Part2:ត្រូវថ្នាំសម្រើប

Start from the beginning
                                        

«កូនប្រុសរបស់ម៉ាក់សង្ហាខ្លាំងបំផុត តែបើកាត់សក់ចេញរឹតតែសង្ហាទ្វេដង»ម៉ាដាមដើរចូលឡានដោយមានដូហ៊ុនជាអ្នករៀបចំអោយយ៉ាងម៉ាស្អាតរួចសឹមឡើងទៅខាងមុខជាកន្លែងដែលនាយអង្គុយក្បែរតៃកុងឡាន
«ហេតុអីក៏មុខជូដល់ថ្នាក់នេះហ្ហឹម?»
«ម៉ាក់គួតែដឹងហើយមិនចាំបាច់ខ្ញុំប្រាប់ទេ»
«ហឹស...ព្យាយាមញញឹមបន្តិចទៅនាំទ្រព្យនាំលាភចូលដែរ មិនមែនធ្វើមុខដូចចែកទ្រព្យមិនស្មើរចឹងទេណាកូន កុំអោយម៉ាក់និយាយច្រើនដង»ម៉ាដាមងាក់មកនិយាយស្ដីអោយកូនតាមរបៀបកាចឆ្នាស់របស់គាត់កន្លងមក រួចគាត់ក៏សារេរាងរូវរបស់គាត់សឹមអង្គុយងាក់សម្លឹងទៅកាន់ទេសភាពនាក្រៅកញ្ចក់ឡានវិញ

@ក្នុងកម្មវិធី
ជុងហ្គុករួមទាំងម៉ាដាមដើរចូលមកក្នុងកម្មវិធីនៅលើកម្រាលព្រំក្រហមមើលទៅសមដូចជាព្រះអង្គម្ចាស់និងព្រះនាងយ៉ាងចឹងដោយម៉ាដាមដើរគ្រៀកដៃកូនប្រុសញញឹមញែមទៅកាន់គ្រប់គ្នា បើសិនជាមិនប្រាប់ប្រាកដណាស់គ្រប់គ្នានិងគិតថាម៉ាដាមមេអ៉ីសា
បណ្ដើរស្វាមីថ្មីជាក់ជាមិនខានឡើយ។

ចូលរួមក្នុងពិធីជាងពីរម៉ោងទៅហើយជុងហ្គុកក៏ចាប់ផ្ដើមធុញព្រោះអីដឹងទេម៉ាក់របស់គេគិតតែពីណែនាំគេទៅកាន់អ្នកដែលចូលរួមកម្មវិធីទាំងមូលគេសឹងតែស្ទះខ្យល់ទៅហើយ ៗពេលនេះនាយកំពុងតែដើរអៀៗគេចចេញពីម៉ាក់របស់នាយ តែចៃដន្យក៏បានទៅជួបជាមួយនិងស្រីស្អាតបបូរមាត់ក្រហមពាក្យរ៉ូបសមើសរពណ៌ប្រផេះដៃតូចៗ ឈរកាន់កែវស្រាសម្លឹងមកកាន់នាយ មើលទៅទំនងជាធ្លាប់ស្គាល់គ្នាឃើញបែបនោះនារីរូបស្អាតក៏បានដើរទៅក្បែរនាយក្រាស់សឺមសួរឡើងដោយសម្លេងតូចឆ្មា
«សួស្ដីលោក!!..ជាលោកចនជាកូនប្រុសរបស់ម៉ាដាមមេអ៉ីសា តើខ្ញុំហៅត្រូវទេ?»នាងសួរទៅកាន់ជុងហ្គុកពេលនោះនាយងាក់មកសម្លឹងនាងលើក្រោមបន្តិចសង្កេតមើលថានាងម្នាក់នេះជាស្រីដែលនាយធ្លាប់ស៉ីកន្លងមកដែរទេ?

«អ្នកនាងគឺ!!..»ជុងហ្គុកសួរត្បកជាការចង់ដឹងឈ្មោះរបស់នារីរូបស្អាត ឃើញចូលស៊ងភ្លាមនារីម្នាក់នោះក៏ណែនាំឈ្មោះអោយគេស្គាល់ភ្លាម
«ចាស៎ ខ្ញំគឺ រ៉ូស៉ីតាគឺ...រ៉ូស៉ីតា ហាសារ៉ូ រីករាយណាស់ដែលបានជួបលោកនៅទីនេះ...»រ៉ូស៉ីតាហុចដៃបំណងសុំចាប់ដៃជុងហ្គុកជាការរាក់ទាក់គ្នា ជុងហ្គុកដំបូងក៏មិនចង់តែក៏មិនចង់បង្អាក់ទឹកចិត្តស្រីស្អាតទើបនាយលូកដៃទៅតបតរវិញ។

រឿង  🌿ល្បិចល្បួងស្នេហ៍🌿Where stories live. Discover now