" គឺប្អូនតាមបង និងកូនៗ លោកប្តី អូនគិតថាមិនអាចបង្ខំពួកគេបានទេ ណាមួយវ័យពួកគេ ពេញជំទង់អស់ហើយ អាចបែងចែកអ្វីខុស អ្វីត្រូវ " ហ្វីឡាញញឹម តបចម្លើយទៅកាន់បងប្រុសវិញ ដោយលើកដៃឱបក្បាលកូនស្រីច្បងមកផ្អឹបនិងដើមទ្រូង ចិត្តជាម្តាយ តែងចង់ឱ្យកូនក្រេប ចំណេះវិជ្ជាជ្រៅជ្រះហើយ ក៏ប៉ុន្តែរឿងមួយ ពិបាកធ្វើចិត្ត គឺឃ្លាតកូន តាំងពីតូខក្រូចឆ្មាមក កូនៗរស់នៅទ្រនំ
ត្រជាក់ ក្រោមឳពុកម្តាយ ជាម្លំជាអ្នកមើលថែ សំខាន់ នាងចង់ឱ្យស្វាមី សាកសួរចិត្តកូនស្រីទាំងពីរសិន ជៀសវាងកូន មានមន្សិល កូនបដិសេធ ក្នុងនាមជាឳពុកម្តាយ មិនអាចបង្ខំកូនបានទេ
ខ្លាចកូនមិនអាចសម្របខ្លួន រស់នៅ ដាច់ឆ្ងាយពីឳពុកម្តាយបាន
ខ្លាចកូនគេងនឹករាល់ថ្ងៃ យ៉ាងណាហ្វីឡា នាងនៅតែមិនដាច់ អាល័យ។
" កុំទម្លាក់ទឹកមុខ បែបនេះប៉ាចង់ឱ្យកូនល្អ ហ្វីយ៉ាយល់
អត្តន័យលោកប៉ាទេកូន? " រឿងសំខាន់ យ៉ុនហ្គីបាននិយាយប្រាប់កូន ពន្យល់កូនអស់ហើយ ពួកនាងទាំងពីរ មិនអាចរៀនជំនាញដូចគ្នា និងរៀននៅប្រទេសជាមួយគ្នានោះទេ ព្រោះពួកនាង មានតួនាទីផ្សេងគ្នា ត្រូវបំពេញកាតាព្វកិច្ចជំនួសឳពុកម្តាយ ក្រោយនាងរៀនចប់ ត្រូវមើលការខុសត្រូវ រ៉ាប់រងបន្តពី ឳពុកម្តាយ ព្រោះលោកម្ចាស់មីនចាស់ហើយ។
" តាមលោកប៉ាសម្រេចចុះ កូនយ៉ាមិនជំទាស់ទេ " ហ្វីយ៉ាត្បិតថាពេលខ្លះរឹងរូស តែនាងក៏ដឹងពីតួនាទី ជាកូនស្រីដែរ ថែមទាំងដឹងបំណងលោកប៉ា មានអត្តន័យយ៉ាងណា នាងញញឹមស្ងួត សម្លឹងមើលមុខលោកប៉ា ពេលលោកប៉ាក្រសោបដៃនាង។
" មកជិតប៉ាមកកូន សឺត!! ប៉ាតូចមានតួនាទីការពារយ៉ាយ៉ា
ប៉ាកូននិងប៉ាតូច ធ្វើដើម្បីកូន អនាគតកូនទៅថ្ងៃមុខ ប៉ាមិនបានបង្ខំកូនតែប៉ាចាស់ហើយ មានកូនឯណា ទៅចែកទ្រព្យឱ្យ គ្រប់យ៉ាងគ្រប់យ៉ាងរបស់ប៉ា វាជារបស់កូន ស្រាប់ហើយ " ជុងហ្គុកញញឹមផ្អែម ភ្ញោចក្បាលតិចៗ បន្ទប់មក ក៏បង្គាប់ហៅកូនស្រី ឱ្យក្រោកមកអង្គុយជិតខ្លួន នាងក៏ក្រោកមកពិតមែន នាងឱបចង្កេះគេ ដាក់ក្បាលផ្អែកនិងដើមទ្រូងគេ ជុងហ្គុកក៏អង្អែលក្បាលនាងរួច ថើបក្បាលនាងមួយខ្សឺតយ៉ាងវែង លោកប៉ាស្រលាញ់កូនស្រីយ៉ាងនេះ ម្តេចនិងអាចបង្ខំនាងបានទៅ គ្រាន់តែចង់ឱ្យនាងស្នងតំណែង ស្នងមរតកជំនួសប៉ុណ្ណោះ ដូច្នេះហើយ គ្រប់សម្តីដែល យ៉ុនហ្គីនិងជុងហ្គុក និយាយពិភាក្សាគ្នា ផ្តោតសំខាន់លើកការសិក្សា របស់កូនៗ ហ្វីយ៉ាត្រូវ ចូលសកលវិទ្យាល័យ ជំនួញគ្រប់គ្រងBusiness ជាពិសេស ជំនាញដែលទាក់ទង និងក្រុមហ៊ុន ស្រាក្រហម និងស្រាទំពាំងបាយជូរ។
YOU ARE READING
សំណព្វចិត្តប៉ាតូច{រដូវកាលទី២} Complete ✔️
Romanceចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាលទី២បន្តពីរឿង កូនបំណុលចងស្នេហ៍ ] ខុសដែរទេចំណងស្នេហា ផ្តើមពីឋានៈលោកប៉ានិងកូនចិញ្ចឹម មើលថែបីបាច់នាង តាំង...
ភាគ: ២៩
Start from the beginning
