គ្រប់យ៉ាងដែលវារៀបនិងកើតឡើងវាប្រាកដជាកើតឡើងនៅថ្ងៃណាមួយមិនខាន ការដែលមានហេតុវាតែងតែមានផល គ្រាន់តែយើងសួរខ្លួនឯងជាមុនសិនថាទទួលយករឿងមួយនោះបានឬអត់ ។ ការស្រឡាញ់គ្មានអ្នកណាហាមឃាត់បានទេ ណាស់តែមិនបានស្រឡាញ់ គ្រាន់តែចង់ឈ្នះស្ថិតក្នុងអារម្មណ៍មួយដែលមិនច្បាស់លាស់ សេចក្តីស្រឡាញ់វាបែងចែងជាច្រើនប្រភេទណាស់ ប្រសិនបើយើងរៀនយល់ពីវាអោយច្បាស់ នោះយើងនិងដឹងថា ការស្រឡាញ់វាគឺជាការលះបង់ដ៏ធំធេងមួយ គេថាមនុស្សយើងស្រឡាញ់អាចអោយយើងឈឺបំផុត សេចក្តីសុខចងជាសេចក្តីទុក្ខ ដែលដុះស្លេជាប់ក្នុងប្រអប់ទ្រូងជារាងរហូត ។
«លាហើយ!!!ផ្ទះដ៏មានសេចក្តីសុខអើយ-»បបូរមាត់តូចប្រឹងបើកនិយាយទាំងទ្រូងញ័រទទ្រឺតរៀបនិងស្រក់ទឹកនេត្រាចុះមក កែវភ្នែកមូលក្លង់ងើយសម្លឹងមើលទៅដំបូលផ្ទះដែលមានជម្រកអនុស្សាវរីយ៍ជាច្រើនសម្រាប់ខ្លួនគេជាមួយនិងគ្រួសារ ចុងក្រោយក៏សល់ត្រឹមតែសំណកផ្ទះឥតមានន័យ ព្រោះគ្រប់យ៉ាងត្រូវរុះរើ ព្រោះតែការក្ស័យធន់រឿងមុខជំនួញរបស់ឪពុក ។
«ឆាប់ឡើងនៅឈរដល់ណាទៀត»អ្នកជាឪពុកស្រែកហៅកូនប្រុសដើម្បីអោយគេបានចូលទៅក្នុងឡានទាន់មេឃនៅស្រទំ ។ គិតទៅសូម្បីតែមេឃក៏ចង់បង្អួរភ្លៀងចុះស្រែកយំចំពោះគេដែល ។ ខណះនោះមេឃក៏ផ្គរគ្រាំងៗបាញ់ផ្លេកបន្ទោលឆ្វាចៗជាខ្សែរនៅលើវេហាគួរអោយខ្លាចជាមួយនិងសំឡេងលាន់លឺរណ្តំអស់មួយវេហា ជេក អូលីហ្វា ដែលជាកម្លោះតូចក៏ប្រញ៉ាប់រុញអីវ៉ានលើកដាក់ឡានទាំងចិត្តមិនចង់ឃ្លាន ហាក់នៅតែស្តាយស្រណោះភូមិឋានដែលធ្លាប់តែសុខសាន្ត ។
ក្នុងឡានបើកបរកាត់ដងវិថីយ៉ាងឆ្ងាយដាច់ស្រឡឹមមេឃក៏មានភ្លៀងស្រក់រឹមៗ ចិត្តកម្លោះតូចក៏កាន់តែកណ្តោចកណ្តែងសែនស្រឡោះផ្ទះជាខ្លាំង នៅសុខស្រួលសុខៗក៏ស្រាប់តែត្រូវផ្លាស់ប្តូរលំនៅស្ថានភ្លាមៗដើម្បីយកលុយទៅសងគេ និងរត់គេចពីម្ចាស់បំណុលជាច្រើនទៀត ។
ការរកសុីជំនួញមិនមែនជារឿងមួយដែលងាយស្រួលឡើយចួនកាលក៏ចំណេញចួនកាលក៏ខាត ខាតតិចធម្យមងំខាតច្រើន ព្រោះការរកសុីបែបនេះគឺត្រូវការលុយបង្វិលចុះបង្វិលឡើង ដើម្បីទិញនេះទិញនោះយកមកធ្វើជំនួញជួញដូរ តែចុងក្រោយក៏រលាយខាតទាំងដើមខាតទាំងចុងជំពាក់គេជុំទិស បើមិនរត់ក៏មានតែផ្លូវមួយប៉ុណ្ណោះ គឺដេកគុគ ។
YOU ARE READING
Moonlit,mistimed
Actionបើគ្រាន់តែស្រឡាញ់ពេញចិត្ត មិនបាច់រំពឹងលើវាខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើអោយយើងឈឺចាប់តែបើមាននិស្ស័យប្រាកដជាបានក្លាយជាគូរ....... សុ៊ងហ៊ុន ហ្វែលឌេនដ្រៀ & ជេក អូលីហ្វា Author : យូមីសាគី
