Part2:ត្រូវថ្នាំសម្រើប

134 18 1
                                        

ពេលម៉ាដាមស្ដាប់លឺកូនដាក់សំណើរហើយគាត់ក៏មិនដឹងថាគួបដិសេធបែបណាទើបអាចត្រឹមឆ្លើយព្រមៗតែមួយម៉ាត់និង ហើយគាត់ក៏បានបញ្ជាអោយដូហ៊ុនទៅយកសម្លៀកបំពាក់ឈុតថ្មីសម្រាប់ស្លៀកទៅចូលរួមកម្មវិធីក្នុងពេលយប់នេះនៅឯឡានយកមកអោយជុងហ្គុក បើបណ្ដោយអោយនាយស្លៀកពាក់ទៅខ្លួនឯងនោះប្រាកដណាស់ ខោខៅប៊យអាវយឺតៗធម្មតាអីលូវនិង។
«នេះជាឈុតអ្នកប្រុស»ដូហ៊ុនហុចឈុតដែលដាក់នៅក្នុងថង់ខ្ចប់លើកបញ្ឈរមើលទៅមួយឈុតនិងក៏មិនមែនក្រោម ម៉ឺនដុល្លាដែរ យូៗបានចូលរួមកម្មវិធីចេញមុខចេញមាត់ម្ដងបណ្ដោយអោយកូនប្រុសធ្វើខ្លួនសម្រែៗបែបនោះច្បាស់ណាស់ខ្មាស់គេមិនស្ទើរទេ។ ម៉ាដាមញញឹមទៅកាន់កូនប្រុសបន្តិច
«កូនធ្វើខ្លួនអោយស័ក្ដសមហើយស្លៀកឈុតនេះ មុនម៉ោង7ម៉ាក់អោយដូហ៊ុនមកយកកូន ចាំណាហាមធ្វើអោយម៉ាក់បាក់មុខ ព្រោះបើមិនចឹងទេ កូនក៏និងដឹងថាម៉ាក់និងធ្វើអ្វីបានខ្លះ»ម៉ាដាមនិយាយដាក់កូនប្រុសរួចក៏ដើរចាកចេញ តែមុនពេលនោះគាត់ក៏បានដៀងភ្នែកសម្លឹងទៅឃើញ មេលីផងដែរគាត់ក៏សម្លឹងមេលីយ៉ាងយូរហូតដល់ផុតកន្ទុយភ្នែក។

@ក្នុងឡាន
«ក្មេងស្រីឈ្មោះមេលីមើលទៅមិនគួអោយទុកចិត្តទេ តាមក្រសែភ្នែករបស់យើងៗគិតថានាងកំពុងតែចង់តោងកូនប្រុសរបស់យើងហើយណា ដូហ៊ុន»ម៉ាដាមអ៉ីសានិយាយជាមួយនិងទឹកមុខមិនសូវជាល្អ គាត់ជាមនុស្សចាស់ប្រឡូកជាមួយនិងសង្គមមនុស្សច្រើនរឿងបែបនិងគាត់ដឹងច្បាស់។

«មេលីទើបតែចូលធ្វើការក្នុងផ្ទះបានប្រហែលជាមួយអាទិត្យប៉ុណ្ណោះម៉ាដាម ហើយជាក្មួយស្រីបង្កើតរបស់មីងអ៊ីន តើម៉ាដាមចង់អោយខ្ញុំធ្វើអ្វីទេបាទ?»ដូហ៊ុនអង្គុយក្បែរម៉ាដាម ព្រោះនាយក៏ស្មើរទៅនិងជំនិតក៏ដូចជាអង្គរក្សផងដែរ តែថាគាត់តែងតែមើលថែម៉ាដាមមេអ៉ីសាបានយ៉ាងល្អបំផុតទើបធ្វើអោយគ្រួសារ
នេះទុកចិត្តផ្ដល់តំណែងយ៉ាងល្អទៅកាន់ដូហ៊ុន។

«យើងគ្រាន់តែមានអារម្មណ៍ដឹង ព្រោះយើងមិនទុកចិត្តស្រីណាទាំងអស់ដែលចូលខ្លួនមកក្បែរកូនប្រុសរបស់យើង ពួកនាងសុទ្ធសឹងតែឃើញពីទ្រព្យសម្បត្តិរបស់កូនយើងទាំងអស់ រួមទាំង អេវីកា!!..»និយាយដល់ត្រឹមនេះកែវភ្នែកម៉ាដាមប្រែមកជាក្រហមភ្លាមៗ គាត់គិតដល់ពេលដែលកូនប្រុសសំណព្វចិត្តរបស់គាត់ទើបតែបែកគ្នាជាមួយ វីកាថ្មីៗ ជុងហ្គុកឈឺចិត្តដេកយំមួយថ្ងៃៗ មិនញាំបាយមិនចង់ញាំទឹក ផឹកតែស្រា ខ្លួនស្អុយក្លិនស្រាអោយហួង មួយថ្ងៃៗគិតតែស្រែករកអេវីកាៗៗរហូត។

រឿង  🌿ល្បិចល្បួងស្នេហ៍🌿Donde viven las historias. Descúbrelo ahora