«បងសុំទោស!» គេនិយាយតិចៗ គេក៏សោកស្ដាយមិនស្ទើរដែរនៅពេលដែលដឹងថាត្រូវបាត់បង់កូន។
«បើបងមកលឿនជាងនេះបន្តិច យើងក៏មិនបាត់បង់គេដែរ...» គេចាប់ដៃនាងមកក្ដោបទោះជានាងព្យាយាមទាញចេញ។
«វាជាកំហុសរបស់ខ្ញុំខ្លួនឯងដែលមិនចេះប្រយ័ត្ន! តែហេតុអីចាំបាច់កុហក? កុហកថាស្លាប់ធ្វើអី?» នាងសួរ រលាស់ដៃចេញពីដៃគេទៅជូតទឹកភ្នែកពីថ្ពាល់។
«គឺ...បងនឹងប្រាប់តែស្ងប់ចិត្តសិនបានទេ?» គេលួង Xiuyuបិទភ្នែក ព្យាយាមទប់អារម្មណ៍របស់ខ្លួនដែលកំពុងរំជើបរំជួលដោយសាររឿងរ៉ាវដែលកើតឡើងថ្មីៗ។
«ការដែលបងធ្វើជាស្លាប់គឺដើម្បីកិច្ចការដែលបងជួយលោកពូWang ហើយមួយទៀតគឺដើម្បីរកការពិត និងយុត្តិធម៌ឱ្យប៉ាម៉ាក់ដែលមិនអាចត្រលប់មកផ្ទះវិញបានជាច្រើនឆ្នាំមកនេះ» គេចាប់ផ្ដើមបកស្រាយ។ Xiuyuទ្រឹងគិត នាងបានដឹងរឿងរបស់ប៉ាម៉ាក់គេខ្លះហើយបន្ទាប់ពីបានអានឯកសារនៅក្នុងបន្ទប់នោះ។ គ្រួសាររបស់Jiaqi ដែលរួមមានពូមីងដែលជាឪពុកម្ដាយរបស់អ្នកកំលោះទាំងប្រាំមួយបានត្រូវជនខិលខូចមួយក្រុមទម្លាក់កំហុសថារកស៊ីជួញដូរគ្រឿងញៀន ហើយដើម្បីសុវត្ថិភាពពួកគាត់រត់ទៅក្រៅប្រទេសដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ ដោយការពិតឪពុកម្ដាយរបស់ពួកគេសុទ្ធតែជាភ្នាក់ងារសម្ងាត់របស់លោកស្នងការ និងស្នងការរងWang តែដោយសារបេសកកម្មចុងក្រោយនោះបរាជ័យ ឪពុកម្ដាយរបស់អ្នកប្រុសពៅYaowen Junlin Yaxuan និងZhenyuan បានស្លាប់ហើយលោកMa និងលោកស្រីត្រូវបានចោទពីបទជួញដូរគ្រឿងញៀន។ តែដោយសារមានការជួយពីសំណាក់លោកស្នងការគេអាចអនុញ្ញាតឱ្យលោក Ma និងភរិយា ជាមួយប៉ាម៉ាក់របស់Haoxiang និងប៉ារបស់Chengxinគេចខ្លួនទៅនៅក្រៅប្រទេស ហើយប្រវត្តិរូបរបស់កំលោះទាំងប្រាំពីរក៏ត្រូវបានកែប្រែពេលចូលរៀនថ្នាក់វិទ្យាល័យ និងសកលវិទ្យាល័យ។ ចាប់ពីពេលនោះមកChengxin និងJiaqiមានតួនាទីជាឪពុកម្ដាយផងជាបងប្រុសផងក្នុងការមើលថែទាំប្អូនៗរហូតដល់ឥឡូវ សំណាងល្អដែលលោកMaតែងតែបង្ហាត់បង្រៀនឱ្យអ្នកកំលោះទាំងពីរធ្វើការមួយចំនួនធំ។ អត់ពីឪពុកម្ដាយ ទំនេរពីការងារ និងការរៀនសូត្រកំលោះទាំងអស់នៅតែបន្តហ្វឹកហាត់វៃបាញ់រាល់ថ្ងៃតាមជំនាញរបស់ខ្លួនរហូតស្ទាត់ជំនាញ។ ជាច្រើនឆ្នាំអ្នកកំលោះទាំងប្រាំពីរ ជាពិសេសJiaqi និងChengxin ខិតខំបន្តជួយលោក ស្នងការដើម្បីសម្អាតការជួញដូរគ្រឿងញៀន និងស្វែងរកការពិតដើម្បីឱ្យឪពុកម្ដាយរបស់ខ្លួនអាចវិលមកផ្ទះជួបជុំកូនៗវិញ។
YOU ARE READING
បំណុល (The Debt)
Fanfiction«សម្លាប់» សំឡេងរបស់គេស្រាល ទាប និងស្រទន់ តែបើមើលមកមុខរបស់គេវិញគឺពោរពេញទៅគំនុំចងអាឃាត។ មនុស្សប្រុសម្នាក់នេះមិនដែលស្គាល់ទេពាក្យថា 'មេត្តា' ព្រោះគេធំធាត់ឡើងមកក្នុងភ្លើងគំនុំ។ គេស្ពាយវាទៅគ្រប់ទីកន្លែង គេគេងជាមួយវា គេរស់នៅជាមួយវារហូតដល់គេក៏ភ្លេចទៅហើយថាខ...
វគ្គ ៩
Start from the beginning
