#ថ្ងៃថ្មី
ក្មេងតែពូកែងក់ងរត្រូវប្រដៅចេញកុំអោយបានចិត្តថ្ងៃក្រោយ តែចំពោះក្មេងម្នាក់នេះប្រដៅសឹងតែរាល់យប់ ទាំងធម៌ត្រជាក់ទាំងធម៌ក្ដៅនៅមិនក្រោធខ្លាចអំណាច នៅតវ៉ាមិនបាត់មួយម៉ាត់។ Jungkookមិនមែនមនុស្សងាយទ្រាំទេ តែគេទ្រាំព្រោះស្រលាញ់នេះឯង
ផ្ទៃមេឃខាងក្រៅស្រឡះល្អ ខ្យល់រំភើយបក់ចូលមកប៉ះសាច់ទន់សម៉ត់ស្រលោងអោយបម្រាស់បែរខ្លួនទៅរកកាយមាំគេងក្បែរខ្លួនតែមិនប៉ះ ក៏ស្ទុះក្រោកឡើង
" ទៅបាត់ស្រមោលទៀតហើយ " Taehyung លួចនិយាយម្នាក់ឯង រាល់លើកខ្លួនមិនដែលក្រោកមកឃើញJungkookទេ នាយចេញទៅបាត់រហូត
" រកយើងមែនទេ? " Jungkook និយាយទៅកាន់រាងតូចក្រោយចេញពីបន្ទប់ទឹក
" រកសត្វតុកកែទេដឹង មិញនឹងនៅទីនេះសោះ " នាយតូច ឡក់ឡើយសម្ដី មិនអោយជ្រុះពីមាត់ បន្លំថាអោយរាងក្រាស់ច្បាស់ៗ
" អ្ហឹម~ តុកកែនៅឯណា យើងដូចមិនឃើញសោះ " Jungkook ដឹងហើយថានាយតូចសំដៅមកគេ តែធ្វើជាសួរពើរចង់ដឹងនាយតូចប្រហើនដល់ណា
" បើរកឃើញលោកម្ចាស់នឹងចាប់វាចេញមែនទេ? " Taehyung
" មែនហើយ នៅឯណាៗ " Jungkook ហក់ទៅសង្គ្រប់លើនាយតូច វែកមើលតុកកែ ថែមទាំងបន្លំស្ទាបអង្គែលខ្លួនប្រាណនាយតូចទៀត
" អួយ~ តុកកែមិនមែននៅទីនេះទេ លោកម្ចាស់បន្លំខ្ញុំ " Taehyung សើចរមួលពេញពូក ប្រុសកំហួចម្នាក់នេះបុិនឆ្លៀតឱកាសណាស់
" ឯណាយើងរកមើលមិនឃើញ " Jungkook
" ហិហិ~ លោកម្ចាស់លេងខូច " Taehyung ច្រាននាយមាំចេញ ស្ទុះចុះពីពូក
" ខូចឯណា យើងរកតុកកែអោយនោះអី នៅរកមិនទាន់ឃើញផង ឆាប់មកអោយយើងរកបន្ត " Jungkook ទៅចាប់នាយតូច ញ៉ោះរហូតTaeរត់ចេញពីបន្ទប់បាត់ តែកុំគិតថានាយឈប់ងាយៗ មិនអាចទេ
+បន្ទប់ធំ
" អាយ៎~~ លោកម្ចាស់ខ្ញុំឈប់លេងហើយ " Taehyung សុំចុះចាញ់ហើយ មិនគួរណាឡ៎លេងជាមួយនាយបែបនេះសោះ រត់ទៅណាក៏មិនផុត នាយតាមចាប់ទាល់តែបាន ប្រលែងគ្នាដូចកូនក្មេងមិនខ្មាស់អ្នកបម្រើសោះ
" ដូចសប្បាយដល់ហើយអ៊ំ " អ្នកបម្រើនាំគ្នាមើលទាំងអស់សំណើចព្រោះមិនដែលឃើញសោះ
" នាំគ្នាធ្វើការទៅ ឆាប់ឡើង " អ៊ំឆាង ដេញពួកនាង ចំណែកគាត់ឈរគ្រវីក្បាលទាំងហួសចិត្តរកថាមិនត្រូវ គាត់ក៏មិនដែលឃើញបែបនេះពីមុនដែល តែក៏សប្បាយចិត្តដូចគ្នា....
