Episode 03: អ្នកណាជាកូនរបស់អ្នកស្រី?

Magsimula sa umpisa
                                        

+ងឺុត

សម្លេងចាប់ហ្រ្វាំងទ្បានក៏បានបន្លឺទ្បើងឈប់នៅពីមុខផ្ទះ រាងតូចបានចុះពីលើទ្បានបោះជំហានចូលទៅក្នុងផ្ទះ តែក៏ត្រូវផ្អាកដំណើរភ្លាមៗពេលដែលឃើញម្តាយចុងខ្លួនកំពុងតែដើរចេញមកសំដៅមករកគេ

"កូនថេយ៍" គ្រាន់តែឃើញរាងតូចភ្លាម អ្នកស្រីkimស្រែកហៅTaehyungទាំងភ្ជាប់ជាមួយស្នាមញញឹម មុននឹងចូលទៅអោបរាងតូចយ៉ាងណែន ទាំងដែលអ្នកម្ខាងទៀតមិនទាន់ត្រៀមខ្លួននៅទ្បើយ ការអោបមួយនេះវាពោលពេញទៅដោយក្តីស្រលាញ់ ក្តីនឹករលឹកដែលគាត់មានចំពោះរាងតូច

"......" Taehyung ពេលដែលមានរាងចំណាស់មកអោបនាយបែបនេះ នាយក៏មានស្នាមញញឹមបន្តិចព្រោះវាពិតជាមានភាពកក់ក្តៅខ្លាំងណាស់សម្រាប់នាយ ប៉ុន្តែស្នាមញញឹមមុននេះក៏ប្រែជាស្រពោនវិញភ្លាមៗ ពេលដែលនាយនឹកឃើញដល់អ្នកម៉ាក់និងបងស្រីរបស់នាយ អារម្មណ៍អន់ចិត្ត អារម្មណ៍សោកសៅ អារម្មណ៍ដែលត្រូវការភាពកក់ក្តៅពីម្តាយ ស្រាប់តែកើតទ្បើងចេញមក ហេតុអី្វអ្នកដែលឈរឪបគេនៅពេលនេះមិនមែនម៉ាក់បង្កើតរបស់គេ?ហេតុអីស្នាមញញឹមមួយនោះមិនមែនជាស្នាមញញឹមរបស់អ្នកម៉ាក់និងបងស្រីរបស់គេអញ្ជឹង?

"សូម..ស្វាគមន៍ក្នុងការត្រទ្បប់មកវិញណាកូនថេយ៍! ម៉ាក់នឹកកូនណាស់ថេយ៍ កូនសុខសប្បាយទេ? ការរស់នៅទីនោះយ៉ាងមិចដែរ?កូនមានលំបាកដែលទេថេយ៍?" អ្នកស្រីkim លែងចេញពីការអោបទើបស្រដីសួរទៅរាងតូចដោយក្តីព្រួយបារម្ភដោយភ្ជាប់ជាមួយស្នាមញញឹមជាប់ជានិច្ច តែស្នាមញញឹមមួយនេះក៏ប្រែភ្លាម ពេលឮសម្តីរបស់អ្នកម្ខាងទៀត

"អ្នកណាជាកូនរបស់អ្នកស្រី តាមខ្ញុំដឹង ខ្ញុំមានម៉ាក់តែម្នាក់ទេគឺអ្នកស្រីKim EunJi មិនមែនអ្នកស្រីWang Arin នោះទេ! ខ្ញុំគិតថាអ្នកស្រីគួរតែទៅមន្ទីរពេទ្យទៅ ដើម្បីឪ្យគ្រូពេទ្យពិនិត្យខួរក្បាលរបស់អ្នកស្រីចេញ" Taehyung

"អឺ...គឺម៉ាក់សូមទោស! អូមិនមែនទេគឺមីង..."
អ្នកស្រីkim មិនទាន់ស្រដីចប់ផង ក៏មានសម្លេងរាងចំណាស់មកបង្អាក់ឪ្យអ្នកស្រីkimត្រូវងាកទៅរកប្រភពសម្លេងនោះ

"អាល៎..ថេយ៍! មកដល់ហើយហេស៎កូន!" លោកkimដែលទើបតែមកដល់នោះក៏ស្រដីសួរទៅរាងតូច ទើបគាត់ចូលទៅអោបរាងតូចទាំងញញឹម

ចំណងស្នេហ៍ អាពាហ៍ពិពាហ៍លក្ខខណ្ឌ🥀Tahanan ng mga kuwento. Tumuklas ngayon