ភាគទី21:ពាក្យសម្តីខ្ងុំគ្មានន័យសម្រាប់លោកទេ

210 16 8
                                        

«អាយ.....»YaRinស្រែកមួយអស់សម្លេង។អ្នកដែលធ្លាក់នោះគឺYaRinមិនមែនZhanទេនាងលើកដៃរុញZhanតែZhanអោនផុតទើបជ្រុលខ្លួនធ្លាក់មកដល់ក្រោម

«អ្នកនាង»Zhanប្រញាប់រត់មកជួយនាង

«YaRin..»Yiboរត់មករុញZhanវិញចេញហើយនាយត្រកងនាង

«YaRin.អូនកុំកើតអីណាYaRin»Yiboអង្រួនខ្លួននាងតិចៗ។។YiboងាកមុខមកមើលZhanដោយកែវភ្នែកខឹងខ្លាំង

«ខ្ងុំមិនបានធ្វើទេ អ្ហឹកៗ ..អ្ហឹក»ZhanឃើញYiboងាក់មើលគេបែបនេះគេចាប់ផ្តើមយំយកតែម្តង

«ឆាប់យកវាទៅឃុំក្នុងបន្ទប់ទារុណទៅ»Yiboដាក់បញ្ជាទៅកូនចៅគេហើយប្រញាប់បីYaRinទៅពេទ្យ

Yiboបីនាងមកដល់ពេទ្យហើយពេទ្យក៏យកនាងទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។។Yiboនៅមិនស្ងៀមគេដើរទៅដើរមកនៅមុខបន្ទប់នោះ

ក្រាក...ទ្វារបន្ទប់បើកYiboស្ទុះទៅសួរពេទ្យ

«គ្រូពេទ្យនាងយ៉ាងហើយ»Yiboសួរពេទ្យ

«គឺគាត់ផុតគ្រោះថ្នាក់ហើយ តែសូមចូលរួមសោកស្ដាយក្មេងមិននៅទៀត»ពេទ្យប្រាប់ទៅYiboធ្វើឲ្យសឹងតែគេទន់ជង្គង់ទៅហើយ

«ក្រែងលោកជាពេទ្យហេស៎ ហេតុជួយក្មេងមិនបាន»Yiboស្រែកទៅពេទ្យខ្លាំងៗ

«ខ្ងុំសុំទោសផង»ពេទ្យថាហើយដើរចេញទៅ។។YiboដើរទៅមើលYaRin

Yiboនៅមើលនាងរហូតគេមិនបានចេញទៅណាចោលនាងទេ។។

«Yibo..»YaRinក្រោកមកភ្លាមគេហៅនាយ។។ឯYiboឃើញនាងដឹងខ្លួនគេសប្បាយចិត្តយ៉ាងខ្លាំង

«YaRinអូនយ៉ាងមិចហើយ»Yiboសួរទៅនាងទាំងបារម្ភ

«Yiកូនយើងយ៉ាងមិចហើយ»YaRinសួរទៅYiboបែបនេះនាយទម្លាក់ទឹកមុខចុះ

«កូនយើងគេមិននៅជាមួយយើងទៀតទេ»Yiboនិយាយទាំងមុខស្រពោន

«មិនពិតទេYiកូនយើងមិនអីទេត្រូវទេបងប្រាប់អូនមក អ្ហឹកៗYiបងនិយាយមកYiអ្ហឹកៗ..»YaRinស្រែកយំ

«បងនិងមិនឲ្យអ្នកដែលធ្វើឲ្យកូនបាត់បងបានសុខឡើយ»Yiboចូលទៅអោបនាងហើយនិយាយលួងលោមនាង

«អ្ហឹកៗ..អ្ហឹក»YaRinបាននិយាយអីទេគេគិតតែយំ

«អូនសម្រាក់ទៅ»Yiboប្រាប់ទៅនាង

រនាំងស្នេហ៍ ពង្រាត់បេះដូង🥀💔(ចប់)Where stories live. Discover now