ភាគទី១៣

Start from the beginning
                                    

«បាទម៉ាក់! អ៊ុំស្រីបានធូរហើយឬនៅ?»

ជីមីនតបម្តាយហើយក៏សួរទៅអ៊ុំស្រីម្តង ដៃ តូចក៏ យកផ្លែក្រូចមកបកសំបក បណ្តើរ

«អ៊ុំ បានធូរច្រើន ថ្ងៃស្អែកគ្រូពេទ្យគាត់ឲ្យអ៊ុំចេញពីពេទ្យបានហើយ »គាត់ញញឹមតបទៅក្មួយប្រុស

«អ៊ុំពិសាផ្លែក្រូចឲ្យមានកម្លាំងសិនទៅបាទ!»

ជីមីនហុចផ្លែក្រូចដែលបកសំបកហើយទៅឲ្យអ៊ុំស្រីរបស់ខ្លួនព្រោះអ្នកដឹងថាគាត់ចូលចិត្តពិសាផ្លែក្រូចឃ្វិចនេះណាស់។

«បានផ្លែក្រូចមកពីណាច្រើនម្ល៉េះកូន ?»អ្នកមីងឆេយ៉ុង

«ក្មួយមិនគួរទិញមកច្រើនទេ ឯងមិនសូវមានប្រាក់ផង»អ៊ុំស្រីហារីន ទទួលពីដៃក្មួយប្រុស

«គឺអ៊ុំមេការនៅចម្ការគាត់ឲ្យមកទេ! ពេលគាត់លឺថាអ៊ុំឈឺក៏ខ្ជប់ឲ្យ ហើយក៏សួរសុខទុក្ខអ៊ុំផងដែរ» ជីមីនប្រាប់ម្តាយនឹងអ៊ុំស្រី

«អូ! អ៊ុំផ្តាំអរគុណគាត់ផង»

«បាទ!»

ជីមីនតបហើយ គេក៏ជួយទៅបោកគក់ ខោអាវ កន្សែងដែលប្រលាក់នៅក្និងបន្ទប់ទឹក អ៊ុំស្រីហារីន បកខ្លែបក្រូច យកមកពិសា គ្រាន់តែសាច់ក្រូចប៉ះបបូរមាត់ ទឹកភ្នែកគាត់ក៏រលីងរលោង ចិត្តបេះដូងក៏រនឹក នឹកដល់អឌីតកាល~~~~

- ហារីន!! នេះបងបកសំបករួចហើយ អូនឆាប់ញាំទៅ!

បុរសម្នាក់ដើរមកជិតនារីជាទីស្រឡាញ់ ភរិយារបស់គាត់នាងទំងន់ជិតគ្រប់ខែហើយ តែក៏នៅតែចូលចិត្តផ្លែក្រូច គ្មានវេលាណាដែលនាងមិនញាំផ្លែក្រូចឡើយ។

- ចាស! អូនអរគុណបងដែលយល់ចិត្តអូន!

នាងញញឹមដាក់ស្វាមីដៃក៏អង្អែលពោះដែលធំរបស់ខ្លួនថ្នមៗ  ទាំងក្នុងទ្រូងក្រៀមក្រំ មិនប៉ុន្មានថ្ងៃទៀតនាង នឹងឃ្លាតពីស្វាមីនឹងកូនប្រុសជាទីស្រឡាញ់ហើយ ព្រោះតែ........

«បងស្រី!!! »

«ហាស៎! ឆេយ៉ុង. ឯងហៅបងមែនទេ?» សម្លេងហៅរបស់ប្អូនស្រីធ្វើឲ្យគាត់ ត្រឡប់មកបច្ចុប្បន្នវិញ

«នេះខ្ញុំហៅបងច្រើនដងហើយបងស្រី»

អ្នកមីងឆេយ៉ុង ហៅបងស្រីរបស់ខ្លួនអស់ជាច្រើនដង តែមិនលឺសម្លេងគាត់តបទើបហៅម្តងទៀត ឃើញអាការៈភ្លាំងភ្លឹករបស់គាត់ហើយធ្វើឲ្យអ្នកមីងឆេយ៉ុង មិនស្រួលក្នុងចិត្តសោះ  គាត់ក៏សួរទៅបងស្រីខ្លួនម្តងទៀត

«បងនៅតែមិនអាចបំភ្លេចអឌីតកាលនោះចោលទៀតមែនទេ?»

« បង ដឹងថា បើបងនៅតែ គិតវានៅតែឈឺចាប់ ឆេយ៉ុង តែបងមិនអាចបំភ្លេចបានឡើយ ហ៊ឺក!  រឿងគ្រប់យ៉ាង វានៅតែជាសុបិន្តអាក្រក់ដែលដក់ជាប់ក្នុងចិត្តបងជារៀងរហូត ដល់បងស្លាប់...»

គាត់ខ្សឹបខ្សួរទាំងអួលដើមក. ភាពឈឺចាប់ ដោយសារគំនាប់គ្រួសារ ទើបធ្វើឲ្យគាត់ រស់នៅក្នុងភាពជូរចត់ឈឺផ្សារបែបនេះ ប្រហែលអស់មួយជីវិតរបស់គាត់ផងក៏ថាបាន។

« បងស្រី! សុំទោសដែលខ្ញុំមិនអាចជួយរំលែករាល់ការឈឺចាប់របស់បងបាន»

អ្នកមីងឆេយ៉ុង ចូលទៅអោបលួងលោមបងស្រីខ្លួន។ ជីមីនបានត្រឹមតែលួចមើលពីក្នុងបន្ទប់ទឹក ដោយក្រសែភ្នែកឈឺចាប់មិនចាញ់អ្នកម្តាយនឹងអ៊ុំស្រី តើគេ អាចជួយគាត់បែបណាទៅពេលនេះ ?!

+មកយឺតបន្តិចហើយ  🥹 ស្រឡាញ់អ្នកអាន😘💜🙏🏻

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now