ភាគ: ២៩

Comincia dall'inizio
                                        

" ចាសប៉ាប៉ា " ហ្វីយ៉ាញញឹមស្រាល ងើបមុខតបសម្តីលោក
ប៉ា ព្រោះលោកប៉ានាងល្អខ្លាំងណាស់ ចិញ្ចឹមបីបាច់នាងតាំងពីតូចរហូតមក ដល់ធំពេញក្រមុំ អាយុប៉ុណ្ណេះ ចង់បានអ្វីក៏ប៉ាផ្តល់ឱ្យគ្រប់យ៉ាង វិសេសវិសាល លើសលប់ គ្រាន់តែឳពុកកូនស្រុះស្រួលគ្នា បង្កើបបណ្តាំមរតក យ៉ុនណា ធ្វើមុខម៉ក់ៗសម្លឹងទៅប៉ាធំឯណ្ណោះ ដែលមកអង្គុយចូលរួម ពិភាក្សាដែរតែមិនសូវ ជាបញ្ចេញមតិ គិតតែពីសើចញញឹម នាងតូចយ៉ុនណា ក៏បន្លឺសម្តី។

" អ្នកម៉ាក់ ប៉ាធំនិងឱ្យទ្រព្យកូនដូចប៉ាតូចទេ? " នាងតូចយ៉ុណា ដែលអង្គុយជិតម្តាយ អង្រួនដើមដៃម្តាយតិចៗ ចោទសំណួរសួរនាំ ពីប៉ាធំ គាត់ដូចជាមិននិយាយអ្វីសោះ ទាក់ទងនិងទ្រព្យសម្បត្តិ នាងចាប់ផ្តើម មានចិត្ត ច្រណែនប្អូនស្រីពៅហើយ។

" ចង់បានប៉ុន្មានមកយកពីប៉ា នាងល្អិត ទៅរៀនស្រុកក្រៅចប់ពេលណា មកធ្វើការនៅសរីស៊តប៉ា ត្រៀមគ្រប់គ្រងរីស៊តលើកោះ " ជីមីនគ្រវីក្បាលហួសចិត្ត និងកូនស្រីច្បង និយាយមុននេះ នាងក្រោករត់ត្រុយ មកអង្គុយឱបដើមដៃគេយល់ចិត្តថ្លើម ជីមីនសល់ទ្រព្យសម្បត្តិ ច្រើនមិនចាញ់ជុងហ្គុកប៉ុន្មានដែរ សុទ្ធសឹងតែជាទ្រព្យ ខំសាងចេញពីដៃខ្លួនឯង។

" ជុប!! ប៉ាធំកុំទាន់យកប្រពន្ធណា "

" ហ្អឺស!! នាងល្អិត "

" ហេតុអ្វីនិយាយដូច្នេះយ៉ុនណា ប៉ាធំជាចាស់ទុំកូន វាជាការ
សម្រេចចិត្តរបស់ប៉ាធំ របស់កូន " ឮសម្តីកូននិយាយ កាយវិការកូនស្រីលើសលោះ ទៅលើបងប្រុស ធ្វើឱ្យហ្វីឡាអង្គុយមិនស្ងៀម ក៏ជ្រុលមាត់ ស្តីថាឱ្យកូនបន្តិចបន្តួច ក្នុងនាមជាម្តាយ។

" អូន..." ដៃក្រាស់អង្អែលចង្កេះភរិយា ញញឹមហាមឃាត់ មិនចង់ឱ្យនាងនិយាយច្រើន កូនស្រីគ្រាន់តែសុំរឿងតិចតួច មានអ្វីខុសទាស់ ចាំបាច់ស្តីនាង។

" គឺអូនគ្រាន់តែប្រៀនប្រដៅកូន ឱ្យចេះនិយាយ ភាសារមានសុជី
វធម៌ ជាមួយចាស់ទុំ " ហ្វីឡាទោះអាយុច្រើនគួរសមក៏ដោយ តែចិត្តនាងនៅក្មេង នាងងាកមកសម្លឹងស្វាមី លួចមួលក្តិចពោះរបស់គេ ទើបយ៉ុនហ្គី បន្លឺប្រយោគដុតបញ្ឆេះចិត្តនាង។

" គិតរឿងអូន និងបងសិនទៅ ពេលណាទើបព្រមនិងបងហ្អឹម..."

" លោកប្តី "

" នេះបងប្រុស គម្រោងយកកូនថែម? " ជុងហ្គុកស្តាប់ឮបងប្រុសនិយាយជាមួយភរិយា ខ្សឹបៗក៏ឮដែរ ចាស់ហើយ តែបងប្រុសព្រានសាហាវ ចេះបបួលភរិយាយកកូនទៅកើតដែរ។

" ហ្អីយ៉ា...អ៊ីចឹងតើទើប ឆាប់គិតគូររឿងបញ្ជូនកូន ទៅរៀន
បរទេស " ជីមីនក៏បន្ទរ បញ្ជូរធ្វើឱ្យបងប្រុសអៀនកាន់តែខ្លាំង មិនហ៊ានតនិងប្អូន តែភ្លាមនោះ គេស្រាប់តែនិយាយបដិសេធ
តែជុងហ្គុកក៏បាន និយាយបញ្ជោះបងបន្ថែមទៀត។

" វាមិនមែនដូចពួកឯងគិតឡើយ បងចាស់ហើយ "

" ឱ្យដូចមាត់ថាផង បងប្រុស "

______
និពន្ធដោយ: មីនស៍ហ្វា
( វគ្គដែលអ្នកអានទទឹងរងចាំ កូនភ្លោះធំ )

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២} Complete ✔️Dove le storie prendono vita. Scoprilo ora