វគ្គ ១០

5 0 0
                                        

នៅលើផ្ទៃសមុទ្រល្វឹងល្វើយ ទូកតូចរបស់កំលោះទាំងបីបានបោះពួយយ៉ាងលឿនដោយដៃMeng។ នៅក្នុងឈុតខ្មៅរឹបរាង បងប្អូនគេទាំងបីប្រុងប្រៀបរួចស្រេច។ នៅចំពោះមុខរបស់គេគឺកប៉ាល់ទេសចរណ៍ខ្នាតកណ្ដាលមួយដែលបណ្ដែតខ្លួនយ៉ាងខ្ចិលច្រអូស។ យប់ស្មើរនេះហើយភ្លើងនៅលើកប៉ាល់នៅតែជះយ៉ាងច្បាស់បញ្ជាក់ថាការកំសាន្ដនៅតែបន្តនៅឡើយ។ ទូករបស់គេចូលកៀកកាប៉ាល់ហើយមានអ្នកនៅខាងលើទម្លាក់ខ្សែរឱ្យ។ អ្នកកំលោះទាំងបួនតោងឡើងយ៉ាងស្ទាត់ជំនាញម្នាក់ម្ដង។

Jiaqiធ្វើសញ្ញាឱ្យពួកគេក្រាបសិនពេលមានមនុស្សដើរកាត់។ ពួកគេឡើងត្រង់ចំណុចកណ្ដាលរបស់កប៉ាល់ហើយសសៀរខ្លួនចូលតាមទ្វារដែលអ្នកនាំផ្លូវបង្ហាញ។ ពួកគេបានចូលទៅក្នុងបន្ទប់ដែលបានត្រៀមទុករបស់កប៉ាល។ Haoxiang និងJiaqiពាក់អាវ ធំពីក្រៅរបៀបសន្តិសុខជាមួយមួកពណ៌ខ្មៅ។ Mengហុចកាំបិតឱ្យBossរបស់គេ អ្នកប្រុសទទួលទៅស៊កចង្កេះហើយគ្របអាវពីលើជិត។ Zhenyuanតម្រង់earpiece ហើយពាក់អាវក្រៅរបៀបភ្ញៀវចូលរួមកម្មវិធីជប់លាងបន្លំជាមួយអ្នកដែលមកកំសាន្ដ។

«តោះ!»

ពួកគេចេញពីបន្ទប់ហើយបំបែកផ្លូវគ្នារៀងខ្លួន។ ទៅដល់សាលធំHaoxiang និងJiaqi ឈរក្បែរមាត់ទ្វាររបៀបត្រួតពិនិត្យសុវត្ថិភាពទូទៅ។ Zhenyuanដើរចូល ហើយទាញកែវស្រាមួយពីថាសរបស់អ្នកលើកភេសជ្ជៈហើយដើរតម្រង់កន្លែងដែលមានមនុស្សច្រើន ភ្នែកគេសង្កេតគ្រប់ជ្រុង។ Jiaqiមើលគ្រប់គ្នា គេសង្កេតឃើញថាមានមនុស្សមួយក្រុមធំដែលមិនប្រក្រតី តែក៏ចាប់ថ្នាក់មិនបានថាប៉ុន្មានអ្នក។

កម្មវិធីប្រពឹត្តិរហូតដល់ម៉ោង១២ទើបភ្ញៀវចាប់ផ្ដើមចេញទៅសម្រាកជារឿយៗ។ Zhenyuanដើរជាមួយភ្ញៀវចេញពីសាល ឯHaoxiangរត់ចូលតាមច្រកតូចក្បែរបន្ទប់ទឹក ហើយដើរចុះទៅជាន់ក្រោមរហូតដល់បន្ទប់ដែលមានផ្លាកថាControl room។ អ្នកកំលោះគោះទ្វារពីរបីដង តែមិនមានអ្នកបើកទ្វារ។ គេបន្តគោះរហូតឮសម្រែកស្រែកចេញពីក្នុងបន្ទន់ដោយភាពធុញទ្រាន់នឹងសំឡេងរំខាន។ ទ្វារបន្ទប់បើកបង្ហាញឱ្យឃើញសន្តិសុខម្នាក់រាងទាបល្មម តែបើតាមគេសង្កេតម្នាក់ នេះមិនមែនសន្តិសុខធម្មតានោះទេ។

បំណុល (The Debt)Where stories live. Discover now