part 2
#ក្រុមហ៊ុន Fassa
ក្រុមហ៊ុនដល់ស្រស់ស្អាតមួយនៅកណ្តាលក្រុងដោយដាក់់ផ្លាក់យ៉ាងធំៗថាFassa ។ឡានមួយគ្រឿងបានឈប់នៅនឹងមុខFassaភ្លាមនោះក៏លេចឡើងអេមី ថេយ៉ុង រួមទាំងសូណាបានចុះពីលើឡានដំណើរគ្នា។
«ស្អាតណាស់! ! »អេមីលាន់មាត់តែម្នាក់ឯងក្រោយពីឃើញសភាពដ៏ស្រស់ស្អាតរបស់ក្រុមហ៊ុនមួយនេះ។
«ចូលទៅខាងក្នុងទៅ! ខ្ញុំនឹងនាំនាងទស្សនាក្រុមហ៊ុនរបស់ខ្ញុំ វាស្រស់ស្អាតដូចខ្ញុំចឹង! ! »ថេយ៉ុងបោះជំហានចូលទៅខាងក្នុងមុនគេដោយមានស្រីៗទាំងពីរដើរតាមក្រោយ
«ជម្រាបសួរលោកប្រធាន! ! »ភា្លមនោះក៏មាននារីស្រស់ស្អាតម្នាក់លេចមុខឡើងជាមួយនឹងកែវកាហ្វេមួយកែវសម្រាប់ប្រគល់អោយអ្នកកម្លោះរបស់ខ្លួន ។ស្រីស្អាតម្នាក់នោះមានមុខមាត់រឹងពឹង មិនសូវរាក់ទាក់អ្នកណា តែកែវភ្នែករបស់នាងសម្លឹងទៅកាន់លោកប្រធានរបស់ខ្លួនក្នុងន័យផ្សេងខុសពីការសម្លឹងមើលអ្នកដទៃទៀត ។
«ឯងប្រយ័ត្នជាមួយនាងនេះបន្តិច ព្រោះវាសាហាវណាស់ ណាមួយវាមេនៅទីនេះ បុគ្គលិកណាហ៊ានអោយដៃលោកប្រធាននាងចាត់ការទាំងអស់! ! »សូណាខ្សឹបប្រាប់អេមីតិចៗបន្ទាប់ពីឃើញស្រីស្អាតឈរញញឹមទៅកាន់លោកប្រធានដោយក្រសែភ្នែកទាក់ទាញ។
«ហឹម!!អេមី!នេះគឺស្កាឡេត(Scarlett)! ! »ថេយ៍ងាក់ទៅរកអេមីទើបចង្អុលប្រាប់អោយពួកនាងទាំងពីរបានស្គាល់គ្នា
«សួស្តីអ្នកនាង! ! »អេមីនិយាយ
«ស្កាឡេត! នេះគឺអេមីនាងជាអ្នកច្នៃម៉ូតថ្មីរបស់ក្រុមហ៊ុនយើងជួយប្រាប់នាងផង!! ហើយអេមី នាងត្រូវស្តាប់ស្ការឡេតព្រោះនាងជាអ្នកគ្រប់គ្រងបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុន!! ! ! » បន្ទាប់ពីនិយាយរួច ថេយ៍ក៏ចាក់ចេញទៅដោយទុកអោយស្ការឡេតនៅជាមួយអេមីតែពីរនាក់។
«អេមី! នាងស្រស់ស្អាតណាស់ តែប្រយ័ត្នខ្លួនផង កុំមកចង់អោយដៃអោយជើងទៅកាន់លោកប្រធាន! ! » មិនទាន់នឹងដឹងអីផង អេមីទទួលបានការព្រមានមួយបាត់ទៅហើយ ទាំងដែលនាងអត់បានធ្វើអីទាំងអស់ ។
YOU ARE READING
រដូវកាលទី1 «ផ្កាឈូករត្ន័របស់បង»
Actionផ្កាឈូករត្ន័ជាតំណាងអោយស្នេហារបស់ពួកយើង ជួបក៏នៅមុខផ្កាឈូករត្ន័សូម្បីតែពេលបែកគ្នាក៏យើងបែកនៅនិងមុខផ្កាឈូករត្ន័❤️️❤️️តើស្នេហារបស់ពួកគេអាចនិងកើតមានឡើងជារៀងរហូត ស្មោះនិងគ្នាដូចដែលផ្កាឈូករត្ន័ដែរទេ?
