First "មនុស្សប្រុសទេហ្អេស៎?"

Start from the beginning
                                        

«ប៉ាអោយឯងទៅនៅផ្ទះកូនរបស់មិត្តភក្តិប៉ា មួយរយះសិន ទម្រាំតែបំណាច់ឆ្នាំចប់ ប៉ានិងផ្ទេសាលាអោយឯង ទៅនៅឯប៉ារីសជាមួយប៉ានិងម៉ាក់វិញ នៅទីនោះធ្វើជាក្មេងល្អ លឺទេ គេនិយាយអីកូនមិនត្រូវជំទាស់និងគេនោះទេ ព្រោះយើងទៅស្នាក់អាស្រ័យជាមួយគេណាកូន»លោក អូលីហ្វា និយាយដាស់តឿនកូនប្រុស ខណះជេកគេគិតតែអង្គុយសម្លឹងមើលទៅតាមកញ្ចក់ជារើយៗក្នុងចិត្តសែនក្រៀមក្រំជាពន់ពេក ចិត្តចង់តែស្រែកយំ ព្រោះតែទេវតាហាក់ដូចជាលេងសើចនិងឆាកជីវិតរបស់គេណាស់ ។

«បាទ!!!»ទោះចិត្តមិនចង់ឃ្លាតតែគេនៅតែមិនភ្លេចឆ្លើយតបទៅកាន់លោកប៉ាវិញ យ៉ាងណាៗគេគ្មានផ្លូវនិងជ្រើសច្រើនឡើយ ។

យូរល្មមគ្រាន់បើឡានក៏បានបើកមកដល់មុខរបងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ មេឃក៏រាំងល្មម ជេកក៏បានចុះពីក្នុងឡានទាំងសម្លឹងមើលមុខរបស់លោកប៉ាគេ ដូចមិនចង់ឃ្លាត តែលោក អូលីហ្វាមិនខ្វល់ព្រោះគាត់ក៏គ្មានជម្រើសនិងជ្រើសច្រើនឡើយ យ៉ាងណាៗក៏មានតែបង្ខំកូនអោយស៊ូទ្រាំមួយរយះសិន តែមើលជេកចុះ គេត្រឹមតែក្មេងជើងដៃតូចៗទន់ខ្សោយដូចជាគេអាចធ្វើអ្វីបានទៅ ចិត្តក៏តូចទន់ទៀត ឆាប់ប្រតិកម្មជាមួយអារម្មណ៍ខ្លាំងណាស់ ។

«ទៅ!!!នៅឈរដល់កាលទៀត ប៉ាទៅហើយ»ខណះជេកគំពុងតែឈរពេបបូរមាត់លោក អូលីហ្វា ក៏លើកវ៉ាលីគេបោះទៅអោយគេកាន់រួចគាត់ក៏ដើរចូលទៅក្នុងឡានវិញពោលលាទៅកាន់កូនប្រុសជាលើកចុងក្រោយមុននិងឡានបរចេញទៅ ។ មើលទៅគាត់ដូចជាមិនអាល័យនិងជេកបន្តិចសោះ ទាំងដែលទឹកភ្នែកជាតិជាកូនប្រុសរបស់គាត់ស្រក់ហូរចុះមកមួយដំណក់ សម្លឹងមើលទៅកាន់កញ្ចក់ដែលឆ្លុះមើលដឹងពីខាងក្រោយ ជេកកំពុងតែឈរយំលើកដៃជូតទឹកភ្នែកម្នាក់ឯងយ៉ាងកណ្តោកកណ្តែងនៅមុខរបងភូមិគ្រឹះ ចិត្តជាឪពុកចង់ណាស់ ចង់រត់ទៅអោបហើយលួងលោមកូនប្រុស តែគេធំហើយធំល្មមអាចនិងរឹងម៉ាំធ្វើជាទីពឹងសម្រាប់ខ្លួនឯង គាត់ចង់ឃើញគេចេះរឹងម៉ាំខ្លះ មិនចង់អោយគេទន់ខ្សោយបែបនេះរហូតឡើយ ពេលខ្លះការចិត្តដាច់ក៏បង្កប់ទៅដោយរឿងល្អៗជាច្រើនដែលចង់អោយយើងរៀនស្វែងយល់វាដោយខ្លួនឯង

Moonlit,mistimedWhere stories live. Discover now