និស្ស័យនិងវាសនា💙

479 20 8
                                        

-JAYHOON

ផ្ដើមសាច់រឿងដំបូងបានអោយយើងឃើញថាមានមនុស្សប្រុសម្នាក់បានអង្គុយនៅមុខផ្នូរមួយដែលមុខផ្នូរនោះយើងឃើញមានរូបមនុស្សម្នាក់តាំងពីមុខហើយនៅក្នុងដៃមនុស្សប្រុសដែលអង្គុយមុខផ្នូរនោះកាន់បាច់ផ្កាTulipមួយបាច់នៅក្នុងដៃយើងក៏អាចទាយបានថាមនុស្សប្រុសម្នាក់នោះមកគោរព មកលេងមនុស្សដែលនៅផ្នូរនោះឯង(អាបាច់ផ្កានិងចេះតែដាក់ទេ)

"តើអូនសុខសប្បាយទេបងខានមកលេងអូនយូរហើយមើលចុះនៅទីនេះមានស្មៅដុះច្រើនដល់ហើយតែមិនអីទេចាំបងដកស្មៅសំអាតជុំវិញទីនេះអោយអូន"??មនុស្សម្នាក់នោះបាននិយាយដាក់រូបថតដែលតាំងពីមុខនោះថែមទាំងគេនិយាយពាក្យអូនទៀតផងបានន័យថាមនុស្សម្នាក់ដែលនៅក្នុងផ្នូរនោះជាមនុស្សដែលគេស្រលាញ់

"បងបានដកស្មៅនិងសំអាតជុំវិញទីនេះហើយៗពេលនេះលែងមានអ្វីធ្វើអោយអូនស្មុគស្មាញទៀតហើយមើលទៅអូននៅតែញញឹមស្រស់ស្អាតដូចដើមមិនប្រែប្រួលសោះអូនដឹងទេចាប់តាំងពីអូនចាកចេញទៅបងពិតជានឹកដល់អូនខ្លាំងណាស់នឹកដល់ក្លិនខ្លួនអូននឹកដល់ស្នាមញញឹមអូននឹកគ្រប់កាយវិការរបស់អូនទាំងអស់តែបងសន្យាថាបងមិនយំទេព្រោះបងចង់បំពេញបំណងអូនចុងក្រោយ"??និយាយរៀបរាប់ទាំងទឹកមុខក្រៀមក្រំស្រណោះស្រណោកបំផុត
+3ឆ្នាំមុន(អតីតកាល)

"Jayយើងឮមកថាបងប្អូនជីដូនមួយឯងមករៀននៅទីនេះដែរត្រូវអត់"??

"ត្រូវហើយគេមកថ្ងៃនឹងៗឯង"Jay
សួស្តីគ្រប់គ្នាខ្ញុំឈ្មោះផាកជុងស៊ុងហៅJayរៀនឆ្នាំទី3ខ្ញុំមានមិត្តម្នាក់ម្នាក់ដែលសួរខ្ញុំមិញនិងគេរៀនជាមួយខ្ញុំតាំងពីវិទ្យាល័យមកម្លេះហើយគ្រួសារខ្ញុំទាំងពីរក៏ជិតស្និតគ្នាផងដែរថ្ងៃនេះពិសេសជាងរាល់ដងព្រោះបងប្អូនជីដូនមួយខ្ញុំគេមករៀនជាមួយខ្ញុំផងដែរ

"ហេតុអីម៉ោងប៉ុណ្ណេះហើយគេមិនទាន់មកដល់ចឹង"??

"Sunghoon ឯងក៏ចង់ឃើញមុខប្អូនយើងម្លេះ"Jay

"ចេះតែចង់ឃើញទៅព្រោះឯងកម្រមានបងប្អូនមករៀនជុំណាស់"Sunghoon
សួស្តីទាំងអស់គ្នាខ្ញុំឈ្មោះផាកស៊ុងហ៊ុន(Sunghoon)មិត្តJay ឃើញខ្ញុំត្រកូលដូចគ្នាមែនពិតតែពួកខ្ញុំមិនមែនបងប្អូននិងគ្នាទេតែបើតាមពិតទៅខ្ញុំនិងJayដូចបងប្អូននិងគ្នាទៅហើយព្រោះខ្ញុំយល់ចិត្តJayគ្រប់យ៉ាងហើយJayក៏យល់ចិត្តខ្ញុំគ្រប់យ៉ាងដូចគ្នាគេនេះប្រៀបដូចជាម៉ាក់ទី2ខ្ញុំចឹងព្រោះតែខ្ញុំធ្វើអីខុសគេរអ៊ូនិងស្ដីដាក់ខ្ញុំរហូត

Short Novel(ផ្អាកសរសេរ)Where stories live. Discover now