Part2:ត្រូវថ្នាំសម្រើប

Start from the beginning
                                        

@ត្រឡប់ទៅកាលពីមួយឆ្នាំមុន
បន្ទាប់ពីជុងហ្គុកត្រូវបានអេវីកាសុំបែករួច វាមានរយះពេលមួយអាទិត្យហើយនាយក្រាស់ នៅតែក្លឹបមួយថ្ងៃៗមិនធ្វើអីទាល់តែសោះគេផឹកស្រវឹងខួបរហូតដល់ម្ចាស់ក្លឹបដេញចេញអោយរាល់តែថ្ងៃនិងឯង ហើយពេលនេះក៏ចឹងដែរ នាយក្រាស់ចាកចេញពីក្លឹបដោយសារតែម្ចាស់ក្លឹបដេញព្រោះដល់ម៉ោងបិទ ពេលដែលជុងហ្គុកចេញមកនាយក៏ត្រូវបើកឡានមកផ្ទះវិញតែម្នាក់ឯងទើបធ្វើអោយនាយទទួលគ្រោះថ្នាក់ពោលគឺឡាននាយបានបើកគេចអ្នកដំណើរតាមផ្លូវ ទើបរេចង្កូតទៅបុកនិងដើមឈើរនៅគៀនផ្លូវទៅ។

@មន្ទីពេទ្យ
«គ្រូពេទ្យតើកូនរបស់ខ្ញុំគេនៅបន្ទប់ណាទៅ?»ម៉ាដាមរត់មកយ៉ាងត្រហេបត្រហបជាមួយនិងដូហ៊ុនដែលរត់ពីខាងក្រោយនោះ សួរទៅកាន់គ្រូពេទ្យដែលចាំអោយពត៌មាននៅខាងមុខនោះ

«កូនរបស់លោកស្រីឈ្មោះអ្វីទៅចាស៎?»
«ចន ជុងហ្គុក តើគេនៅបន្ទប់ណា?»
«អ៎ ចាស៎អ្នកគ្រោះថ្នាក់ចរាចរណ៍ចនជុងហ្គុកនៅបន្ទប់ICUចាស៎ គឺដើរផុតពីទីនេះងាក់ទៅស្ដាំបន្តិចគឺជាបន្ទប់នោះហើយ»
«ចាស៎ៗ អរគុណហើយ»ម៉ាដាមងក់ក្បាលអរគុណរួចក៏រត់ទៅរកបន្ទប់នោះបន្តទៀត

@បន្ទប់ICU
ម៉ាដាមរត់មកដល់ក៏ជួនជាDoctorបានបើកទ្វាចេញមកល្មមដែរទើបគាត់ស្ទុះទៅចាប់ដៃគ្រូពេទ្យសួនាំពីអាករះកូនប្រុសទាំងលាយឡំជាមួយនិងទឹកភ្នែក។
«លោកគ្រូពេទ្យ តើកូនប្រុសរបស់ខ្ញុំគេយ៉ាងមិចហើយ តើគេមិនកើតអីធ្ងន់ធ្ងរទេឬ?»ម៉ាដាមអ៉ីសា
«អ៎ម៉ាដាមមេអ៉ីសា គឺជុងហ្គុកអស់អីហើយគ្រាន់តែជើងរបស់គេគៀបជាមួយនិងហ្រ្វាំងឡានបណ្ដាលអោយគេដើរមិនបានមួយរយះ តែមួយរយះប៉ុណ្ណោះបាទ»ដុកទ័រឆ្លើយទាំងរាក់ទាក់ព្រោះតែគាត់ក៏ស្គាល់អ្នកក្នុងត្រកូលចនច្បាស់លាស់ណាស់

«ហ្ហឹកៗ ពុទ្ធោកូនប្រុសម៉ាក់...អរគុណគ្រូពេទ្យណាស់ តើខ្ញុំអាចចូលទៅមើលកូនរបស់ខ្ញុំអីលូវនេះបានទេ?»
«ចាំបន្តិចទៀត គ្រូពេទ្យនិងនាំក្មួយជុងទៅបន្ទប់សម្រាកសិនបាទ »
«អ៎ អរគុណណាស់»ម៉ាដាមនិយាយចប់ភ្លាមរាងកាយរបស់គាត់ក៏ស្រាប់តែទ្រុឌចង់ដួល តែភ្លាមនោះក៏បានដូហ៊ុនជួយគ្រាជាប់

រឿង  🌿ល្បិចល្បួងស្នេហ៍🌿Where stories live. Discover now