«Jia...Jiaqi...» Xiuyuឈរទ្រឹងសម្លឹងមុខគេភ្លឹក ទឹកភ្នែករលីងរលោង។ Jiaqiដោះមួក និងម៉ាស់ចេញហើយមើលចុះទៅជើងស្រីដែលទទេរស្អាត រួចដេញមកដៃដែលមានស្នាមម្ចុលរបស់សារ៉ូមជាមួយឈាមរឹមៗ។ ស្រីហារមាត់បម្រុងនិយាយ តែគេចូលទៅចាប់បីនាងយ៉ាងលឿន ហើយតម្រង់ទៅរកបន្ទប់គេង។
«ចង់ទៅណា? ទម្រាំយកមកបានមិនមែនងាយទេ» គេរអ៊ូ ស្រីតោងកគេជាប់ អ្នកប្រុសធំដាក់នាងឱ្យអង្គុយលើគ្រែហើយងាកទៅមើលតុដែលមានស៊ុបនៅឡើយ។ គេងាកមកធ្វើមុខមាំដាក់នាង តែXiuyuមិនខ្វល់ ចិត្តអន្ទះសារចង់ដឹងរឿងរ៉ាវគ្រប់យ៉ាង។
«នេះរឿងវាយ៉ាងម៉េច?» ទីបំផុតស្រីក៏ដាច់ចិត្តសួរ។
«ញ៉ាំស៊ុបសិនទៅចាំប្រាប់គ្រប់រឿង» គេចាប់ចានស៊ុបទៅហុចឱ្យនាង។ Xiuyuទទួលហើយ ដួសស៊ុបញ៉ាំដោយស្ងៀមស្ងាត់ ឯJiaqiចូលទៅងូតទឹករួចចេញមកវិញឃើញនាងអង្គុយចាំយ៉ាងស្រួលនៅលើគ្រែ។ នាងតាមមើលគេគ្រប់ជំហាន ហាក់ខ្លាចគេគេចទៅណាទៀតធ្វើឱ្យអ្នកប្រុសអស់សំណើច សើចខិក ចូលទៅអង្គុយលើពូកក្បែរស្រី។
«យ៉ាងម៉េច នឹកខ្លាំងមែន? បែកតែប៉ុន្មានថ្ងៃសោះ» គេសួរទាំងញញឹមតិចៗ លូកដៃទៅអង្អែលថ្ពាល់ស្លេកៗរបស់នាងដែលមានស្នាមម្រាមដៃរបស់Qianfeiនៅឡើយ។ Xiuyuហួសចិត្ត ព្រោះគេបាត់ដំណឹងបីសប្ដាហ៍គត់គិតចាប់ពីថ្ងៃដែលគេចេញទៅអាមេរិក ហើយមានមុខមកអង្គុយញញឹមដាក់នាងដូចគ្មានអ្វីកើតឡើង។
«ហើយនេះវាយ៉ាងម៉េច? ខ្ញុំវិលវល់អស់ហើយ! នេះចាត់ទុកការស្លាប់ជាការលេងសើចមែន? ចង់ស្លាប់ក៏ទៅ ចង់មកវិញក៏មក!...» នាងរុញដៃគេចេញ បែបខឹង សម្លក់ទាំងទឹកភ្នែកជោគថ្ពាល់ Jiaqiភាំងបន្តិចពេលឃើញនាងយំសស្រាក់ដូចកូនក្មេង ព្រោះវាជាលើកដំបូងដែលនាងយំខ្លាំងបែបនេះចំពោះមុខគេ កាលមុនទោះគេធ្វើបាបចិត្តនាងយ៉ាងណាក៏នាងទ្រាំខាំមាត់មិនស្រក់ទឹកភ្នែកដែរ។
«ហើយនៅមានទៀត គ្រប់គ្នាច្របូកច្របល់អស់ហើយ សូម្បីតែYaxuanក៏ត្រូវទៅធ្វើការដែរ ហើយគិតថានេះជារឿងកំប្លែងមែន? ដោយសារតែខ្លួនឯងម្នាក់គេគ្រប់គ្នាត្រូវពិបាក ត្រូវកើតទុក្ខ...ហើយនៅមានកូនយើង...» នាងឈប់និយាយព្រោះវាតឹងទ្រូងអស់ហើយ Jiaqiដកដង្ហើមធំ ចាប់ដៃនាងតែស្រីដកចេញយ៉ាងលឿន។ ស្រីយំលែងខ្មាស់គេ ព្រោះនាងបានទ្រាំយូរហើយ ហើយក៏ឈប់ទ្រាំដែរ។
YOU ARE READING
បំណុល (The Debt)
Fanfiction«សម្លាប់» សំឡេងរបស់គេស្រាល ទាប និងស្រទន់ តែបើមើលមកមុខរបស់គេវិញគឺពោរពេញទៅគំនុំចងអាឃាត។ មនុស្សប្រុសម្នាក់នេះមិនដែលស្គាល់ទេពាក្យថា 'មេត្តា' ព្រោះគេធំធាត់ឡើងមកក្នុងភ្លើងគំនុំ។ គេស្ពាយវាទៅគ្រប់ទីកន្លែង គេគេងជាមួយវា គេរស់នៅជាមួយវារហូតដល់គេក៏ភ្លេចទៅហើយថាខ...
វគ្គ ៩
Start from the beginning
