ភាគ: ០៦

Start from the beginning
                                        

" ម្ចាស់តូចល្ងាចនេះមកក្លឹបវិញទេ? " បុគ្គលិកប្រុសផ្នែកក្រឡុកស្រាសាំបាញ បានបន្លឺសួរម្ចាស់តូចខណៈឃើញវត្តមានម្ចាស់តូច តែងខ្លួនយ៉ាងលូយសង្ហា សាយភាយក្លិនទឹកអប់ក្រអូបឈ្ងុយឈ្ងប់ ចុះពីជាន់ខាងលើមក ខុសប្លែកពីថ្ងៃធម្មតា។

" អត់ទេយើងសម្រាកមួយថ្ងៃ មានណាត់ បាយ៍បាយ៍!! ខំធ្វើការចាំយើងតម្លើងប្រាក់ខែឱ្យ " អ្នកកំលោះឈប់ទ្រឹងមួយកន្លែងបង្វិលខ្លួន ដើរត្រឡប់ក្រោយមកកន្លែងក្រឡុកស្រា តបសំដីបុគ្គលិក រក្សាទឹកមុខញញឹមស្រស់ ប្រិមប្រិយដដែល ថ្ងៃនេះសប្បាយចិត្តជាងរាល់ថ្ងៃ នឹកឃើញចង់តម្លើងប្រាក់ខែឱ្យបុគ្គលិក ថារួចប្រុសកំលោះក៏បង្វិលខ្លួនដើរចាកចេញ តម្រង់ទៅរកឡាន ដែលសម្ចតនៅខាងមុខក្លឹប។

" បាទម្ចាស់តូច " នាយតូចជាបុគ្គលិក ងក់ក្បាលញញឹមអគុណទឹកចិត្តម្ចាស់តូចចេះគិតគូរពីកូនចៅក្រោមបង្គាប់ គាត់ស្រាប់តែប្រែប្រួល ខុសកលៈទេសៈ ដូចមនុស្សមានស្នេហា ដើរបណ្តើរញញឹមបណ្តើរ ខុសពីរាល់ដងទ្រគោះបោះបោក ធ្វើអ្វីក៏មិនត្រូវចិត្ត នាំស្រីក្មេងឡើងបន្ទប់រាល់ថ្ងៃ។

" ម្ចាស់តូចចម្លែកណាស់ ដូចអ្នកមានស្នេហាអ៊ីចឹង? ឬមួយគាត់ត្រូវគ្នាជាមួយបងអ៊ែនឌីវិញ? " នាងតូចបុគ្គិលរត់តុឈរជូតកែវក្បែរនោះ លួចអស់សំណើចនិងអាកប្បកិរិយារបស់ម្ចាស់តូច នាងងាកទៅហៅអ្នកកំលោះក្រឡុកស្រា លួចែកនិយាយដើមម្ចាស់តូច

" យើងក៏មិនដឹងដែរ តោះរៀបចំកន្លែង "

សាលារៀន...
ឡានBMWពណ៌ខ្មៅ បានសម្ចតនៅខាងមុខខ្លោងទ្វាសាលា ប្រុសកំលោះ ឈរផ្អែកខ្នងនិងទ្វាឡានទទឹងរងចាំកូនតូចទាំងពីចេញពីរៀន ខណៈដែលម្ចាស់តូចទើបតែមកដល់តាមក្រោយ ឈានជើងចុះពីឡាន រួចដើរមករកបងប្រុស។

" បងនាំយ៉ុនណាទៅផ្ទះមុនចុះ ព្រោះខ្ញុំមានការត្រូវនាំហ្វីយ៉ាទៅក្រៅ " អ្នកកំលោះ ដោះវ៉ែនតាសៀតនិងធៀវអាវខាងមកនិយាយឆ្លើយឆ្លងសំដីជាមួយបងប្រុស មើលតែការស្លៀកពាក់តុបតែខ្លួនក៏អាច បញ្ជាក់ថានាយចង់ទៅណាដែរជីមីនសម្លឹងមើលប្អូនពីក្បាលដល់ចុងជើងរួចបន្លឺ ៖

" ឯងចង់នាំកូនទៅណា? " តែងខ្លួនដូចតារា ផ្លេប៊យថ្នាក់នេះចង់នាំកូនទៅណា ចេញពីរៀនមិនទាន់ មានគម្រោងនាំកូនទៅក្រៅ ដោយមិនត្រឡប់ទៅផ្ទះ ជួបជុំសមាជិកគ្រួសារទទួលទានអាហារពេលយប់ទេឬ? ចូលចិត្តតែដើរលេងខាងក្រៅ នាំកូនទៅតាមដែរ ធ្វើជាឳគេតែមិនចេះគិត ជីមីនលើកចិញ្ចើមសួនាំប្អូន ដោយមានចម្ងល់។

" យកទៅដេកឱបមួយយប់ ហ្អឺស!! " មើលសំដីចុះ សួរត្រឹមត្រូវចម្លើយមកវិញគឺចាកប្រធាន ជីមីនមិនដែលនិយាយឬប្រកែកឈ្នះប្អូនម្តងណានោះទេ បើគេចង់ថាទៅណាហើយ គេត្រូវតែទៅ ជម្នះទៅដ៏តែបាន ជុងហ្គុកតបចម្លើយនិងបងប្រុស ឆ្លៀតសើចដើមក ញញឹមចុងមាត់ដាក់បង ភ្លាមនោះការសន្ទនា រវាងលោកប៉ាទាំងពីក៏បាន កាត់ផ្តាច់ ៖

[ ប៉ាតូច ប៉ាធំចាស ] រាងតូចច្រឡឹងទាំងពីរត់តេះតាស ពីចម្ងាយមកស្របពេល ក្មេងសិស្សសាលាជាច្រើនរត់ចេញប្រណាំងគ្នា ទៅរកអាណាព្យាបាលពួកគេ យ៉ុនណារត់ទៅឱបប៉ាធំ ចំណែកហ្វីយ៉ារត់ទៅឱបប៉ាតូច។

" អឹប!! នឹកណាស់ " ជុងហ្គុកបន្ទន់ជង្គង់ ស្រវាឱបការតូចល្អិតកូនតូច របស់ខ្លួនមកឱបជាប់ទ្រូង លើកនាងពរនៅនិងដៃអង្អែលក្បាលនាងថ្នមៗ។

" ប៉ាតូចមកចាំកូនយូរឬនៅ? " ស្រីតូចញញឹមដាក់លោកប៉ា សម្លឹងមើលមុខលោកប៉ាដោយក្តីស្រឡាញ់ ស្រដីសំដីស្រទន់ ធ្វើមុខគួរឱ្យស្រឡាញ់ដាក់លោកប៉ា ខុសពីពេលមុន ចូលចិត្តអៀននិងប៉ាតូចជាងប៉ាធំ តាំងពីលោកប៉ាលួចស្នាមថើបដំបូងមក ដូចចុះសម្រុងគ្នាជាងមុន។

" ទើបតែមកដល់ បងប្រុសកូនណា ប៉ាទៅមុនហើយ " ជុងហ្គុកឱនមុខទៅជិតក្បែរត្រចៀកកូនតូច ផ្លុំខ្យល់ដង្ហើមក្តៅឧណ្ហៗ ញាក់ចិញ្ចើមដាក់កូនយ៉ាងកំហូច ធ្វើឱ្យស្រីពៅនៅលើដៃ អៀនប្រៀន ជ្រុបមុខនិងដើមទ្រូងលោកប៉ា បន្ទាប់មកពួកគេ ក៏ចូលឡានបើកចាកចេញទៅ។

" អាវ!! ប៉ាតូចទៅណាប៉ាធំ គាត់មិនទៅវិមានជាមួយពួកយើងទេ? " ដូចមិនសមទំនងសោះ ប៉ាមីនឡើងមកលេងសេអ៊ូលមួយថ្ងៃប៉ាតូចនាំប្អូនពៅ ទៅណាទៀតក៏មិនដឹង រាងតូចយ៉ុនណា ធ្វើមុខឆ្ងល់ដាក់លោកប៉ា ក្រឡេកមើលឡានប៉ាតូចបើកចេញទៅយ៉ាងលឿន។

" ប៉ាតូចនាំស្រីពៅដើរលេង តោះពួកយើង ប៉ានាំកូនណាទៅញ៉ាំការ៉េមល្អទេ "

" ចាសអគុណប៉ាធំ ជុប!! "

_______
និពន្ធដោយ: មីនស៍ហ្វា

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២} Complete ✔️Where stories live. Discover now