«កុំភ័យ យប់នេះនឹងកាន់តែច្បាស់» Jiaqiព្រលែងដៃនាង Xiuyuខិតចេញពីគេទៅម្ខាង នាងចាប់ផ្ដើមបារម្ភ នាងពិតជាមិនបានអានកិច្ចសន្យាពិតមែន បើមានអ្វីមិនប្រក្រតីក្នុងនោះនាងនឹងវីវរហើយ។ គេឈប់ឡានពីមុខApartment របស់នាងហើយ ស្រីចុះពីឡាន។

«មិនបាច់តាមមកទេ» Jiaqiងាកទៅប្រាប់Liangដែលបម្រុងដើរតាមគេដែលដើរតាមពីក្រោយXiuyuចូលក្នុងApartment។ Tongyiដែលនៅផ្ទះ បើកភ្នែកធំៗពេលឃើញMa Jiaqi។ នាងមើលមុខគេបន្តិចហើយរត់ចូលទៅតាមXiuyu ដែលកំពុងរៀបខោអាវដាក់ក្នុងវ៉ាលីសក្នុងបន្ទប់។

«Xiuyu...នេះឯងពិតជាទៅនៅជាមួយគេមែន?» Tongyiសួរ Xiuyuទម្លាក់ដៃចុះហើយងាកមកឱបមិត្តភក្ដិរបស់នាងហើយយំហ៊ូ។

«ឱ្យយើងធ្វើម៉េចទៅឯង?»

«ហើយឯងគិតយ៉ាងម៉េចទៀត?»

«មិនដឹងទេ...ទៅតាមគេសិន ចាំគិតទៀត...» Tongyiស្ងាត់ មើលមុខមិត្តភក្តិរបស់នាង នាងក៏គ្មានលទ្ធភាពជួយដែរ។ Xiuyuត្រូវចូលឡានរបស់ម្ចាស់ក្លិបDark Horseទាំងមិនចង់ នាងងាកទៅគ្រវីដៃដាក់Tongyiមុននឹងឡានបើកចេញទៅ។

មកដល់មុខផ្ទះរបស់គេ នាងត្រូវបង្ខំចិត្តចុះទាំងពិបាក។ ស្រីងើយមើលរបងខ្ពស់ៗដែលនឹងឃុំសេរីភាពរបស់ខ្លួននៅពេលដែលនាងឈានជើងចូលបន្តិចទៀតនេះ។

«Liang នាំXiuyuទៅផ្ទះតូចមុនទៅ» Jiaqiនិយាយ Liangងក់ក្បាល។ គេដើរទៅកញ្ចុះមុខផ្ទះនៅខាងស្ដាំដៃដែលមានបុរសរាងខ្ពស់ម្នាក់ឈរចាំ។

«ខាងនេះអ្នកនាង» Xiuyuងក់ក្បាល នាងងាកក្រោយមើលទៅបុរសនោះបន្តិចមុននឹងដើរតាមLiangទៅផ្ទះតូចដែលមានចម្ងាយហាសិបម៉ែត្រពីផ្ទះធំ។

«អ្នកនាងនឹងនៅផ្ទះនេះជាមួយBoss ឯផ្ទះធំគឺមានអ្នកប្រុស៦នាក់ដែលជាបងប្អូនរបស់គាត់នៅ» Liangរៀបរាប់

«ហើយចាំបាច់នៅផ្សេងគ្នា?»

«រឿងនេះអ្នកនាងអាចសួរBossបាន ខ្ញុំសុំទៅហើយបាទ» Liangឱនគោរពហើយចេញទៅបាត់បន្ទាប់ពីកូនចៅគេពីរនាក់ដាក់វ៉ាលីសរបស់នាងក្នុងបន្ទប់គេង។ ផ្ទះនេះមានបន្ទប់គេងធំមួយ ផ្ទះបាយ សាឡុង និងបន្ទប់ដាក់អីវ៉ាន់មួយដែលជាប់សោ។ ក្នុងបន្ទប់គេងខណ្ឌជាពីរ គឺកន្លែងគេង និងកន្លែងធ្វើការរបស់Ma Jiaqiដែលមានទូរដាក់សៀវភៅខ្ពស់ៗ តុធ្វើការ និងសាឡុងមួយឈុតតូច។ នៅម្ខាងទៀតគឺបន្ទប់ដាក់សម្លៀកបំពាក់ និងបន្ទប់ទឹក។ Xiuyuរុញវ៉ាលីសរបស់ខ្លួនចូលទៅclosetតែមិនទាន់រៀបខោអាវចេញនោះទេ។ នាងនៅតែយល់ថានេះជាការយល់សប្តិឆ្កួតឡប់របស់ខ្លួនឯង ហើយសង្ឃឹមថាស្អែកនេះពេលភ្ញាក់មកវិញអាចវិលទៅរកភាពដើម។ នាងចេញមកវិញហើយអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ តាំងពីម្សិលមិញYang Wuមិនទាន់ទាក់ទងត្រលប់មកវិញនោះទេ នាងកំពុងបារម្ភខ្លាចគេមានបញ្ហា ឬគ្រោះថ្នាក់។ កំពុងអង្គុយភ្លឹក ឮសំឡេងគោះកញ្ចក់ នាងងាកទៅឃើញមនុស្សប្រុសពីរនាក់ឈរគ្រវីដៃពីទ្វារចំហៀងផ្ទះដែលជាកញ្ចក់ នាងធ្វើមុខឆ្ងល់តែក៏ដើរទៅបើកទ្វារឱ្យពួកគេចូល។

បំណុល (The Debt)Where stories live. Discover now