-JAKEHOON
សួស្ដីខ្ញុំឈ្មោះSunghoonខ្ញុំជាCEOម្នាក់ក្នុងក្រុមហ៊ុនមួយសព្វថ្ងៃខ្ញុំមានសង្សារម្នាក់ដែលស្រស់ស្អាតចរិកល្អស្មោះត្រង់ថែមទាំងគួរអោយស្រលាញ់ទៀតផងគេជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំ
"អូនសម្លាញ់ដល់ម៉ោងសម្រាកហើយតោះទៅញាំុបាយ"Sunghoon
"ចាំបន្តិចអូនបង្ហើយការងារនេះបន្តិចសិនណា"??
សួស្ដីខ្ញុំឈ្មោះJakeសព្វថ្ងៃធ្វើការជាលេខាខ្ញុំមានសង្សារហើយម្នាក់ដែលជាសង្សារខ្ញុំនឹងជាប្រធានរបស់ខ្ញុំនិងហើយ
"ហីយ៉ាបានហើយតោះយើង"Sunghoon
និយាយហើយSunghoonក៏ចាប់ដៃJakeអូសចេញទៅហាងអាហារពួកគេទាំងពីរបណ្ដើរគ្នាកាត់មុខបុគ្គលិកជាច្រើនក្នុងក្រុមហ៊ុនតែបុគ្គលិកញញឹមនឹងគោរពលាពួកគេទាំងពីរយ៉ាងធម្មតាដូចគ្មានភ្ញាក់ផ្អើលអីបន្តិចមូលហេតុដែលពួកគេមិនភ្ញាក់ផ្អើលព្រោះបុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់សុទ្ធតែដឹងថាពួកគេទាំងពីរទាក់ទងគ្នាព្រោះពួកគេទាក់ទងគ្នាបានបីឆ្នាំទៅហើយហើយថែមទាំងថ្មីៗនេះពួកគេទាំងពីរក៏បានប្រកាសទៀតថាពួកគេទាំងពីរជិតចូលរោងការថែមទៀតផងទើបធ្វើអោយបុគ្គលិកទាំងអស់មិនភ្ញាក់
+ហាងអាហារ
"អូនចង់ញាំុអីកម្មង់ទៅ"Sunghoon
ពេលឮSunghoonបើកដៃអោយកម្មង់អាហារបែបនេះហើយJakeក៏ចាប់ផ្ដើមកម្មង់អាហារជាច្រើន
"អូនទៅបន្ទប់ទឹកមួយភ្លេត"Jake
Sunghoon ក៏ងក់ក្បាលអនុញ្ញាតអោយJakeទៅបាន
ពេលJakeចេញទៅបន្ទប់ទឹកបាត់បុគ្គលិកក៏បានលើកអាហារដែលJakeកម្មង់មកដល់ល្មមអាហារមកដល់លើតុSunghoonក៏បានមើលទៅមុខម្ហូបក្រែងមានបន្លែអ្វីដែលJakeប្រតិកម្មហូបមិនបានSunghoonអាចដឹងពីបន្លែនឹងរបស់អ្វីដែលJakeប្រតិកម្មបានព្រោះពួកគេទាំងពីរទាក់ទងនិងនៅជាមួយគ្នាយូរឆ្នាំហើយ
ដោយបាត់JakeយូរពេកSunghoonក៏បម្រុងនឹងទៅតាមហើយតែJakeគេក៏ដើរមកល្មម
"អូនទៅធ្វើអីយូរម្លេះ"Sunghoon
"អរអូនជួបអ្នកស្គាល់គ្នាតាមផ្លូវមកវិញនឹងណាទើបរាក់ទាក់គ្នាបន្តិច"Jake
"អរបែបនឹងទេអីបងខំតែបារម្ភស្មានតែអូនកើតអីតើ"Sunghoon
"អូនមានកើតអីកុំបារម្ភអីអូនរឹងមាំសឹងអី"Jakeឆ្លើយទាំងញញឹម
"បាទបងដឹងថាអូនរឹងមាំ"Sunghoon និយាយហើយយកដៃទៅអង្អែលក្បាលរបស់Jakeលេង
"បានហើយតោះឆាប់ញាំុទៅនឹងអាលឆាប់ទៅធ្វើការវិញ"Jake
"បាទ"Sunghoon ឆ្លើយទងញញឹម
សប្ដាហ៍ថ្មីថ្ងៃថ្មី
+Sunghoon Part
ថ្ងៃនេះខ្ញុំមានការណាត់ពិសេសមួយជាមួយJakeសង្សារសំណព្វចិត្តខ្ញុំគឺពួកយើងទៅលមើលឈុតរៀបការវាជាថ្ងៃពិសេសមួយដែលខ្ញុំអាចឃើញពីសម្រស់ដ៏ស្រស់ស្អាតរបស់សង្សារខ្ញុំក្នុងឈុតរៀបការវាក៏ជាក្ដីស្រមៃរបស់Jakeដែរដែលគេចង់ស្លៀកឈុតរៀបការជាគូរជាមួយខ្ញុំហើយខ្ញុំក៏បានបំពេញតាមក្ដីស្រមៃរបស់គេបានសម្រេចពិតមែន
