នាយកម្លោះលូកដៃទៅក្រសោបចង្កេះមួយក្តាប់ជាប់រួចព្យាយាមថើបផ្តោះផ្តង់ថេយ៍វិញនៅចំណោមក្រសែរភ្នែកកូនចៅទាំងអស់ដោយមិនខ្មាស់អៀនឡើយ
«តោះៗ ពួកយើងបំបែកផ្លូវគ្នាទៅ»ដឹងថាចៅហ្វាយប្រហែលត្រូវការពេលវេលាតែពីរអ្នកដូច្នេះទើបពួកគេបានបំបែកផ្លូវគ្នាទៅកន្លែងផ្សេង ទុក្ខអោយគូរស្នេហ៍មួយគូនេះនៅសាសងគ្នា ជាមួយពេលវេលាដ៏ស្រស់ស្អាតមួយនេះ
«ពេញចិត្តទេ?»ចំណាយពេលប៉ុន្មាននាទីបបូរមាត់ទាំងពីរបានប្រលែងចេញពីគ្នា ជុងហ្គុកអោនមុខទៅខ្សឹបដាក់ត្រចៀកថេយ៍ដោយសម្លេងស្រាលៗបង្កើតជាបរិយ៉ាកាសកាន់តែស៉ីជម្រៅ
«ពេញចិត្តណាស់...»ថេយ៍ញញឹមខ្ជឹបផ្ពាល់ចាប់ផ្តើមក្រហមព្រឿងៗព្រោះតែអៀននឹងសម្តីឬកាយវិការរបស់នាយកម្លោះ
«បន្ទាប់មកតើអូនមិនមានអីអគុណបងទេឬ?»ស្នាមញញឹមព្រានបានរំលេចឡើងដោយគំនិតខិលខូចចង់ក្រសោបរាងកាយស្រឡូនរបស់អ្នកចំពោះមុខម្តងទៀតទាំងដែលដៃកំពុងអោបចង្កេះនៅមិនស្ងាម ចេះតែសសៀរលូកស្ទាបចូលអាវយឺតថេយ៍មួយៗយ៉ាងរវៀម
«ក្រែងអូនអគុណបងហើយតើ»កាយតូចលើកដៃស្រឡូនក្តោបចូលគ្នាដែលកំពុងស្រាក់ក៏នាយកម្លោះជាប់រួចហាស្តីឡើងទាំងសញ្ជឹងគិត មិញនេះដូចខ្លួនបាននិយាយអគុណរួចហើយ តើលោកប៉ាកំពូលខិលម្នាក់នេះចង់បានអីទៀត?
«មិនចង់បានការនិយាយទេ....តែបងចង់បានកាយវិការវិញ»នាយអោនមុខទៅស្រង់ក្លិននៅត្រង់ចន្លោះក៏របស់ថេយ៍យ៉ាងឆ្លួកវង្វេងជាមួយស្មារតីអន្ទង់អន្ទោង ក្មេងម្នាក់នេះសូម្បីតែក្លិនខ្លួនរបស់គេក៏អាចល្បួចចិត្តនាយបានដែរ
«ហ្ហឹម~~~daddyហា ក៉ំខាំអី»ថេយ៍ប្តូរដៃទៅជាខ្ញាំជាយអាវស្មារបស់នាយកម្លោះវិញដោយស្រដីឡើងទាំងបិទភ្នែកព្រោះតែអារម្មណ៍ពេលនេះកំពុងអន្ទង់អន្ទោចពីការបំបោះអង្អែររបស់ជុងហ្គុកដែលព្យាយាមលូកស្ទាបនឹងខាំក្រញិចនៅចន្លោះក៏របស់គេ
«ចៅហ្វាយៗ មានរឿងហើយ»បរិយ៉ាកាសដ៏មានក្តីសុខត្រូវបានផ្តាច់មួយរំពេជខណះពេលអាស៊ូបានរត់មកត្រហេបត្រហមហៅនាយកម្លោះជាមួយទឹកមុខតក់ស្លុត
«មានរឿងអី?»នាយចង់ចិញ្ចើមដោយអាការះមិនពេញចិត្ត ព្រោះត្រូវផ្តាច់បរិយ៉ាកាសមួយនេះទាំងការបង្ខំមិនដឹងថាមានរឿងអីទេបានជាអាស៊ូរត់មកត្រដាប់ត្រដួលបែបនេះ?
«គឺ...គឺពេលនេះអ្នករួមភាគហ៊ុនបានលក់ភាគហ៊ុនអោយទៅអ្នកផ្សេងហើយ អ្វីដែលសំខាន់ម្នាក់នោះកំពុងទទួលដល់60%នៃចណែកក្រុមហ៊ុនទៀតផង»អាស៊ូព្យាយាមរៀបរាប់យ៉ាងល្អិតល្អន់អោយទៅជុងហ្គុកបានដឹងក្នុងរយះពេលតែប៉ុន្មានម៉ោងសោះត្រូវបានអ្នកដទៃដណ្តើមយកភាគហ៊ុនដ៏ធំទៅហើយមិនគួរអោយជឿទេ ជុងហ្គុកជ្រួញចិញ្ចើមមិនតក់ស្លុតឡើយមានតែថេយ៍ប៉ុណ្ណោះដែលគេភ្ញាក់ផ្អើលជាខ្លាំង
«វាជាអ្នកណា...?»នាយកម្លោះបិទភ្នែលបន្តិចរួចចោទសួរអាស៊ូពីម្នាក់នោះ ចង់ដឹងណាស់ថាជាអ្នកណាអីក៏ប្រហើនហ៊ានលេងហ្គេមជាមួយនាយម្លេស?
«គឺលោកលី កៃ»អាស៊ូភ័យខ្លាចជាខ្លាំង ខ្លាចតែជុងហ្គុកលឺហើយខឹងក្រោតនោះទេ ប៉ុន្តែគេគិតខុសនាយកម្លោះបែរជាងក់ក្បាលតិចៗជាមួយទឹកមុខធម្មតាទៅវិញប្រៀបដូចជារឿងនេះមិនបានធ្វើអោយនាយបង្ហាញភាពភ័យខ្លាចចំពោះមុខអ្នកដទៃឡើយ
«ចៅហ្វាយៗ មានរឿងហើយ»នៅសុខៗស្រាប់តែមានកូនចៅម្នាក់ទៀតបានរត់មកត្រហេបត្រហមដូចអាស៊ូដែរ ដើម្បីយករឿងសំខាន់មកប្រាប់ជុងហ្គុក
«រឿងអី?»រឿងមួយកំពុងមានបញ្ហាធំផងឥឡូវនៅមានរឿងអីទៀត?ហេតុអីចេះតែមកផ្ទួនៗបែបនេះ?នាយកម្លោះលើកចិញ្ចើមម្ខាងចោទសួរទៅកាន់កូនចៅម្នាក់ទៀត
«គឺពេលនេះមានអ៊ូប័រជាង10គ្រឿងកំពុងជិះមកក្បែរនាវារបស់យើងហើយ....អីដែរសំខាន់ពួកយើងបានសង្កេតឃើញថាក្នុងមួយគ្រឿងមានមនុស្សយ៉ាងហោច6អ្នកដែរពួកគេសុទ្ធតែកាន់កាំភ្លើងមកទាំងអស់»គេបានរៀបរ៉ាប់អោយជុងហ្គុកបានដឹងក្នុងស្ថានភាពពេលនេះ ព្រោះមានអ៊ូប័រច្រើនណាស់ដែលកំពុងចង់ចូលមកកៀកនាវារបស់នាយ អីដែលសំខាន់មួយៗសុទ្ធតែកាន់អាវុធមកទៀតផង មើលទៅប្រៀបដូចជាកំពុងចង់មកសម្លាប់អ្នកនៅទីនេះទាំងអស់ហើយដឹងយ៉ាងច្បាស់ថាគោលដៅដ៏សំខាន់របស់ពួកគេគឺនាយកម្លោះជុងហ្គុកនោះឯង
«ហេតុអីមិនប្រាប់កូនចៅរបស់យើងបាញ់បញ្ឈប់ពួកវាទៅ»អាស៊ូស្រដីឡើង ក្រែងមានកូនចៅនៅទីនេះដែរតើ ដូច្នេះហេតុអីមិនទាញកាំភ្លើងបាញ់គម្រាមពួកវាទៅ នោះនឹងគ្មានអ្នកចូលមកជិតទៀតទេ
«ខ្ញ៉ំបានបញ្ជាររួចហើយ ប៉ុន្តែកូនចៅយើងបានបាត់បង់អស់ច្រើនណាស់....ហើយក្នុងពេលនេះកូនចៅកំពុងនៅសល់មិនច្រើនឡើយ» វាស៊ូយបំផុតត្រង់ថានៅលើនាវាពេលនេះកូនចៅដាក់មកមិនច្រើនឡើយដូច្នេះចំនួនតិចបែបនេះពិបាកនឹងទប់ទល់សត្រូវណាស់
«ឯងទៅយកអាវុធចេញពីបន្ទប់មក...ចំណែកឯងអាស៊ូតេផ្តល់ដំណឹងអោយកូនចៅមកទីនេះបន្ថែមអោយលឿនបំផុត»ជុងហ្គុកដែលកំពុងស្ងាត់មាត់មួយសន្ទុះពេលនេះបានដាក់ការបញ្ជារឡើងបន្ទាប់ពីដឹងថាអ្នកនៅពីក្រោយនេះជាអ្នកណា ដូច្នេះបើជ្រុលបែបនេះគេនឹងប្រឈមមុខជាមួយលី កៃតែម្តង
«បាទចៅហ្វាយ....!!»ពួកគេទាំងពីបានទទួលការបញ្ជារព្រមគ្នារួចក៏ទៅធ្វើកិច្ចការរៀងខ្លួន
«daddy....»ថេយ៍ពិតជាបារម្ភពីជុងហ្គុកណាស់ ខ្លាចតែយប់នេះនាយនឹងមានបញ្ហាទេ ហេតុអីថ្ងៃដ៏ពិសេសរបស់គេត្រូវបានអ្នកដទៃមកបំផ្លាញទៅវិញ វាមិនថ្វីទេអីដែលសំខាន់ថេយ៍ស៉ំត្រឹមតែក៉ំអោយជុងហ្គុកមានបញ្ហាទៅនេះជាកាដូររបស់គេហើយ
«ថេយ៍មកតាមបង»ជុងហ្គុកបែរមុខសម្លឹងមើលថេយ៍បន្តិចរួចក៏ចាប់ទាញដៃស្រឡូនដើរចេញទៅ រកតែថេយ៍ចង់សួរអីមិនទាន់ មកដល់ជាន់ទី2ជុងហ្គុកក៏បានទាញទ្វាបើករួចរុញរាងកាយថេយ៍អោយចូលក្នុង
«អូនត្រូវលាក់ខ្លួននៅទីនេះ»
«ចុះ...ចុះបងនោះ?»
«ក៉ំបារម្ភអី បងនឹងមានស្មារតីល្អក្នុងការប្រយុទ្ធជាមួយគេ ដរាបណាអូននៅកន្លែងសុវត្តិភាព»នាយលើកដៃទៅចាប់ផ្ទៃមុខថេយ៍ដោយស្នាមញញឹមសើរៗ មិនដឹងថាគេនឹងមកឃើញមុខថេយ៍ទៀតឬអត់ព្រោះជីវិតមើលមិនឃើញឡើយ នាយមិនហ៊ានធានាថាអាចមករកថេយ៍បានវិញនោះទេ
«តែ...តែអូនចង់ជួយបង លោកប៉ាអោយអូនជួយបងទៅណាៗ....ក៉ំអោយអូននៅម្នាក់ឯងអី»ថេយ៍ទៅចាប់ដៃនាយ ព្យាយាមនិយាយអង្វរក៏ដោយទឹកមុខស្រពោនសង្ឃឹមថាជុងហ្គុកនឹងអោយខ្លួនទៅជាមួយ យ៉ាងណាគេមិនមែនទន់ខ្សោយឯណាចង់អោយនៅកន្លែងសុវត្តិភាពតែម្នាក់ឯងគិតថាវានឹងល្អមែនទេ គ្មានអ្នកណាចង់យកតែរួចខ្លួនហើយទុក្ខអោយដៃគូខ្លួនទៅមានគ្រោះថ្នាក់នោះទេ
«ស៉ំទោស បងធ្វើមិនបានទេ»នាយទាញដៃថេយ៍ចេញរួចរុញកាយតូចអោយដួលទៅលើឥតមុននឹងទាញទ្វាបិទយ៉ាងលឿនដោយចាក់សោរពីខាងក្រៅ ដើម្បីការពារសុវិត្តភាពរបស់ថេយ៍
«បាំង...បាំង លោកប៉ាបើកទ្វាៗ ក៉ំអោយអូននៅទីនេះតែម្នាក់ឯងអីបើកទ្វាអោយអូនទៅណាប៉ា»ថេយ៍ស្ទុះងើបទៅគោះទ្វាខ្លាំងៗខំស្រែកពីខាងក្នុងដោយស៉ំអង្វរក៏ជុងហ្គុកអោយដោះលែងខ្លួន តែនាយកម្លោះមិនមាត់នាយឈរស្ងាមនៅមុខបន្ទប់មួយសន្ទុះទើបសម្រេចចិត្តដើរចេញទៅមិនងាកក្រោយ
«មិនតប តើគាត់ទៅបាត់ហើយឬ?»ខណះពេលមិនមានការឆ្លើយតបពីអ្នកខាងក្រៅបែបនេះថេយ៍ក៏ប្រែទឹកមុខអស់សង្ឃឹមរួចទន់ខ្លួនទៅកៀនទ្វាដោយអង្គុយអោបក្បាល់ជង្គង់ក្នុងបន្ទប់មួយនេះតែម្នាក់ឯងជាមួយអារម្មណ៍ដែលកំពុងបារម្ភពីជុងហ្គុក។បាំង!បាំង សម្លេងកាំភ្លើងបានបន្លឺឡើងលឺស៊ូលាន់ពេញនាវា ដែលកំពុងបាញ់គ្នាទៅវិញទៅមកដោយរវាងមនុស្សពីរក្រុម នៅតាមបង្កាន់ដៃនៃនាវាគ្រប់ជ្រង់ជ្រោងបានអោយយើងឃើញថាពួកអ៊ូប័រកំពុងព្យាយាមឡើងមកខាងលើជាច្រើនអ្នកបណ្តាលអោយសត្រូវកាន់តែច្រើនជាងមុនទៅទៀត
«បាំង!!បាំង ជុងហ្គុកមិចក៏ឯងលាក់ខ្លួនចឹងហា ឆាប់ចេញមក»ស្នូរកាំភ្លើងពីរគ្រាប់ទៀតបានបន្លឺឡើងដោយស្នាដៃរបស់លី កៃដែលមានគោលបំណងចង់អោយជុងហ្គុកបង្ហាញខ្លួនព្រោះពេលនេះគេរកមិនឃើញនាយកម្លោះឡើយ។ ស្រដីស្រែកហៅមិនទាន់ផុតពីមាត់ស្រួលបួលផងស្រាប់តែនាយកម្លោះជុងហ្គុកបានបង្ហាញខ្លួនអោយឃើញភ្លាមជាមួយកែវភ្នែកកំណាច
«បង្ហាញខ្លួនហើយឬ? យើងស្មានតែឯងខ្លាចរួចរត់ទៅពួនដូចជាកូនសត្វហើយតើ»លីកៃបានលើកកាំភ្លើងផ្ជុងជុងហ្គុកដោយប្រើសម្តីឌឺដងមែកងាយអ្នកចំពោះមុខទាំងបានចិត្តមិនក្រែងខ្លាចរអាជាមួយជុងហ្គុកបន្តិចឡើយ
«ចុះវាទើសក្បាលស្អីឯង? ចាំបន្តិចតិច យើងភ្លេចគិតថាខួរក្បាលដូចជាឯង ត្រឹមជាខួរក្បាលសត្វដែលចាំលោពខាំគេពីក្រោយខ្នងប៉ុណ្ណោះ...ព្រោះបើអោយបញ្ចេញសម្ថតភាពពិតប្រាកដវិញមិនស្មើរបាត់ជើងរបស់យើងផង»នាយកម្លោះឈរអោបដៃដើរទៅជិតលីកៃបន្តិចមុននឹងពោលពាក្យមើលងាយបកតបតវិញ ដោយមិនខ្លាចរអាមុខកាំភ្លើងដែលកំពុងភ្ជុងចង្អុលមុខរបស់ខ្លួនឡើយ
«ឯង....»លី កៃស្រាប់តែផ្ទុះកំហឹងភ្លាមៗបន្ទាប់ពីត្រូវបានជុងហ្គុកបាញ់សម្តីតបតមកវិញឡើងស្ពឹកមុខមិនខ្លាចក្រែងអ្វីទាំងអស់បែបនេះ ទោះគ្រោះថ្នាក់នៅនឹងមុខក៏ដោយ។ ដឹប!! ឈ្លាតឱកាស់នៅពេលនោះជុងហ្គុកលើកជើងទាត់កាំភ្លើងចេញពីដៃលីកៃយ៉ាងរហ័សបណ្តាលអោយកាំភ្លើងនោះរមៀលចូលក្នុងក្រឡុកក្រលៀតឥវ៉ានមួយដែលគេដាក់ផ្ត៉ំគ្នា
«ឯងចង់វៃគ្នា ក្នុងនាមជាកូនប្រុសមែនទេ? ល្អ!!យើងនឹងកំដរឯង»ភ្នែកពីរគូបានសម្លឹងមើលទៅក្រឡុកមួយនោះមិនដាក់មុននឹងលីកៃបែរមុខមកដោយស្រដីឡើងជាមួយស្នាមញញឹម ល្អណាស់បើគ្មានកាំភ្លើងទាំងពីអ្នកបែបនេះ ចឹងមានតែវៃគ្នាក្នុងរបៀបកូនប្រុសប៉ុណ្ណោះ។មិនបង្អង់យូលីកៃប្រើស្នៀតលើកដៃទៅរកវៃផ្ទៃមុខជុងហ្គុក ប៉ុន្តែត្រូវបានសមីខ្លួនគេចទាន់ ឈ្លាតមិនអោយជុងហ្គុកតដៃទាន់លីកៃក៏ប្រើជើងក្រវាសម្តងទៀតចំកណ្តាលពោះជុងហ្គុកបណ្តាលអោយនាយចុកជាខ្លាំង
«ហាស់ៗ យើងមិននឹកស្មានថាឯងទន់ខ្សោយបែបនេះទេ»បានវៃប្រហាត្រូវមួយដងលីកៃចាប់ផ្តើមហាស្តីទាំងស្នាមញញឹមមានអំណួត ដោយគិតថាខ្លួនខ្លាំងជាងជុងហ្គុកក្នុងពេលនេះ
«.....»នាយកម្លោះមិនស្រដី តែកំពុងព្យាយាមប្រមូលស្មារតីមកវិញរួចចាំតទល់ជាមួយសត្រូវនៅចំពោះមុខយ៉ាងយកចិត្តទុក្ខដាក់
«ឯងត្រៀមខ្លួនហើយមែនទេ? ល្អណាស់ ចឹងយើងចាប់ផ្តើមហើយ»អំណួតគឺកាន់តែធ្វើអោយយើងភ្លេចគិតពីចំណុចខ្វះខាតរបស់ខ្លួន ។ លី កៃរកលើកជើងមកទាត់ជុងហ្គុកម្តងទៀតប៉ុន្តៃលើកនេះសមីខ្លួនរបស់គេចាប់ជើងនោះជាប់មុននឹងលើកកែងដៃខ្លួនអុកនឹងជើងរបស់លីកៃមួយទំហឹង
«អាស់!!!»លីកៃទន់ជើងស្របពេលត្រូវបានជុងហ្គុកយកទៅអុកជាមួយកែងដៃរបស់គេ។មិនអោយគេមើលស្រាលទាន់ លី កៃបានរហ័សលើកដៃរកដាល់មុខរបស់ជុងហ្គុកម្តងទៀតតែដូចមុនចឹងជុងហ្គុកចាប់ដៃគេជាប់មុននឹងក្រវីខ្លួនមួយជ៉ំរួចលើកកែងដៃអុកចង្កាគូសត្រូវតែម្តង បណ្តាលអោយអ្នករង់របួសកំពុងតែឈឺចាប់ព្រោះតែបែកមាត់ហូរឈាមរឹមៗចេញមកក្រៅ
«ចង្រៃយ៎....»នាយខឹងខ្លាំងណាស់ដែលជុងហ្គុកហ៊ានវៃគេអោយចេញឈាមបែបនេះ ទប់នឹងភាពកម្រោរមិនបានលី កៃក៏ចូលទៅវៃជុងហ្គុកសារថ្មី ប្រៀបដូចជាកំពុងចូលទៅអោយគេវៃយ៉ាងចឹង មិនដឹងថាគេភ្លេចឬក៏ធ្វើជាភ្លេចនោះទេដែលជុងហ្គុកធ្លាប់ជាប់ឈ្មោះជាជើងឯកតៃក្វានដូខ្សែរក្រវ៉ាត់ខ្មៅ នឹងអ្នកប្រដាល់ដែលមានក្បាច់ស្ទាត់ជំនាញពេញខ្លួន។ក្រលែកមកមើលកាយតូចវិញ ទ្វាបន្ទប់ចាប់ផ្តើមបើកបណ្តាលអោយថេយ៍ញញឹមព្រោះគិតថាប្រហែលជាជុងហ្គុកត្រឡប់មកវិញប៉ុន្តែកាគិតនោះខុស
«នេះ....?»ទឹកមុខញញឹមត្រូវទំលាក់ចុះនឹងប្តូរទៅជាជ្រួញចិញ្ចើមមួយរំពេជ ស្របពេលឃើញថាអ្នកបើកទ្វាមិនមែនជាជុងហ្គុកផ្ទុយមកវិញគឺជានាងក្រម៉ំជីយូដែលឈរអោបដៃអមទៅដោយកូនចៅពីរអ្នក ទាំងបង្ហាញស្នាមញញឹមពិសពុលធ្វើអោយចិត្តថេយ៍មិនស្រួលភ្លាម
សូមរង់ចាំភាគបន្ត
YOU ARE READING
ល្បួងចិត្តលោកប៉ាចិញ្ចឹម❤️(ចប់)
Actionការស្រឡាញ់គេម្នាក់ឯងវាពិតជាលំបាកណាស់ត្រូវទេ ខ្ញ៉ំដឹងថាវាលំបាកណាស់ព្រោះតែនេះជាស្ថានភាពដែលខ្ញ៉ំមានពេលនេះ លោកប៉ាចិញ្ចឹមដែលខ្ញ៉ំស្រឡាញ់ ព្យាយាមលះបង់គ្រប់យ៉ាងដើម្បីគាត់ ទោះទង្វើទាំងនោះមិនបានធ្វើអោយគាត់ខ្វល់ខ្វាយជាមួយក៏ដោយ យ៉ាងហោចខ្ញ៉ំនៅតែមានសង្ឃឹមថាគាត់ន...
