ភាគ2:អ្នកណាទៅសម្លាប់ខ្លួនឯងនោះ?

1.8K 107 3
                                        

        ក្រោយសង្គ្រាមបានចប់ ពួកគេក៏រៀបចំខ្លួនគេង Taehyungដាក់ខ្លួនដ៏ពូកក៏លក់នៅឡើយតែនាយមាំដែលអង្គុយជក់បារីនៅរេរង់ដ្ដារខាងមុខ មើលទេសភាពពេលរាត្រីយ៉ាងរំភើយ។ អស់បារីមួយដើមទើបនាយឡើងមកគេងក្បែរនាយតូចនឹងទាញមកអោបជាប់ទ្រូងលង់លក់រហូតដល់ព្រឹក

#MORNING

     ពន្លឺថ្ងៃចាំងចូលតាមវាំងននដែលបិទមិនជិត ដាស់អោយរាងតូចគេងលក់អោយភ្ញាក់ ដៃស្រឡូនរាងរកអ្នកគេងអោបយប់មិញតែមិនប៉ះ ទើបបើកភ្នែកព្រឹមៗមើល

" លោកម្ចាស់~~ " Taehyung ចុះពីលើគ្រែហៅនាយក្រាស់ តែមិនលឺសំឡេងតប
" អ្នកប្រុសពួកយើងទទួលបញ្ជាអោយមករៀបចំខ្លួនអោយអ្នកប្រុស " សំឡេងអ្នកបម្រើស្រីពីរនាក់ចូលមក រាងតូចលឺពួកនាងនិយាយឡើងអស់ព្រលឹងរលីង

" លោកម្ចាស់ទៅណាបាត់ហើយ ពួកបងដឹងទេ? " Taehyung សួរទៅពួកនាងទាំងទឹកមុខភ័យៗ
" លោកប្រុសទៅក្រុមហ៊ុនតាំងពីព្រលឹម អ្នកប្រុសមានអ្វីមែនទេ? " អ្នកបម្រើម្នាក់និយាយ

" គ្មា....គ្មានទេ " Taehyung ចាប់ផ្តើមភ័យខ្លាំងទៅៗ បែកញើសពេញថ្ងាសនឹកឃើញរឿងយប់មិញដែលខ្លួនសម្លាប់មនុស្ស
" ទឹករៀបចំរួចហើយសុំអ្នកប្រុសទៅសម្អាតខ្លួន ពួកយើងនឹងចាំខាងក្រៅ " Girl 1

" អរគុណ " Taehyung តបរួចក៏ទៅបន្ទប់ទឹកដ៏ធំនោះ មានអាងទឹកដែលរៀបចំដាក់ស្រទាប់ផ្កាជាស្រេច ពិតជាក្រអូនស្ងប់ចិត្ត រាងតូចដោះសម្លាក់បំពាក់រួចចុះទៅត្រាំ បិទភ្នែកសម្ងំគេងរហូតលក់មែនទែន

មួយម៉ោងក្រោយសំឡេងសន្ធឹកឡានក៏បើកចូលមក Jungkookចេញពីឡានទាំងក្នុងដៃមានកុសាបក្រហមមួយបាច់ ដើរដំណើរហំហួនចូលទៅក្នុង

" លោកប្រុសម៉េចក៏មកវិញលឿនខ្លាំងម្ល៉េះ " អ៊ំឆាង
" Taeភ្ញាក់ឬនៅ? " Jungkook មិនខ្វល់ពីសំណួរគាត់ សួរត្រឡប់ទៅវិញ

" ចា៎ភ្ញាក់ហើយកំពុងរៀបចំខ្លួន តើអោយពួកយើងត្រៀមអាហារដែលទេ? " អ៊ំឆាង
" ត្រៀមអាហារពេលថ្ងៃ ហាមមិនអោយអ្នកណាឡើងទៅជាន់លើទេ " Jungkook ប្រាប់តែប៉ុណ្ណឹងក៏ឡើងទៅបាត់ ប្រញាប់ទៅមើលកំណាន់ចិត្តរបស់នាយនោះអី ខំទុកការងារចោលបើកឡានមកភូមិគ្រឹះវិញ

🔞កំណាន់ចិត្តJK♨️Where stories live. Discover now