«ម៉ាដាមមិនអីទេឬ ខ្ញុំថាម៉ាដាមសម្រាកសិនទៅ»
«អ្ហឹមៗ»ម៉ាដាមអ៉ីសាងក់ក្បាលផ្ងក់ៗរួចក៏ដើរដោយដំណើរស្រាលៗទៅរកកៅអីដែលគេដាក់អោយគេអង្គុយនៅក្បែរនោះ មិនដល់5នាទីផងគ្រូពេទ្យក៏បានអូសរទេះនាំជុងហ្គុកចេញមកតម្រង់ទៅរកបន្ទប់វីអាយភីមួយ។
@បន្ទប់សម្រាកព្យាបាលអ្នកជម្ងឺ
ម៉ាក់ជុងហ្គុកអង្គុយក្បែរគ្រែកូនប្រុសសម្លឹងកូនដោយទឹកភ្នែកហូរឥតស្រាកស្រាន គាត់ពិតជាអាណិតកូនប្រុសដ៏សែនល្អរបស់គាត់ខ្លាំងបំផុត ចុះបើបន្តិចទៀតកូនប្រុសដឹងខ្លួនឡើងមក ដឹងថាខ្លួនឯងកើតអ្វីនោះ តើគេនិងមានអារម្មណ៍បែបណាទៅ កូនប្រុសរបស់គាត់ធ្លាប់ជាប្រុសដែលល្អ រឹងមាំចេះជួយទុកធុរះម៉ាក់មិនដែលបដិសេធក្នុងការធ្វើរឿងជួយដល់សង្គមឡើយ តែដោយសារតែស្នេហាមនុស្សស្រីម្នាក់ បានធ្វើអោយនាយប្រែក្លាយជាមនុស្សដែលគិតតែពីខូចចិត្តបែបនេះឥតឈប់។
«ហ្ហឹកៗ កូនជុងឆាប់ដឹងខ្លួនឡើងមក ម៉ាក់បារម្ភពីកូនណាស់ដឹងទេ? ហ្ហឹកៗៗ»ម៉ាដាមយំតិចៗ ព្រោះគាត់មិនដែលបង្ហាញពីភាពទន់ជ្រាយចេញមកខាងក្រៅឡើយ ព្រោះតាំងពីស្វាមីស្លាប់ចោលបាត់ទៅ គាត់តែងតែប្រាប់ខ្លួនឯងជានិច្ចថាគាត់ត្រូវតែរឹងមាំ ដើម្បីជាជំហរដល់ខ្លួនឯង កូនប្រុស រួមទាំងវង្សត្រកូលមួយទាំងមូលផងដែរ។
«ម៉ាដាមនេះទឹកត្រជាក់ៗ ញាំសិនទៅម៉ាដាមកើតទុកបែបនេះយូហើយ ប្រយ័ត្នទៅជាឈឺម្នាក់ទៀតនិងពិបាក»ដូហ៊ុនហុចទឹកមួយដបមកអោយម៉ាដាមនាយមើលទៅបារម្ភនិងហួងហែងគាត់ខ្លាំងណាស់ ពិតហើយដូហ៊ុនគឺជាជំនិតដ៏ស្មោះស្ម័គ្រ នាយនៅជាមួយតាំងពីជំនាន់ប៉ារបស់ជុងហ្គុកមកម្ល៉េះ។
«អរគុណនាយហើយ»ម៉ាដាមអ៉ីសារទទួលយកទឹកមកញាំបានមួយក្អឹកសឹមងាក់មកមើលថែកូនប្រុសបន្តទៀត ហើយដូហ៊ុនក៏នៅអង្គុយម្ខាងសម្លឹងមកកាន់ពីរអ្នកម៉ាក់កូនដោយខ្សែភ្នែកបែបបារម្ភៗ ដូចគ្នា។
@មួយសប្ដាហ៍កន្លងទៅ
រយះពេលមួយអាទិត្យហើយជុងហ្គុកបានចេញពីមន្ទីពេទ្យត្រឡប់មកនៅផ្ទះរបស់ម៉ាក់នាយ ហើយជុងហ្គុករស់នៅសព្វថ្ងៃក្នុងនាមជាមនុស្សពិកាដើរមិនបានៗតែជិះរទេះរុញមួយមុខគត់នាយរាល់ថ្ងៃមិនខុសពីមនុស្សឆ្គួតឡើយ មួយថ្ងៃៗបោកតែរបស់របរចោលខ្ទិចខ្ទីពេញបន្ទប់ ហើយអ្នកបម្រើគ្រប់គ្នាគ្មានអ្នកណាម្នាក់ហ៊ាននាំគ្នាចូលមកក្នុងបន្ទប់របស់នាយសោះ ព្រោះនាយឃើញអ្នកណាក៏ចេះតែស្រែកជេរហើយក្រវាត់របស់របរមកលើពួកគេរហូតនិង។
VOCÊ ESTÁ LENDO
រឿង 🌿ល្បិចល្បួងស្នេហ៍🌿
Romanceគ្រប់យ៉ាងវាគ្រាន់តែជាល្បិចបោកបញ្ឆោតរបស់គេតែប៉ុណ្ណោះ ដែលធ្វើអោយខ្ញុំទៅលុងស្នេហ៍ ហើយចុងក្រោយគេក៏ចាកចេញ ធ្វើអោយបេះដូងរបស់ខ្ញុំរងាដដែល ខ្ញុំក៏ត្រូវមកជួបជាមួយនិងប្រវត្តសាស្រ្តច្រំដែល...។ តើរវាងពួកគេនិងទៅជាយ៉ាងណាបើវាគ្រាន់តែជាល្បិចក្នុងការយកបេះដូងរបស់នាយដ...
Part2:ត្រូវថ្នាំសម្រើប
Começar do início
