ភាគទី:១២

Start from the beginning
                                        

«នែ៎! អាកម្មករមកថ្មី. ម្តេចអែងហ៊ានសម្តីថ្លោសដាក់អញ »

ប្រុសម្នាក់នោះ សម្លឹង ជីមីនដោយចង់ស៊ីសាច់ហុតឈាម ត្រឹមជាកម្មករមកថ្មីសោះ តែវាបែរជា បានថៅកែពេញចិត្ត បើក ប្រាក់ខែឲ្យមុនហើយ នៅ បានធ្វើការស្រាលៗ ជាងខ្លួនទៀត ថែមទាំងមើលទៅថៅកែក៏ពេញចិត្តឲ្យចូលបន្ទប់ធ្វើការទាំងពីមុនមិនធ្លាប់មានកម្មករណាចូលក្នុងបន្ទប់ធ្វើការថៅកែកម្លោះសង្ហារឡើយ គេទាំងស្អាត ទាំងឆ្លាត ជាអ្នកនៅទីនេះយូរហើយបែរជាថៅកែមិនចាប់អារម្មណ៍ បែរជាមកចាប់អារម្មណ៍អាក្មេង ម្សិលម្ងៃ មុខ ម៉ោកៗនេះទៅវិញ គិតហើយធ្វើឲ្យគេអត់មួរម៉ៅមិនបាន។

«ណ្ហើយ! មនុស្សដូចជាលោកទោះបីនិយាយជាមួយគ្នាក៏មិនដឹងរឿងដែរ បានហើយ ខ្ញុំរវល់គ្មានពេលមកឈ្លោះគ្នាដោយសារឿងអត់ប្រយោជន៍»

ជីមីនខ្ជិល់ខ្វល់ច្រើនគេចោលសម្តីហើយក៏ អោនរើសផ្លែក្រូចដែលជ្រុះពេញដីដាក់កន្រ្តវិញ តែមនុស្សដែលកំពុងតែក្តៅក្រហាយផងនោះពេលស្តាប់សម្តី អ្នកនៅចំពោះមុខហើយធ្វើឲ្យគេក្តៅលើសដើម ទើបគេស្ទុះទៅរុញឲ្យជីមីនដួលទៅលើដី ថ្ងាសតូចក៏ជ្រុះទៅប៉ះដុំថ្ម រហូតរលាត់ចេញឈាមរឹមៗ

« អ៊ុនសុង! នេះឯងធ្វើស្អីជីមីនហ្នឹង?»

ហ៊ូជុន ដែលទើបតែលើកន្រ្តធំដែលដាក់ផ្លែក្រូចទៅដាក់លើឡាន ហើយពេលត្រឡប់មកវិញ  ក៏ឃើញ អ៊ុនសុង ធ្វើបាបជីមីនទៅហើយ. គេប្រញាប់រត់ទៅលើជីមីនឲ្យក្រោកឈរ  នាយកម្លោះសម្លក់អ្នកនៅចំពោះមុខដោតក្រសែភ្នែកកំណាច។

«យើងមិនដឹងទេវើយ យើងមិនបានធ្វើ វា ល្ងីល្ងើ ដួលខ្លួនឯង »

ថាហើយ អ៊ុនសុងក៏ ប្រញាប់បោះជំហានដើរចេញទៅយ៉ាងលឿន ស៊យមែន អា ហ៊ូជុន វាមកចំពេលនេះទៅកើត ៕

«ឯងកុំគិតថារួចខ្លួន យើងនឹងទៅជំរាប ថៅកែមិនខានទេវើយ»

ហ៊ូជុនស្រែក បន្ទរពីក្រោយ ខ្នង អ៊ុនសុង ដែលដើរចេញទៅ ដោយមិនព្រមចាញ់ មនុស្សដូចជាវាមិនធ្លាប់ ធ្វើល្អនឹងអ្នកណា ឲ្យតែវាឃើញអ្នកណាដែលល្អជាងខ្លួនក៏ធ្វើបាបខ្លាំង រហូត កម្មករខ្លះក៏សុំឈប់  ហើយអ្នកខ្លះគេមិនចង់វែងឆ្ងាយក៏មិនបានប្រាប់អ្នកណាឬសូម្បីថៅកែរហូត វា ធ្លាប់ខ្លួនបានចិត្តអស់។

« ជីមីន យ៉ាងម្តេចហើយ. ឈឺទេ?»

ហ៊ូជុន សួរ ព្រមទាំងអង្អែលកន្លែងដែលរបួសរបស់ជីមីនថ្នមៗដោយការព្រួយបារម្ភ

«ខ្ញុំមិនអីទេ  ! អរគុណ ហ៊ូជុន »

អ្នកញញឹមមិនសូវសមដាក់ អ្នកដែលនៅក្បែរ ទាំងពេលនេះកន្លែងដែលរលាត់ ចាប់ផ្តើម ក្រហាយ ឈឺខ្ទោកៗ

«ហ្ហើយ! អ៊ុនសុងចំមែន ចាំមើលខ្ញុំនឹងប្រាប់ថៅកែហើយ»

«កុំអី វាមិនមែនរឿងធំដុំទេ  ហ៊ូជុនកុំប្រាប់ គាត់អី »

«តែជីមីន...!»

« ចាត់ទុកថាខ្ញុំសុំអង្វរទៅចុះណា!»

ជីមីនកាត់សម្តីរបស់ហ៊ូជុន អ្នកមិនចង់ឲ្យមានរឿងវែងឆ្ងាយឡើយ.  ត្រឹមតែរបួសសើរស្បែក ចាត់ទុកថាថ្ងៃនេះជាថ្ងៃស៊យរបស់អ្នកទៅចុះ។

«ក៏បាន. តែបើខ្ញុំឃើញ លើកក្រោយទៀត ខ្ញុំមិនអត់ឱនឲ្យវាទៀតទេ»

«អរគុណហ៊ូជុន»

«អីចឹង ខ្ញុំនាំអែងទៅលាងរបួសសិនទុកបែបនេះមិនល្អទេ»

«បាទ!»

ជីមីនតបរួចក៏ដើរតាមហ៊ូជុនដែលជួយកាន់ កន្រ្ត ផ្លែឈើរបស់អ្នកផងដែរ អ្នកញញឹមតិចៗ យ៉ាងហោចណាស់ អ្នកនៅមាន អ្នកអាណិតស្រឡាញ់ខ្លះដែរ វាមិនអាក្រក់ពេកឡើយ។

✨អេតមីនសុំទោសដែលឲ្យរង់ចាំយូរ តែអេតមីនឆ្លៀតសរសេរយូរៗបានបន្តិចទេ សង្ឃឹមថាអ្នកអាននឹងយោគយល់ដល់អេតមីន 🙏🏻💜😰💗

ចម្ការស្នេហ៍ក្រូចឃ្វិច🍊BLWhere stories live. Discover now