@បន្ទប់ជុងហ្គុក
ទ្វារបើកឡើងដោយដូហ៊ុនជាអ្នកមូលគន្លិះបើកចូល ដោយកម្លោះតូចឆាលីជាអ្នកជួយគ្រារាងក្រាស់ដើរចូលទៅ ថ្វីត្បិតថាបន្ទប់មិនមានជុងហ្គុកមកស្នាក់ក៏ដោយតែម៉ាដាមគាត់តែងតែបញ្ជាអោយគេមករៀបចំបោសសម្អាតជារៀងរាល់ថ្ងៃ។ បន្ទប់ធំទូលាយមានបន្ទប់ទឹកមានសាឡុងអង្គុយលេង មានបន្ទប់
សម្លៀកបំពាក់ មានវេរ៉ង់ដាធំទូលាយណាស់។
ភឹប~~រាងកាយកម្លោះក្រាស់ត្រូវឆាលីដាក់អោយអង្គុយលើគ្រែ ដោយគេក៏លត់ជង្គង់ចុះបម្រុងជួយដោះស្បែកជើងរួមទាំងស្រោមជើងអោយអ្នកប្រុសរបស់គេ តែជុងហ្គុកហាម។
«ទុកអោយយើងធ្វើខ្លួនឯង ៗចេញទៅសម្រាកចុះយប់ជ្រៅហើយ ចំនែកលោកដូហ៊ុនក៏ទៅចុះបិទទ្វាអោយខ្ញុំផង»
«តែអ្នកប្រុសឈឺ ចាំខ្ញុំជួយធ្វើអោយក៏បានដែរ»
កម្លោះតូចមុខមាត់ស្អាតបាតនៅមិនទាន់ក្រោកដើរចេញនៅឡើយពោលគឺគេព្យាយាមលូកដែលទៅសារជាថ្មី
«យើងថាមិនបាច់គឺមិនបាច់ហើយ ចេញទៅចុះ»ជុងហ្គុកហាក់មានអារម្មណ៍មិនល្អស្រាប់ផង និយាយត្រង់ទៅនាយមិនចូលចិត្តនិយាយច្រើនដង
សាំញាំអ្វីឡើយ ឆាលីដោយឃើញថាចៅហ្វាយខ្លួនសម្លុតគេក៏ងើបឡើងហើយក៏ដើរអោនៗចេញទៅខាងក្រៅទៅ។ ឆាលីគេដើរចុះទៅកាន់បន្ទប់របស់គេដែលនៅផ្ទះតូចឯណ៎។
@ផ្ទះអ្នកបម្រើ
ឆាលីរត់ចូលបន្ទប់ទាំងរលីងរលោងគេខ្ទប់មុខយំ
សស្រេកសស្រាក់ មួយសន្ទុះដូហុនក៏បានដើរចូលទៅតាមក្រោយ សឹមលូកដៃបិទទ្វារួចទើបដាក់គូទអង្គុយនៅលើកៅអីក្បែរគ្រែឆាលីទើបនិយាយឡើង
«ឆាលី!!..យើងដឹងថាឯងកំពុងតែគិតអី...ប្រញាប់ដក់ចិត្តស្នេហាដែលឯងមានទៅលើអ្នកប្រុសភ្លាម ពេលនេះទៅបើមិនចង់ឈឺចាប់ខ្លាំងជាងនេះទេនោះ»
ដូហ៊ុនអង្គុយគងទាក់ខ្លានិយាយទៅកាន់ឆាលីទាំងសម្លេងស្មើរធេង។
«ហ្ហឹកៗៗ តែខ្ញុំមិនអាច...ហ្ហឹកៗៗ ខ្ញុំស្រលាញ់អ្នកប្រុសមកច្រើនឆ្នាំហើយលោកពូក៏ដឹង ហ្ហឹកៗៗ ក្រែងម៉ាដាមបាននិយាយថាគាត់មិនចូលចិត្តស្រីៗនោះអី »ឆាលីយំសសឹកខ្ទប់មុខនិងភួយ គេលួចស្រលាញ់ជុងហ្គុកមកច្រើនឆ្នាំហើយរឿងដែលម៉ាដាមស្អប់ស្រីៗហាមមិនអោយស្រីៗចូលក្បែរជុងហ្គុកគេក៏ដឹងយ៉ាងច្បាស់ទើបគេអាចមានឪកាសនៅក្បែរជុងហ្គុកនោះអីតែអ្វីៗក៏ខុសអស់ព្រោះជុងហ្គុកស្រាប់តែគេចចេញទៅនៅផ្ទះដាច់ផ្សេងពីម៉ាក់រឿងនេះធ្វើអោយឆាលីខូចចិត្តមករហូត។
YOU ARE READING
រឿង 🌿ល្បិចល្បួងស្នេហ៍🌿
Romanceគ្រប់យ៉ាងវាគ្រាន់តែជាល្បិចបោកបញ្ឆោតរបស់គេតែប៉ុណ្ណោះ ដែលធ្វើអោយខ្ញុំទៅលុងស្នេហ៍ ហើយចុងក្រោយគេក៏ចាកចេញ ធ្វើអោយបេះដូងរបស់ខ្ញុំរងាដដែល ខ្ញុំក៏ត្រូវមកជួបជាមួយនិងប្រវត្តសាស្រ្តច្រំដែល...។ តើរវាងពួកគេនិងទៅជាយ៉ាងណាបើវាគ្រាន់តែជាល្បិចក្នុងការយកបេះដូងរបស់នាយដ...
Part3:អាមនុស្សឆ្គួតកាម
Start from the beginning
