ភាគទី12:គាត់ជាមិត្តខ្ញុំ!!

69 5 0
                                    

<<ពួកយើងទៅលេងម៉ាក់ប៉ាម្តងទៅ!!>>TaeបបួលJk ទៅលេងប៉ាម៉ាក់គេចឹងទៅ

<<នៅជិតគ្នាតើ ចង់ទៅពេលណាក៏បាន!!>>Jkក៏ឆ្លើយហីៗ

<<ចឹងពេលណាបងទំនេរ!!>>Tae

<<បងមិនទំនេរទេ អូនចង់ទៅក៏ទៅម្នាក់ឯងទៅ!!>> Jkបដិសេធមិនព្រម

<<បងមិនអាចឆ្លៀតពេលបន្តិចបានទេហេ៎ស!!>>Tae

<<បងប្រាប់ថាបងមិនទំនេរ រាល់ថ្ងៃនេះធ្វើការហត់ស្ទើរស្លាប់ទៅហើយ អូនយល់ពីបងបន្តិចបានទេ>>Jkក៏គំហកឲ្យTae ដល់និយាយចប់ក៏មានអារម្មណ៍ថាខ្លួននិយាយជ្រុល

<<សុំទោស មកពីបងធុញថប់ពេក!!>>Jkពោលពាក្យសុំទោសបន្ទាប់ពីដឹងថាខ្លួននិយាយជ្រុល

<<មិនអីទេ!!ខ្ញុំទៅយកទឹកមកលាងជើងឲ្យបងណា>> Taeថាចប់ក៏ប្រញាប់ចាកចេញ នៅពេលកំពុងលាងជើងTaeក៏និយាយ

<<បងឧស្សាហ៍ផ្តាសសាយណាស់ គួរតែឧស្សាហ៍លាងជើងឲ្យបានទៀងទាត់!!ស្រួលខ្លួនទេ!>> Tae

<<ហឹម!!>>Jkគ្រាន់តែក្រហឹម

លុះថ្ងៃថ្មីឡើងTaeក៏ឆ្លៀតពេលទៅលេងJimin ឃើញថាភ្ញៀវចេញចូលៗហាងJiminគឺច្រើនមែនទែនរកតែពេលសម្រាកបន្តិចក៏គ្មាន ដោយឃើញថាJimin រវល់ពេកចឹងទៅTaeក៏ហួសទៅផ្ទះម៉ាក់របស់ខ្លួនវិញ

<<ម៉ាក់~~!>>Taeបន្លឺសំឡេងហៅម៉ាក់ខ្លួន

<<អៅ~ថេយ៍ នេះខ្យល់អីបកកូនម៉ាក់មកដល់ទីនេះនិងហា៎ស!!>>Mrs.kimក៏និយាយនឹកឆ្ងល់

<<គឺខ្យល់នឹកនិងណាម៉ាក់!!>>Taeតបហើយក៏អោបម៉ាក់គេដូចបែករាប់ឆ្នាំយ៉ាងចឹង

<<អៅ ចុះប្តីកូនគេមិនមកជាមួយទេហេ៎ស!!>>Mrs Kimក៏សួររកJk

<<គឺគាត់រវល់!!>>Taeក៏ឆ្លើយនិងញញឹមបែបមិនសូវសម

<<ហឹម បើជ្រុលជាមកលេងម៉ាក់ហើយ នៅញ៉ាំបាយជាមួយម៉ាក់សិនទៅ!!>>Mrs Kim

<<បាទ ចាំកូនជួយធ្វើម្ហូប!!>>Taeក៏យល់ព្រម

កាត់មកមើលខាងនេះវិញ បិទហាងមិនទាន់ក៏អស់កម្លាំងរលីង

<<ហឺយ ហត់ណាស់!!ហេតុតែជាបុណ្យសង្សារណ៎ គេទិញផ្កាឲ្យអូនគេឡើងច្រើនៗ ឯសង្សារឯងវិញមិនដឹងបាត់ក្បាលទៅឯណា!!>>Jiminនិយាយហើយក៏ឆ្លៀតជេនាយជាសង្សារខ្លួនមួយម៉ាត់

រឿង ផ្លូវកម្មWhere stories live. Discover now