងធ្វើបែបនេះដាក់ខ្ញុំ!!>>Taeចាប់ដៃនាយសួរទៀត

<<ហឺស!!យើងប្រាប់ថាកុំមកចេះដឹងរឿងរបស់យើង
ឬឯងចង់ត្រូវ!!>>Jkក្រវាសដៃចេញហើយក៏និយាយ

<<តែខ្ញុំជាប្រពន្ធបងណា!>>Taeព្យាយាយមទប់ទឹក
ភ្នែកហើយនិយាយ

<<តែក្នុងចិត្តយើង ឯងមិនស្មើនិងស្រីកំណាន់យើង
ផង>>Jkនិយាយហើយក៏រៀបដើរចេញម្តងទៀត

<<អត់ទេ!ខ្ញុំមិនឲ្យបងទៅទេ>>Taeចាប់ដៃនាយជាប់
និងនិយាយឃាត់។

<<អ៊ួយ!>>Taeត្រូវដួលទៅម្ខាងយ៉ាងពេញទំហឹង
ដោយសារកម្លាំងរបស់នាយមាឌមាំ Jkក៏ចាប់ទាញក
អាវTaeឡើងមកវិញ

<<ឯងគ្មានសិទ្ធហាមយើងឡើយ ចាំទុកក្នុងខួរឯង
ឲ្យល្អទៅ>>Jkនិយាយសង្កត់សំឡេងម៉ាត់ៗដាក់អ្នក
ម្ខាងទៀត

<<អ៊ួយ!!លែងខ្ញុំ ខ្ញុំឈឺ~~!>>Taeស្រែក

<<កុំមករំអ៊ួយដាក់យើង!!>>Jkនិយាយហើយក៏ច្រាន
Taeឲ្យដួលទៅលើការ៉ូម្តងទៀត។ហើយក៏ដើរចេញ
ដោយទុកឲ្យTaeនៅអង្គុយទីនោះ សម្រក់ទឹកភ្នែក
ដោយក្តីឈឺចាប់ឥតគណនាយំបានមួយសន្ទុះ គេក៏ក្រោកដើរចូលទៅក្នុងបន្ទប់ទាំងគ្មានប្រលឹងក្នុងខ្លួន។
គេដើរមកអង្គុយនៅផ្នែកជ្រុងម្ខាងដៃក្បាលគ្រែអោប
ជង្គង់ខ្លួនឯង យំតទៀត គេធ្វើអ្វីបានទៅពេលនេះ បើ
សូម្បីប្តីខ្លួនចេញទៅរកស្រីនៅនិងមុខក៏គេឃាត់មិនបាន
ផង ឲ្យគេគិតយ៉ាងមិចទៅ??

រឿង ផ្លូវកម្មWhere stories live. Discover now