Part2:ត្រូវថ្នាំសម្រើប

Start from the beginning
                                        

(គឺជារឿងនេះហើយណាអ្នកបង អូនចង់សុំពន្យាពេលណាត់ជួបរឿងកូនៗរបស់ពួកយើងសិនព្រោះកូនរបស់អូនគេសុំបំពេញក្ដីស្រម៉ៃរបស់គេ ពេលនេះកូនថេយ៍នៅឯសេអ៊ូលជាមួយមិត្តរបស់គេអូនចង់សុំចិត្តអ្នកបងពន្យាពេលសិនតើបានទេអ្នកបង?)
«អ្ហឹសហឹស រឿងនេះទេហេ៎ កូនរបស់បងក៏នៅរឹងទទឹងមិនព្រមដែរ បើបានក្មួយថេយ៍មករស់នៅសេអ៊ូលបែបនេះបងក៏ចង់ជួបគេផ្ទាល់ៗបាន
បន្តិច តើបានទេលឺថាឆ្នាស់ឆ្នើម ហើយក៏ឆ្លាតស្អាតណាស់ផង»

(បើបានអ្នកបងសណ្ដោសប្រណីកូនថេយ៍បែបនេះ អូនក៏សប្បាយចិត្តណាស់ទៅហើយ អូនមានតែសូមផ្ញើរអោយអ្នកបងជួយមើលថែកូនថេយ៍ផង ព្រោះគេនៅក្រុងតែពីរអ្នកមិត្តម៉ង់ៗបែបនិង អូនក៏បារម្ភតែគេតាំងចិត្តធ្វើទៅហើយទើបមានតែបណ្ដោយគេខ្លះ)
«ទុកចិត្តបងចុះ បងនិងមើលថែកូនថេយ៍អោយស័ក្ដសមជាឈ្មោះអនាគតកូនប្រសាររបស់ម៉ាដាម មេអ៉ីសា ហើយអូននិងគ្រួសារកុំបារម្ភអ្វីណា បងមានវិធីដើម្បីអោយកូនៗព្រមរៀបការដោយមិនចាំបាច់បង្ខំ អូននិងគ្រួសារចាំតែមើលចុះ» ម៉ាដាមនិយាយទាំងទឹកមុខជឿជាក់ព្រោះគាត់កំពុងតែមានវិធីដើម្បីអោយពីអ្នកនិងព្រមរៀបការជាមួយគ្នា ដោយស្ម័គ្រចិត្តហើយ វិធីរបស់គាត់គឺអាចនិយាយបានថាជានយោបាយឈ្នះៗ ព្រួញមួយបាញ់បានចាបដល់ទៅបីក្បាល។

@ពេលយប់
ឡានរបស់ដូហ៊ុនដែលម៉ាដាមបានបញ្ជាអោយទៅទទួលជុងហ្គុកពេលនេះបានដឹកមកដល់វិមានដ៏ធំស្កឹមស្កៃរបស់ម៉ាដាមវិញហើយ។
«ម៉ាក់ធ្វើខ្លួនស្អីក៏យូខ្លាំងម្ល៉េះ ធុញខ្លាំងណាស់ ដូហ៊ុនលោកមិនគិតទៅមើលម៉ាក់បន្តិចទេហីរាប់ម៉ោងហើយណា»ជុងហ្គុកអង្គុយរង់ចាំនៅក្នុងឡានទាំងយូៗម្ដងក៏លើកករដៃសម្លឹងមើលនាឡិកាម្ដង គេធុញក្នុងការរង់ចាំជាទីបំផុតហើយ

«ចាំបន្តិចទៅអ្នកប្រុស មនុស្សស្រីធ្វើខ្លួនយូបន្តិចជារឿងដែលធម្មតាទេ»ដូហ៊ុនឈររង់ចាំទាំងមិនបានរអ៊ូព្រោះនាយដើរតាមម៉ាដាមយូឆ្នាំនាយដឹងយ៉ាងច្បាស់ថាគាត់ធ្វើខ្លួនចំណាយពេលប៉ុន្មានម៉ោង។ និយាយគ្នាយូបន្តិច ម៉ាដាមក៏រួចរាល់ដោយគ្រងឈុតស្រមើលសរយ៉ាងស្រស់ស្អាត អមជាមួយនិងគ្រឿងពេជ្រពាក្យជ្រែកខ្លួន សម្រស់របស់ម៉ាដាមមិនបានចាស់ទៅតាមវ័យនោះឡើយ ពោលគឺដើរជាមួយជុងហ្គុកសមជាគូសង្សាមិនខុសឡើយ

រឿង  🌿ល្បិចល្បួងស្នេហ៍🌿Where stories live. Discover now