"បាទលោកប៉ា!" Taehyung
"យ៉ាងមិចដែលកូន!សុខសប្បាយទេ?" លោកkim
"សុខធម្មតាទេលោកប៉ា!" Taehyung
"ហើយការរស់នៅទីនោះយ៉ាងមិចដែរកូន? អ្នកនៅទីនោះមានធ្វើឲ្យកូនទាស់ចិត្តដែរទេ?"
លោកkim
"អត់មាននោះទេលោកប៉ា តែកូនសុំទៅខាងលើសិនហើយព្រោះកូនទើបតែធ្វើដំណើរមកពីឆ្ងាយ" Taehyung
"ទៅសម្រាកសិនចុះកូន ចាំយប់បន្តិចចាំកូនចុះមកញាំបាយជុំគ្នា ព្រោះថ្ងៃនេះមានម្ហូបដែលចូលចិត្តច្រើនណាស់ អ៊ំyimជួយប្រាប់អ្នកបម្រើឪ្យយកវ៉ាលីកូនថេយ៍ទៅទុកក្នុងបន្ទប់កូនថេយ៍បន្តិច!"
លោកkim
"ចាស៎លោកម្ចាស់!" អ៊ំyim
"អញ្ជឹងកូនសុំទៅបន្ទប់សិនហើយលោកប៉ា!"
ថាហើយTaehyungក៏ដើរទ្បើងកាំជណ្តើរសំដៅទៅបន្ទប់របស់នាយ ថែមទាំងមានអ្នកបម្រីស្រី2នាក់កាន់វ៉ាលីតាមទៅពីក្រោយរាងតូច
"អូនកើតអី្វមែនទេ ទឹកមុខមិនស្រស់សោះ?" លោកkim ក្រោយពីរាងតូចទ្បើងទៅបន្ទប់បាត់ ទើបគាត់ងាកមកសួរអ្នកជាភរិយាព្រោះតែគាត់ឃើញទឹកមុខភរិយាដូចមិនស្រួលសោះ
"អូនមិនបានកើតអីទេ!" អ្នកស្រីkim ឆ្លើយតបទៅកាន់ស្វាមីទាំងញញឹមមិនសូវសម
"បើគ្មានល្អហើយ! អញ្ជឹងពួកយើងទៅចាំកូន
ថេយ៍វិញទៅ" លោកkim និយាយទាំងអោបចង្កេះអ្នកស្រីkimដើរសំដៅទៅសាទ្បុងក្នុងបន្ទប់ទទួលភ្ញៀវ
+Skip
"ពួកបងទុកវ៉ាលីខ្ញុំនៅទីនេះហើយ ចំណែកពួកបងទៅសម្រាកវិញចុះ!" Taehyung គ្រាន់តែមកដល់មុខបន្ទប់ភ្លាម រាងតូចក៏ងាកទៅប្រាប់អ្នកបម្រើទាំងពីរនាក់ដែលតាមនាយពីក្រោយនោះឪ្យទុកវ៉ាលីនាយនៅមុខបន្ទប់នេះហើយ ព្រោះតែTaehyungមិនចូលចិត្តឪ្យអ្នកណាចូលមកបន្ទប់នាយទ្បើយ ប៉ុន្តែចូលបានតែពេលសម្អាតប៉ុណ្ណោះហើយអ្នកដែលចូលមកបានត្រូវតែជាម៉ែដោះតែម្នាក់គត់
"ចាស៎អ្នកប្រុស!" ថាហើយអ្នកបម្រើទាំងពីរក៏នាំគ្នាចុះទៅខាងក្រោមវិញ ក្រោយពីអ្នកបម្រើទាំងពីរចុះទៅខាងក្រោមវិញអស់ហើយ រាងតូចTaehyungក៏បែរក្រោយសម្លឹងទៅគន្លឹះទ្វាររួចលើកដៃមួលវា
YOU ARE READING
ចំណងស្នេហ៍ អាពាហ៍ពិពាហ៍លក្ខខណ្ឌ🥀
Romance"ដើម្បីបានសម្រេចនូវបំណងរបស់ខ្លួន សុខចិត្តធ្វើអ្វីគ្រប់យ៉ាងឪ្យតែអ្នកម្ខាងទៀតយល់ព្រមរៀបការជាមួយខ្លួនទាំងមិនបានស្រលាញ់គ្នាសោះ តើចំណងអាពាហ៍ពិពាហ៍មួយនេាះនឹងត្រូវបន្តឬក៏ត្រូវបញ្ចប់?" "លោកគ្មានជម្រើសនោះទេចនជុងហ្គុក លោកត្រូវតែយល់ព្រមរៀបការជាមួយខ្ញុំ"ថេយ៉ុង ...
Episode 03: អ្នកណាជាកូនរបស់អ្នកស្រី?
Start from the beginning
