ភាគ: ២០

Start from the beginning
                                        

" អ្ហា៎...ស្អាតណាស់ ប៉ាតូច? YJមានអត្តន័យថាម៉េច? " នាងមើលបណ្តោងខ្សែកក្នុងកញ្ចក់ នាងញញឹមសប្បាយចិត្ត ងើបមុខសួរ
លោកប៉ា ពេលឃើញបណ្តោងខ្សែក មានអក្សរកាត់ពីរតួ។

" Yជាឈ្មោះកូនយ៉ា Jជាឈ្មោះលោកប៉ា ចូលចិត្តទេ? " ជុងហ្គុកបន្ទន់ជង្គង់ និយាយសម្តីទន់ភ្លន់ដាក់កូនស្រី អង្អែលក្បាលនាង រួចបកស្រាយពីអត្តន័យបណ្តោងខ្សែក នៅលើករបស់នាង ហ្ចីយ៉ាក៏
ងក់ក្បាល រួចឱបកលោកប៉ា ដោឆ្មក់ថើបសៀតផ្កាគាត់ភ្លាម។

" កូនអគុណ កូនស្រលាញ់វាខ្លាំងណាស់ចាស អ្ហឹក!! "

" តោះ!! ពួកយើងអាចទៅបានទេ អ្នកនាងតូច "

កម្មវិធីបង្ហាញម៉ូត...

ឡានម៉ាសាដេសពណ៌ខ្មៅ រលោងស្រិលស៊េរីទំនើប ចុងក្រោយបានឈប់សំចត នៅខាងមុខផ្លូវចូល កម្រាលព្រំក្រហម រាងសង្ហា
ខ្ពស់ស្រឡះ ស្ថិតក្នុងឈុតគ្រ័រហ្សេពណ៌ទឹកប៊ិចចាស់ ឈានជើងចុះពីលើឡាន ដោយមានកាំមេរ៉ាឆ្វេងស្តាំ កំពុងតែចុចថតយក
ទិដ្ឋភាពមហាសេដ្ឋីរូបនេះ ម្ចាស់តូចបានបោះសោរឡានឱ្យ
អង្គរក្សសាយាមកាមនៅទីនោះ បន្ទាប់មក ក៏លូកដៃទៅទទួល
ស្រីតូចនៅខាងក្នុងឡាន ទាំងដែលអ្នកសារព័ត៌មាន កំពុងរងចាំ មើលថាតើរាត្រីស្រមោលស យប់នេះម្ចាស់តូច និងបង្ហាញវត្តមាន
គូរស្នេហ៍ ដែរឬទេ។

" ជុប!! សួរស្តីម្ចាស់តូច " កូនស្រីអគ្គនាយកប្រែនCeline នាងជាអ្នកឆ្នៃម៉ូតដ៏ល្បីមួយរូប ក្រោយឃើញវត្តមានម្ចាស់តូចឈានជើងចូលមក នាងក៏ដើរសម្តៅទៅទទួលរាក់ទាក់ ម្ចាស់តូចដោយ
ឱបក្រសោបម្ចាស់តូច ចង្អើតជើងថើបថ្ពាល់ ម្ចាស់តូចនៅខាងមុខផ្លូវចូលកម្មវិធី ធ្វើឱ្យមនុស្សគ្រប់គ្នា ចោលភ្នែកសម្លឹងមើលមកគូរ ម្ចាស់តូចនិងម៉ាដាមវ័យក្មេង រូបនេះ។

" បាទសួរស្តី ម៉ាដាម ជុប!! " ម្ចាស់តូចពរកូនតូចក្នុងដៃ នាយ
សង្ហាងក់ក្បាលញញឹមរាក់ទាក់ ម៉ាដាមវ័យក្មេងរូបនេះវិញ បន្ទាប់មកក៏ចាប់ដៃនាង យកមកថើបមួយខ្សឺត ទង្វើនិងសកម្មភាពទាំងនេះជៀសមិនផុតពី ក្រសែភ្នែកអ្នកជុំវិញខ្លួន ជាពិសេសស្រីតូចហ្វីយ៉ាស្ថិតក្នុងដៃលោកប៉ា។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២} Complete ✔️Where stories live. Discover now