ភាគ8:គូសត្រូវ

1.5K 67 0
                                        

ទោះគេជាប្រុសតែត្រឹមជាក្មេងស្លូតបូតម្នាក់ក៏ចេះមានភាពខ្មាសអៀនដូចគ្នា នៅផ្លូវច្រកចង្អៀតស្មាតតែមនុស្សដើរកាតមិនឃើញហេស? អោយគេស្រាតវាមិនអាចទៅរួចទេ
«ក៉ំចឹងអី....ខ្ញ៉ំខ្លាចហើយ ហ្ហឹក»ក្មេងតូចទឹកភ្នែករលីងរលោងអង្គុយអោបខ្លួនយ៉ាងណែនជាមួយអារម្មណ៍ភ័យខ្លាចដែលកំពុងព្យាយាមបំផ្លាញ់ភាពខ្មាសរបស់គេ មិនថាប្រុសឬស្រីពួកគេក៏ចេះខ្មាសអៀនដែរតើមនុស្សអាក្រក់ដូចជាពួកគេមិនចេះខ្មាសអៀនទេឬ?
«ខ្លាចស្អី អាកូនគ្មានម៉ែ....ត្រឹមជាប្រុសសោះចេះខ្មាស់ស្អី អូ!!ឬមួយឯងជាមនុស្សស្រឡាញ់ភេទដូចគ្នា ហាស់ៗតើយើងនិយាយត្រូវទេ?»បុរសម្នាក់នោះបានបោះពាក្យសម្តីគួរអោយស្អប់មែកងាយទៅកាន់ក្មេងតូចដែលអង្គុយអោបខ្លួនយំសសឹកទាំងក្នុងចិត្តបន់ស៉ំរកជំនួយពីរនរណាម្នាក់
«ហ្ហឹក...ហឹក»គ្រាន់តែលឺពាក្យមើលងាយដែលស្រឡាញ់ភេទដូចគ្នាធ្វើអោយក្មេងតូចកាន់តែយំលើសដើមគេខ្លាចហើយក៏ឈឺចិត្តដែរ គ្រាន់តែមានក្តីស្រឡាញ់បែបនេះមិនបានទេឬ?ហេតុអីចាំបាច់មើលងាយគេ?
«មើលចុះយំខ្លាំងបែបនេះ...យើងនិយាយត្រូវហើយ ហាស់ៗ អាខ្ទើយ»គេចាប់បោចសក់ក្បាលក្មេងតូចងើយមុខឡើងដោយនិយាយសើចចម្អក់ទាំងមិនយល់ពីអារម្មណ៍ក្មេងតូចឈឺចាប់ប៉ុណ្ណានោះទេ ព្រោះទង្វើបែបនេះពួកគេគិតថាវាសប្បាយទៅវិញ រាល់សកម្មភាពទាំងនេះបានបណ្តាលអោយថេយ៍ដែលជាអ្នកលួចស្តាប់នឹងមើលនេះខាំមាត់ក្តាប់ដៃចូលគ្នាយ៉ាងណែនពោពេញទៅដោយកំហឹងដែលកំពុងមាន
«យើងចង់ដឹងណាស់អាខ្ទើយដូចជាឯងនេះពូកែរលាក់លៀម មានរូបរាងបែបណាទៅ?»គេបានចាប់ផ្តើមព្យាយាមដោះអាវក្មេងតូចចេញទាំងដែលវាជាទង្វើមួយដ៏ថោបទាបបំផុត
«ក៉ំអី...ខ្ញ៉ំស៉ំអង្វរ ហ្ហឹក...ហី ក៉ំធ្វើបែបនេះដាក់ខ្ញ៉ំអី»ក្មេងតូចព្យាយាមរើបម្រាស់ប៉ុន្តែដៃទាំងគូរបស់គេត្រូវបានបុរសមាឌធំពីរអ្នកចាប់ដៃម្នាក់ម្ខាងជាប់ដោយទុក្ខអោយម្នាក់ទៀតជាអ្នកដោះខោអាវចេញ ទឹកមុខល្មោភកាមរបស់គេកាន់តែធ្វើអោយក្មេងតូចភិតភ័យលើសដើម គេយំៗដើម្បីស៉ំជំនួយតែដូចគ្មានអ្នកណាម្នាក់មកអើពើជាមួយខ្លួនសោះទោះមានអ្នកឃើញចៃដន្យក៏គេសុខចិត្តដើរហួសធ្វើជាមិនឃើញដែរ
«មិនបាច់ខំស្រែកនោះទេ គ្មានអ្នកណាមកជួយឯងឡើយនៅអោយស្ងាមហើយធ្វើជាក្មេងល្អទៅ»គេបានលូកដៃទៅប្រលេះលេវអាវសិស្សរបស់ក្មេងតូចម្តងមួយគ្រាប់ៗដោយទឹកមុខល្មោភកាមបំផុត ប្រៀបដូចជាមនុស្សរោគចិត្ត គួរអោយខ្លាចយ៉ាងចឹង
«អូហូ!!នាំគ្នាធ្វើអីនឹង?ទំនងដល់ហើយ»សម្លេងរបស់ថេយ៍បន្លឺឡើងធ្វើអោយពួកគេបែរមុខទៅមើលទាំងបង្អាកសកម្មភាពក្នុងការដោះអាវរបស់ក្មេងតូច
«អីយ៉ា!!នេះជាអ្នកណានឹង?មិនមែនជាអាក្មេងកំព្រាដែលឈ្មោះថេយ៍នឹងទេមែនទេ?»វត្តមានរបស់ថេយ៍បានធ្វើអោយបុរសជាមេក្រុមភ្ញាក់ផ្អើលជាមួយស្នាមញញឹមព្រានស្របពេលបានឃើញមនុស្សធ្លាប់ស្គាល់គ្នាកំពុងនៅនឹងមុខ
«ត្រូវហើយជាយើង....»ថេយ៍បង្ហាញស្នាមញញឹមស្លូតបូតដោយធ្វើខ្លួនជាមនុស្សទន់ខ្សោយនៅចំពោះមុខរបស់ពួកគេ
  «អីយ៉ា បែបគ្នាយូឯងកាន់តែស្អាតលើសដើម»ដៃដ៏ប្រហើនហ៊ានលើកមកអង្អែលផ្ពាល់ថេយ៍ថ្នមៗទាំងមិនដឹងថាពេលនេះគេកំពុងលេងសើចជាមួយមនុស្សខុសនោះទេ
«ពិតមែនឬ? ខ្ញ៉ំមិននឹកស្មានថាបានជួបឯងម្តងទៀតទេ»ថេយ៍ចាប់ដៃគេចេញពីមុខរបស់ខ្លួនមកក្រសោបដោយទឹកមុខញញឹមញញែមធម្មតា បើអោយនិយាយពីទំនាក់ទំនងរបស់ពួកគេវិញគឺជាមិត្តកាលរៀនវិទ្យាល័យជាមួយគ្នានោះឯង
«ហាស់ៗប្រាកដហើយ អូ!!យើងមានរបស់អោយឯងមើលណា ឯងមើលទៅថេយ៉ុង ក្មេងម្នាក់នេះដូចឯងទេ?»បុរសជាមេបានចាប់ទាញមុខថេយ៍អោយបែរសម្លឹងមើលទៅក្មេងតូចដែលមានសភាពញីញ័រ អាវរញ៉េរញ៉ៃជាមួយទឹកមុខភ័យខ្លាចដូចកណ្តុលធ្លាក់ទឹក ប្រៀបដូចជាកំពុងរំលឹងថេយ៍កាលពីអតីតកាលចឹង
«ខ្ញ៉ំអង្វរឯង...ខ្ញ៉ំខ្លាចហើយ»ថេយ៍ស្ថិតនៅក្នុងវ័យ13ឆ្នាំដែលកំពុងអង្គុយលើកដៃសំពះបុរសទាំងបីមិញនេះទាំងទឹកមុខភ័យខ្លាចនឹងញ័រខ្លួនទទើតដើម្បីស៉ំក្តីអាណិតពីបុរសចិត្តខ្មៅទាំងបីអ្នកនេះអោយលើកលែងខ្លួន
«ក៉ំខ្លាចថេយ៍ ឯងគ្រាន់តែដោះអាវចេញទៅ យើងនឹងប្រលែងឯងអោយទៅវិញហើយ»បុរសជាមេនោះអោនមុខមកទាំងពោលពាក្យគួរអោយស្អប់ដើម្បីបង្គាប់អោយថេយ៍ដោះអាវចេញតាមបំណង់របស់គេ
«អត់ទេ ខ្ញ៉ំខ្លាចហើយ ហ្ហឹក...ហឹក»ថេយ៍លើកដៃសំពះជាមួយផ្ទៃមុខពោពេញទៅដោយទឹកភ្នែកអារម្មណ៍ភ័យខ្លាចត្រូវការអ្នកណាម្នាក់មកជួយដើម្បីគេចចេញពីនរកមួយនេះ
«យើងចង់អោយឯងដោះ មកនេះ....»ពួកគេមិនបានស្តាប់ការអង្វរក៏របស់ថេយ៍ឡើយ កាន់តែអង្វរកាន់តែចង់ធ្វើបាបលើសដើមមនុស្សអាក្រក់បែបនេះគ្មានគិតពីធម៍មេត្តាចំពោះមនុស្សទន់ខ្សោយនោះទេ ម្នាក់ៗព្យាយាមដោះអាវចេញតាមការចង់បានប៉ុន្តែត្រូវបានថេយ៍ស្រវេស្រវាចាប់យកដ៉ំថ្មមកវៃក្បាលពួកគេទាន់ ទើបអាចរត់ផុតពីនរកមួយនេះបាន នេះហើយជាអតីតកាលដែលថេយ៍មិនអាចបំភ្លេចបានទោះជាប៉ុន្មានឆ្នាំកន្លងផុតទៅក៏ដោយ ហើយក៏មិននឹកស្មានថាបានជួបមនុស្សអាក្រក់ដែលធ្លាប់ធ្វើបាបគេពេលនេះដែរ
«យ៉ាងមិចដែរ ដូចឯងទេ?»បុរសនោះអោនមុខមកញញឹមញញែមគិតថាក្នុងពេលនេះថេយ៍ច្បាស់ជាប្រត្តិកម្មព្រោះតែវាជារឿងដូចគ្នា ប៉ុន្តែគេគិតខុស
«ហេតុអីឯងរំលឹករឿងអតីតកាលមកធ្វើអី....ខ្ញ៉ំកំពុងតែខកចិត្តនឹងខ្លួនឯងដែលបានរត់ចោលឯង...ឯងដឹងទេ»ថេយ៍បែរមុខទៅជិតអែបអបនឹងលើកដៃទៅអង្អែលទ្រូងបុរសនោះថ្នមៗជាមួយទឹកមុខអន់ចិត្តហាក់ដូចជាគេខកចិត្តខ្លាំងក្នុងការរត់ចោលពីពួកគេចឹង សម្តីរបស់ថេយ៍ធ្វើអោយពួកគេភ្ញាក់ផ្អើលមិននឹកស្មានថាថេយ៍ប្រែប្រួលច្រើនដល់ថ្នាក់នេះទេ
«មិចក៏ឯងប្រែប្រួលច្រើនដល់ថ្នាក់នេះ?»ទឹកមុខងើយឆ្ងល់នៅតែមានលើផ្ទៃមុខគួរអោយស្អប់របស់ពួកគេដែលមានចំពោះថេយ៍នៅពេលឃើញពីការប្រែប្រួលរបស់ក្មេងដែលធ្លាប់តែភ័យខ្លាចមកអែបអបអោយដៃបែបនេះ
«ចុះឯងមិនពេញចិត្តទេហេស?»
«អ្នកណាថា....យើងពេញចិត្តណាស់»
«បើចឹង ឯងចង់សាកភ្លក់រឿងអស្ចារ្យដែរទេ?»ថេយ៍ជំទើតជើងទៅខ្សឹបដាក់ត្រចៀកអ្នកម្ខាងទៀតទាំងសម្លេងស្រាលៗបង្កើតអោយមានភាពស្រើបស្រាលទាក់ទាញគេ
«ឯងនេះពិតជាប្រែប្រួលមិនធម្មតាទេ»ការប្រែប្រួលរបស់ថេយ៍បានទាក់ទាញគេអោយមានអារម្មណ៍រំភើបចម្លែង គេព្យាយានខិតមុខរកថើបថេយ៍ប៉ុន្តែត្រូវបានដៃស្រឡូនលើកមកឃាត់
«ឈប់សិន ពួកយើងគួរតែរកកន្លែងណាដែលស្ងាត់សិនទៅ....ល្អទេ?»
«ល្អ...»
«មកទាំងបីមក....ចាំខ្ញ៉ំបង្ហាញសម្ថភាពអស្ចារ្យអោយមើល»មុននឹងដើរទៅជាមួយបុរសជាមេថេយ៍ក៏បានងាកមុខទៅនិយាយជាមួយកូនចៅពីរអ្នកនឹងដែរដើម្បីអោយពួកគេមកតាមដូចគ្នា ដំបូងពួកគេមិនចង់ទៅនោះទេព្រោះខ្លាចមេមិនពេញចិត្តតែបានទទួលសញ្ញាភ្នែកការយល់ព្រមពីអ្នកជាមេហើយពួកគេមិនចាំយូក្នុងការតាមទៅជាមួយថេយ៍ឡើង ធ្វើអោយក្មេងតូចតាមសម្លឹងមើលថេយ៍ទាំងទឹកមុខបារម្ភព្រោះដឹងថាថេយ៍ធ្វើបែបនេះដើម្បីជួយខ្លួន ដើរមិនបានប្រាំជំហានផងពួកគេក៏បានមកដល់ក្នុងផ្ទះបាក់បែកមួយដែលគេទុក្ខចោលនឹងមានសភាពស្ងប់ស្ងាត បុរសទាំងបីបានបង្ហាញទឹកមុខរីករាយព្រោះគិតថាបន្តិចទៀតនឹងបានថេយ៍បម្រើខ្លួន ចំណែកអ្នកនៅកណ្តាលគេវិញក៏ញញឹមដូចគ្នាគ្រាន់តែថានេះមិនមែនជាស្នាមញញឹមល្អឡើយព្រោះបើមើលអោយយូៗទៅប្រៀបដូចជាបិសាចយ៉ាងចឹង
«ដល់ឬនៅ?»បុរសជាមេចោទសួរថេយ៍ទាំងអារម្មណ៍អន្ទះសារមិនដឹងថានៅដើរយូទៀតទេ គេកំពុងតែចិត្តនៅមិនស្ងប់ផង
«ដល់ហើយ....»ភ្លាមៗថេយ៍ក៏បានទប់ដំណើរស្រដីឡើងជាមួយស្នាមញញឹមលាក់គំនួច ដែលបុរសទាំងបីមិនបានដឹងឡើយថាខ្លួននឹងបានជួបរឿងដែលនឹកស្មានមិនដល់យ៉ាងមិច ក្មេងច្រឡឹងបានដើរលោបៗងាកមើលឆ្វេងស្តាំដើម្បីរកមើលថេយ៍ព្រោះខ្លាចថាថេយ៍មានបញ្ហាហើយរកជំនួយ
«ឯងមកធ្វើអីនៅទីនេះ....??»ថេយ៍បានបន្លឺសម្លេងឡើងនៅពីក្រោយខ្នងក្មេងតូចដែលមកឈរតាំងពីពេលណាក៏មិនដឹងធ្វើអោយក្មេងតូចភ្ញាក់ព្រឺតរហ័សបែរមុខទៅមើលភ្លាម
«មិច....មិចបានខោអាវប្រឡាក់ឈាមចឹង?តើបងមានរបួសមែនទេ?»ខណះពេលបានឃើញខ្លួនថេយ៍ប្រឡាក់ឈាមក្មេងតូចក៏ចោទសួរទាំងបារម្ភដោយមិនបានដឹងឡើយថាថេយ៍បានធ្វើអីមិញនេះ
«ក៉ំបារម្ភអី យើងមិនអីទេ»ទឹកមុខបារម្ភរបស់ក្មេងតូចបានធ្វើអោយថេយ៍អស់សំណើតបន្តិចតែក៏ព្យាយាមលើកដៃអង្អែលក្បាលគេថ្នមៗដើម្បីលួងលោមដែរ
«ខ្ញ៉ំអគុណបងណាស់ដែលបានជួយខ្ញ៉ំ»
«មិនអីទេ»
«ចុះពួកគេបីអ្នកនោះ?»
«ពួកគេមែនទេ? ប្រហែលគេងលក់ហើយ»
«គេងលក់?»
«ក៉ំឆ្ងល់ច្រើនអីឯងទៅផ្ទះវិញទៅ ប្រយ័ត្នអ្នកផ្ទះឯងបារម្ភ»
«បាទ អគុណបងណាស់ លាបងទៅសិនហើយ»បន្ទាប់ពីថារួចក្មេងតូចក៏រត់ចេញទៅយ៉ាងលឿនដោយមិនបានដឹងឡើយថាពាក្យគេងលក់របស់ថេយ៍មានន័យយ៉ាងមិច បើទៅមើលអោយជាក់ស្តែងពួកគេទាំងបីត្រូវបានដេកនៅក្នុងធ្លុកឈាមយ៉ាងអាណោមអាធម៍បំផុត តាមពិតថេយ៍មិនបានចង់សងសឹកពួកគេឡើយ តែអ្នកណាប្រើអោយពួកគេមកបង្ហាញខ្លួនធ្វើអី
រីង!!រីងសម្លេងទូរស័ព្ទបន្លឺឡើងដែលធ្វើអោយថេយ៍ត្រូវទាញពីក្នុងហោប៉ាវមកចុចទទួល
«អាឡូលោកប៉ាជាទីស្រឡាញ់...»ថេយ៍ស្រដីឡើងទៅកាន់អ្នកនៅក្នុងទូរស័ព្ទជាមួយស្នាមញញឹមបន្ទាប់ពីដឹងថាជាអ្នកណាតេមក
«ឯងនៅឯណា គីម ថេយ៉ុង?»នាយកម្លោះបានបោះកាំភ្លើងទៅអោយអាស៊ូនៅពេលសម្លាប់សត្រូវរួច មុននឹងចោទសួរអ្នកជាកូនចិញ្ចឹមដែលរឹងចចេសមិនចេះស្តាប់គ្នាជាមួយទឹកមិនពេញចិត្ត
«កំពុងដេកជាមួយមិត្តប្រុសនៅ សណ្ឋាគា»មិនទាន់បាត់ខឹងរឿងពីព្រឹកមិញផង ដូច្នេះគេក៏ភូតពាក្យកុហកប្រាប់ទៅកាន់ជុងហ្គុកវិញទាំងទឹកមុខមិនខ្វល់
«ឯងថាមិច...??»កូនកន្សែងដែលប្រឡាក់ឈាមត្រូវបាននាយក្តាប់ជាប់យ៉ាងណែននៅពេលកំពុងចោទសំណួរទៅកាន់កូនទាំងសក្រឺតធ្មេញខណះពេលលឺបែបនេះ
«ដូចតែប៉ាលឺ....»ថេយ៍តបហីៗទាំងមិនខ្វល់ទោះដឹងថាសម្លេងដែលជុងហ្គុកសួរស្តាប់មើលទៅដូចជាកំពុងខឹងក៏ដោយ តែបើខឹងចឹងរឹតតែធ្វើអោយថេយ៍ពេញចិត្តលើសដើមនរណាប្រើអោយមកឃ៉ំគេធ្វើស្អី
«នៅសណ្ឋាគាមួយណា?»
«ប៉ាសួរធ្វើអី?»
«ទៅដុតសណ្ឋាគានោះចោល»
«ហេតុអីប៉ាត្រូវធ្វើបែបនេះ?»
«គីម....ថេ....យ៉ុង»
«បាទ daddy »
«ក៉ំធ្វើអោយយើងអស់ការអត់ធ្មត់អោយសោះ»
«ហាស់ៗ ល្អ ខ្ញ៉ំនឹងប្រាប់ប៉ា ថានៅឯណា»ថេយ៍ផ្ទុះសំណើតយ៉ាងប្រហើនចំពោះជុងហ្គុកទាំងមិនដឹងទេថាសមីខ្លួនពេលនេះកំពុងក្តៅមុខប៉ុណ្ណា បន្ទាប់ពីសើចអស់ចិត្តថេយ៍រកប្រាប់ទីកន្លែងរបស់ខ្លួន
«ខ្ញ៉ំនៅតាមផ្លូវទល់មុខហាងសម្លៀកបំពាក់G»ថេយ៍បានសម្លឹងមើលឆ្វេងស្តាំឃើញមានហាងមួយក៏ស្រដីប្រាប់ទីតាំងអោយជុងហ្គុកបានដឹង ចំណែកឯជុងហ្គុកបន្ទាប់ពីស្តាប់លឺហើយគេក៏ចុចបិទទូរស័ព្ទយ៉ាងលឿន
«ទៅតាមផ្លូវ ដែលមានហាងសម្លៀកបំពាក់G»នាយបានបង្គាប់អោយអាស៊ូបើកឡានទៅតាមផ្លូវដែលថេយ៍ប្រាប់ដោយទឹកមុខពេលនេះមាំតែម្តងព្រោះទើបតែត្រូវបានកូនសើចចម្អកដាក់ខ្លួន
  «បាទ ចៅហ្វាយ»ទទួលបានការបញ្ជារហើយអាស៊ូរហ័សបើកឡានទៅតាមទិញដៅយ៉ាងលឿនមិនអោយទាស់ចិត្តនាយកម្លោះឡើយ
  Skip
«ចៅហ្វាយពេលនេះ កូនចៅយើងត្រូវបានវាសម្លាប់ទៀតហើយ»បុរសម្នាក់បានដើរមកដោយការគោរពមុននឹងហាស្តីប្រាប់ទៅកាន់ចៅហ្វាយរបស់ខ្លួនដែលកំពុងអង្គុយផឹកស្រា
«គ្មានបានការ....»សម្លេងមនុស្សវ័យរាងចំណាស់បន្តិចបានស្រដីឡើងទាំងក្រវីកែវស្រាយឺតៗជាមួយទឹកមុខមាំ លោក ជេ វូ ជាកូនចិញ្ចឹមរបស់លោកចន ហើយក៏ជាមនុស្ស គ្រោះថ្នាក់បំផុតដែរ
«ខ្ញ៉ំស៉ំទោស ចៅហ្វាយ»អ្នកជាកូនចៅបានអោនខ្លួនជាការស៉ំទោសនៅពេលដែលដឹងថាខ្លួនធ្វើការមិនបានល្អ ហើយគេមានឈ្មោះថា រីក ដែលជាមនុស្សគ្រោះថ្នាក់ដូចគ្នា
«មិនអីទេ ទុក្ខអោយវាបានចិត្តសិនចុះ ព្រោះគ្មានរឿងអីដែលល្អរហូតនោះទេ....»គាត់លើកកែវស្រាអកដាច់មុននឹងរំញោចស្នាមញញឹមឡើង នេះហើយគឺជាសត្រូវធំបំផុតរបស់ អ្នកស្នងមរតកចន ជុងហ្គុក មនុស្សដែលមានការអត់ធ្មត់ខ្ពស់ដូចគ្នាតើអ្នកណាទៅដឹងថាពួកគេនឹងប្រឈមមុខជាមួយគ្នាបែបណា?
សូមរងចាំភាគបន្ត

ល្បួងចិត្តលោកប៉ាចិញ្ចឹម❤️(ចប់)Where stories live. Discover now