«គោះរកងាប់ស្អី?!» សន្តិសុខស្រែកដាក់Haoxiang។ អ្នកកំលោះញាក់ស្មា ហើយសម្រុកវាយអាម្នាក់នោះឱ្យថយក្រោយ គេមិនទុកឱ្យវាតដៃទាន់ទេ ចាប់ក្របួចដៃមកក្រោយហើយចងស្លាបសេកជាប់ រុញទៅក្នុងបន្ទប់ទឹកដែលនៅក្នុងនោះ។
«ឯងចង់ធ្វើស្អី? លែងយើង!» វាស្រែក Haoxiangងាកទៅមើលអេក្រង់LCDដែលបង្ហាញឱ្យឃើញគ្រប់ច្រករបស់កប៉ាល់។ គេសម្លឹងមើលគ្រប់ជ្រុងដើម្បីរកមើលភាពមិនប្រក្រតី។
«Ma ge នៅជាន់ទី៥ CCTVអត់ដំណើរការទេ!» Haoxiangនិយាយតាមearpiece។
(Ok Zhang geទៅជាន់ទីប្រាំ Haoxiangចាំរាយការណ៍បើមានអីកើតឡើង)
(Yep)
Jiaqiដើរចេញពីបន្ទប់លាក់ខ្លួនតម្រង់ទៅជាន់ទីប្រាំ។
«បួននាក់យាមមុខច្រកចូលបន្ទប់ស្នាក់ មិនមានភ្ញៀវនោះទេ ទំនងជាclearសម្រាប់បញ្ចេញឥវ៉ាន់» Zhenyuanរាយការណ៍ ធ្វើជាដើរជ្រែងហោប៉ៅមុខច្រកចូលតាមបន្ទប់។
«ទទួលបាន!» Jiaqចុះជណ្ដើរដោយប្រុងប្រយ័ត្ន ពួកគេព្យាយាមធ្វើការដោយស្ងៀមស្ងាត់ព្រោះមិនចង់ឱ្យមានរឿងដល់កប៉ាល់ និងកេរ្តិ៍ឈ្មោះ។ ភ្ញៀវនៅលើកប៉ាល់ភាគច្រើនជាជនជាតិបរទេសដែលមកកំសាន្ដ គេមិនអាចធ្វើឱ្យមានការភ្ញាក់ផ្អើលនោះទេ។
(Zhu Taifengចុះទៅជាន់ទី៥ហើយ)
Haoxiangបញ្ជាក់ Jiaqiពូននៅកៀនច្រកឡើងពីជណ្ដើរនៅជាន់ទី៥។ អ្នកប្រុសធំលួចមើលពីចម្ងាយឃើញមនុស្សមាឌធំម្នាក់ចេញពីបន្ទប់មកស្វាគម៍Zhu Taifeng។ Zhu Taifengមើលឆ្វេងមើលស្ដាំហើយដើរចូលទៅក្នុងបាត់។
(ខ្ញុំបានពិនិត្យអស់ហើយក្រៅពីជាន់ទី៥គ្មានអ្វីសង្ស័យនោះទេ)
ភ្នាក់ងារបង្កប់រាយការណ៍បន្ថែមធ្វើឱ្យពួកគេកាន់តែច្បាស់ថាគ្រឿងញៀនពិតជានៅក្នុងបន្ទប់ជាន់ទី៥។
នៅខាងChengxinឯណោះ អ្នកកំលោះដឹកនាំប្អូនៗនៅចាំឃ្លាំមើលឃ្លាំងអីវ៉ាន់របស់Yang Jun។
ប៉ូលីសមួយក្រុមរបស់ស្នងការរងក៏បានត្រៀមខ្លួនរួចជាស្រេចនៅជុំវិញឃ្លាំង។ Yaowen និងChengxin លបមួយៗដើរចូលតាមច្រកដែលគ្រោងទុក។ ពេលទៅដល់ច្រកចូល មនុស្សប្រុសម្នាក់បើកទ្វារទទួលពួកគេ។
YOU ARE READING
បំណុល (The Debt)
Fanfiction«សម្លាប់» សំឡេងរបស់គេស្រាល ទាប និងស្រទន់ តែបើមើលមកមុខរបស់គេវិញគឺពោរពេញទៅគំនុំចងអាឃាត។ មនុស្សប្រុសម្នាក់នេះមិនដែលស្គាល់ទេពាក្យថា 'មេត្តា' ព្រោះគេធំធាត់ឡើងមកក្នុងភ្លើងគំនុំ។ គេស្ពាយវាទៅគ្រប់ទីកន្លែង គេគេងជាមួយវា គេរស់នៅជាមួយវារហូតដល់គេក៏ភ្លេចទៅហើយថាខ...
វគ្គ ១០
Start from the beginning
