Part2:ត្រូវថ្នាំសម្រើប

Start from the beginning
                                        

«ប្រាវ...ចេញទៅចេញអោយអស់ទៅ កុំមកជិតយើងចេញទៅ»សម្លេងលឺយ៉ាងខ្លាំងៗលាន់ពីបន្ទប់របស់ជុងហ្គុកបានលឺមកដល់ខាងក្រោម ម៉ាដាមអ៉ីសារដែលទើបតែត្រឡប់ពីធ្វើការវិញបានលឺដូច្នេះគាត់ក៏នឹកបារម្ភពីកូនខ្លាំងណាស់ ទើបស្ទុះឡើងទៅដោយមានដូហ៊ុនមកតាមក្រោយដែរ

@មុខបន្ទប់
ពេលដែលម៉ាដាមមកដល់ខាងមុខបន្ទប់បម្រុងនិងចូលទៅ ភ្លាមអ្នកបម្រើស្រីៗពីរអ្នកនាំគ្នាកាន់អំបែងចាន នាំគ្នាដើរចេញមកទាំងម្នាក់ៗមុខពិបាកយល់ព្រោះតែពួកនាងយំ ចំនែកឯម្នាក់ទៀតវិញមុខក៏មានប្រឡាក់នៅគ្រាប់បាយផងដែរ ពិតណាស់បើបែបនេះជុងហ្គុកប្រាកដជាអ្នកដែលជះបាយមកលើនាងៗហើយមើលទៅ។

«ទៅសម្រាកទៅ»ម៉ាដាមសម្លឹងឃើញពីរូបភាពរបស់នាងហើយគាត់ក៏អាណិតនាងៗដូចគ្នា ទើបបញ្ជាអោយនាងទៅសម្រាក ចំនែកគាត់ក៏បានដើរចូលទៅ ដំបូងដូហ៊ុនមិនបានចូលទៅជាមួយទេ ព្រោះចង់អោយម៉ាក់កូននៅនិយាយគ្នាសិន។

«កូនជុងនេះគឺម៉ាក់ណា»ម៉ាដាមដើរមកក្បែរកូនលបៗដោយនិយាយសម្ដីទន់ភ្លន់បែបលួងលោមកូនជាមុន ព្រោះពេលនេះជុងហ្គុកដូចជាមនុស្សឆ្គួតមិនខុសទេ មានអីក្បែរខ្លួនស្រវារើសមកគប់គេគប់ឯងរកតែអ្នកណាចូលក្បែរក៏មិនបាន។
«ហ្ហឹកៗៗ ម៉ាក់...ហ្ហឹកៗៗ»ជុងហ្គុកឃើញម៉ាក់របស់នាយមកដល់ក៏ចាប់ផ្ដើមទន់ភ្លន់ នាយចាប់យំមកភ្លាមៗស្រវាអោបអ្នកជាម្ដាយ ចំនែកឯម៉ាដាមពេលឃើញកូនបែបនេះគាត់ខ្លោចចិត្តខ្លាំងណាស់។

@ត្រឡប់មកពេលបច្ចុប្បន្នវិញ
ក្រោយពីធ្វើដំណើរតាមរថយន្តចាយពេលជាងដប់នាទីពេលនេះម៉ាដាមក៏បានធ្វើដំណើរមកដល់ផ្ទះហើយៗ គាត់ក៏កំពុងតែអង្គុយនៅលើសាឡុងពិនិត្យមើលតារាងកាងារខ្លះៗតាមអាយផេដរបស់គាត់។
<ទ្រើង~~ទ្រើង~~
សម្លេងទូរស័ព្ទរបស់គាត់ក៏បានរោទ៍ឡើងគាត់ក៏សម្លឹងទៅបានឃើញហើយក៏ញញឹមឡើងបន្តិចសឹមចុចទទួលលើកមកផ្អឹបនិងត្រចៀកហើយក៏និយាយឡើង

InCall
«ហិលឡូអ្នកអូន»
(ហិលឡូអ្នកបងអូនមានរំខានពេលវេលារបស់អ្នកបងទេចាស៎?)ខ្សែខាងណុះនិយាយដោយសម្លេងរាបសារដាក់ម៉ាដាមមើលទៅទំនងជាអ្នកស្គាល់ជិតដឹត
«មិនរំខានអ្វីទេ បងក៏ប្រុងខលទៅសួរឿងកូនៗដែរអ្នកអូនមានរឿងអីមែនទេ?»ម៉ាដាមទំលាក់អាយផេដចុះសឹមផ្ទៀងនិយាយទូរស័ព្ទវិញទាំងម៉ឺងម៉ាត់

រឿង  🌿ល្បិចល្បួងស្នេហ៍🌿Where stories live. Discover now