Episode 03: អ្នកណាជាកូនរបស់អ្នកស្រី?

Magsimula sa umpisa
                                        

ក្រាក~~

ទ្វារបានបើកទ្បើងដោយដៃស្រទ្បូនរបស់រាងតូច ដែលកំពុងតែបោះជំហានចូលទៅខាងក្នុង ដោយដៃទាំងពីរអូសវ៉ាលីចូលក្នុងបន្ទប់រួចក៏បិទទ្វារវិញ ចំណែកឯកែវភ្នែកវិញដក់ទៅដោយទឹកថ្លានៅក្នុងនោះ ពេលដែលនាយងាកសម្លឹងមើលបរិវេណបន្ទប់ទាំងរលីងរលោងចង់យំចេញមកគ្រប់យ៉ាងគឺនៅដដែលមិនប្រែប្រួលទៅណានោះទេ រាងតូចឈានជើងដើរទៅរកគ្រែគេងរួចដាក់ខ្លួនគេងទាំងបិទភ្នែក ធ្វើឪ្យរាងតូចនឹកឃើញរាល់អនុស្សាវរីយ៍
ទាំងប៉ុន្មានដែលគេធ្លាប់មានជាមួយអ្នកម៉ាក់និងបងស្រីរបស់នាយ ដែលវាកំពុងតែផុសទ្បើងក្នុងខួរក្បាលគេម្តងទៀតហើយ ជាហេតុធ្វើឪ្យរាងតូចTaehyungបើកភ្នែកភ្លាមងាកទៅមើលតុសម្អាង ស្រាប់តែរូបភាពទាំងនោះលេចចេញមក កាលនាយនៅអាយុ6ឆ្នាំ

"ថេយ៍ កូនកំពុងធ្វើអ្វីនឹងហឹុម?" ម៉ាក់Tae

"គឺកូនទើបតែងូតទឹកហើយណាម៉ាក់!"

"មោះ..មកអង្គុយមកចាំម៉ាក់ជូតសក់ឪ្យ " ម៉ាក់Tae

"បាទម៉ាក់"

បន្ទាប់ពីស្រម៉ៃតុសម្អាងហើយរាងតូចក៏ងាកទៅមើលតុរៀនដែលនៅខាងស្តាំនៃគ្រែគេងទាំងស្នាមញញឹម

"ថេយ៍ អូនកំពុងធ្វើអីនឹង? នេះទឹកដោះគោបងយកមកឪ្យ ឆាប់ញាំទៅ" Taegi

"អរគុណណាស់បងស្រីរបស់ថេយ៍ ជុប! គឺអូនកំពុងតែរៀនណាបងស្រី អូ..មែនហើយ!បងមើលនេះនេ៎ថ្ងៃនេះអ្នកគ្រូបានសរសើរអូនទៀតផង ព្រោះអូនធ្វើលំហាត់បានពិន្ទុពេញ"

"ពិតមែន? ប្អូនប្រុសអ្នកណាគេណ៎? ហេតុអីឆ្លាតយ៉ាងនេះ? ឆ្លាតបែបនេះគួរតែមានរង្វាន់ឪ្យ ថេយ៍ចង់បានដែរទេ?" Taegi

"ថេយ៍ចង់បាន...តើបងស្រីឪ្យអ្វីមកថេយ៍ទៅ?"

"មិនប្រាប់ទេទុកឪ្យថេយ៍ភ្ញាក់ផ្អើល មោះបានហើយឆាប់ចូលគេងទៅចាំស្អែកចាំធ្វើបន្ត ថ្ងៃនេះបងមកគេងជាមួយថេយ៍ណា តោះឆាប់ទ្បើងអ្នកម៉ាក់មកទ្បូវហើយ" Taegi

ចំណងស្នេហ៍ អាពាហ៍ពិពាហ៍លក្ខខណ្ឌ🥀Tahanan ng mga kuwento. Tumuklas ngayon