part10: សំណាងអាក្រក់

1.3K 47 4
                                    

     កន្លងទៅជាច្រើនថ្ងៃ ថ្ងៃនេះជាថ្ងៃដែររាងតូចរបស់យើងត្រូវបានចេញពីមន្ទីរពេទ្យផងដែរ!! កាពិតជុងគុកមិនចង់អោយចេញមកប៉ុន្មានទេតែថេយ៍ចេះតែទទូចថាគេជាហើយ មិនចាំបាច់នៅបន្តទេ យំផង អោបដៃអោបជើង តើអ្នកទៅដាច់ចិត្តប្រឆាំងបានទៅដូចដែរដឹងពីរដើមហើយថាលោកម្ចាស់ភាគខាងត្បូងម្នាក់នេះមិនដែរចេះប្រកែកនូវអ្វីដែររាងតូចសុំទេចឹងមានតែសម្របតាមគាត់នឹងហើយ

         " ល្ងាចនេះបងមាន ការអញ្ចើញអោយចូលរួមជប់លៀងកម្មវិធីដេញថ្លៃគ្រឿងពេជ្ររបស់ ដាំង ឆេយ៉ុង អូនអាចនៅវិមានម្នាក់ឯងបានទេ ហឹម!! " កំពុងអង្គុយលើឡានសុខៗជុងគុកនិយាយទៅកាន់រាងតូចដែរអង្គុយលើភ្លៅជ្រប់មុខនឹងកញ្ចឹងករបស់ខ្លួនមិនឃើញងើបមុខ

      " អៅ !! ហេតុអីបងមិនយកអូនទៅ អូនក៏ចង់ទៅដែរ!! " ថេយ៍ងើបមុខមកនិយាយជាមួយជុងគុកទាំងចងចញ្ចើម នេះប្រុងអោយគេនៅម្នាក់ឯងយ៉ាងមិច  បើនៅក្នុងកម្មវិធីនោះសុទ្ធតែស្រីអត់ឃ្លាននោះ បើសិនជាជុងគុកទៅម្នាក់ឯងច្បាស់ណាស់ប្រាកដជាត្រូវស្រីអស់នោះអូសឡើងគ្រែជាមិនខាន!!

       " ក៏អូននៅឈឺនោះអី បងបារម្ភខ្លាចអូនមិនស្រួលពេលមានកន្លែងមនុស្សច្រើនបែបនោះ " គេនិយាយមិនខុស ត្បិតថាថេយ៍រឹងមាំជាងមុនរបួសក្បាលក៏ជាសះតែគេនៅតែបារម្ភ គេមិនមេនមិនចង់អោយទៅឯណា ណាមួយរាងតូចស្អាតយ៉ាងនេះប្រាកដជាមានអ្នកមើលច្រើនមិនខាន គ្រាន់តែគិតក៏ក្តៅដែរ!!!

       " ជុង!! បងក៏ឃើញថាអូនមិនអីទេ អោយអូនទៅដែរណា៎ "ទៀតហើយថេយ៍យ៉ុងរបស់គេកំពុងបញ្ចេញចរឹកបែបនេះទៀតហើយ តើអោយគេបដិសេដយយ៉ាងមិចបាន??

        " ហ្ហើយ!! ក៏បានបងប្រកែកមិនឈ្នះអូនទេ "

        " អរគុណបងសម្លាញ់ ជុប! " រាងតូចសើចយ៉ាងអស់ចិត្តពេលបានឃើញទឹកមុខជុងគុកបែបនេះ គេកលរទៅថើបថ្ពាល់នាយមួយខ្សឺត ទុកជាការអរគុណមុននឹងអោនជ្រុបមុខនៅចន្លោះករងាក្រាស់បន្ត មិនដឹងថាប្រុសម្នាក់នេះប្រើទឹកអប់ម៉ាកស្អីទេ គេហិតចង់ឆ្គួតហើយ

     " ហឹសៗ អារ៉ូកា បត់ឡានទៅហាងសម្លៀកបំពាក់ទៅ "

     " បា_បាទទាន " ទន់ភ្លន់សុខៗក៏មកស្រែកដាក់អារ៉ូការដែរកំពុងភ្លឹកនេះវិញ ធ្វើអោយនាយចង់បាសជើងទៅហើយ មើលចុះអង្គុយសាសងគ្នាមួយឆ្អែត ទើបមកស្រែកបញ្ចាគេគួរអោយខឹងមេន!!

អំណាចស្នេហ៍ ❗🔥(ចប់)Where stories live. Discover now