អាហារថ្ងៃត្រង់បានរៀបចំទុករួចរាល់ ចាំតែJungkookនឹងTaehyungចុះមក គ្រប់អ្នកបម្រើនៅឈរចាំមួយសន្ទុះទើបអ្នកទាំងពីរបណ្ដើរគ្នាចុះមក អ៊ំឆាងមិនភ្ញាក់ផ្អើលទេពេលឃើញTaehyungតាំងពីយប់មិញ ព្រោះគាត់ដឹងថាគេត្រូវជាអ្វីនឹងលោកប្រុស
" យើងទាញកៅអីអោយ ឆាប់អង្គុយទៅ " Jungkook ទាញកៅអីក្បែរកៅអីរបស់ខ្លួនអោយរាងតូចអង្គុយ
" អរគុណលោកម្ចាស់ " Taehyung អង្គុយចុះសម្លឹងអាហារពេញតុ
អ្នកទាំងពីរក៏ញាំអាហារ Taehyungមិនសូវញាំប៉ុន្មានទេ ព្រោះគេជាមនុស្សថែររាង ទើបបានជារាងគេស្រឡូនហើយស្រស់ស្អាត រាងតូចដាក់ស្លាបព្រាចុះរួចមើលរាងក្រាស់ញាំវិញ
" ឆ្អែតហើយ? " Jungkook
" ខ្ញុំមានរឿងចង់សួរលោកម្ចាស់ " Taehyung
" សួរមកចុះ " Jungkook
" កន្លែងខ្ញុំធ្វើការ តើខ្ញុំអាចទៅធ្វើវិញបានទេ? " Taehyung
" មានរឿងបែបនោះហើយនៅចង់ធ្វើការទៀត " Jungkook
" ខ្ញុំស្ដាយការងារ តែបើលោកម្ចាស់មិនអោយទៅខ្ញុំមិនទៅទេ " Taehyung
" សិទ្ធិរបស់ឯង យើងមិនហាមទេបើចង់ ចាំយើងអោយមនុស្សជួនទៅ " Jungkook យល់ព្រមតែមាត់ទេ មុខរបស់នាយកុំមើលអី គួរអោយខ្លាចណាស់ នាយនិយាយបែបនេះព្រោះមិនចង់ចងគេនៅមួយកន្លែង តែបើគេនៅទីនេះវាស្រួលជាង គ្មានអ្នកណាប៉ះពាល់បានក្រៅពីនាយ
( ហេតុអីយល់ស្របតាម លោកម្ចាស់គួរតែឃាត់ខ្ញុំ ) Taehyung គិតក្នុងចិត្តទាំងមិនស្រណុកពេលលឺរាងក្រាស់និយាយបែបនេះ
" យើងមានការត្រូវទៅក្រៅ យើងទៅមុនហើយ " Jungkook និយាយរួចក៏ងើបទៅបាត់
" ហ្អឹម~~~ " Taehyung ដកដង្ហើមធំរួចសម្លឹងមើលបាយទាំងស្ងាត់ រួចក៏ងើបទៅលើបាត់
Taehyungរៀបបើកទ្វារចូលបន្ទប់ តែក៏ងាកចំបន្ទប់ខាងមុខ មិនបានចាប់អារម្មណ៍សោះថាមានបន្ទប់មួយទៀត ទើបTaehyungដើរទៅមើល
" គ្មានសូម្បីធូលី? បន្ទប់នេះជារបស់អ្នកណា? " Taehyung សួរខ្លួនឯងទាំងឆ្ងល់ ចាំបានថាJungkookមិនដែលប្រាប់ថាមានអ្នកណានៅជាមួយទេ ឬជាបន្ទប់ទុកចោល តែម៉េចនឹងអាច បន្ទប់ទុកចោលឯណាស្អាតភ្លឹង គ្មានកម្ទេចធូលីប្រឡាក់សូម្បីបន្តិច
