ទេសភាពដ៏ស្រស់ស្រកាលនៅឯវាលស្រែមួយនៃប្រទេសកូរ៉េដែលពោរពេញទៅដោយផ្កាឈូករត្ន័។ ព្រះអាទិត្យរះបញ្ចាំងពន្លឺភ្លឺដល់ផ្កាគ្រប់ស្រទាប់ធ្វើអោយវាលធំមួយនេះពោរពេញទៅដោយពន្លឺភ្លឺពណ៌លឿនងជាទីគាប់ចិត្ត ។ ងាក់ទៅខាងឆ្វេងដៃយើងបានឃើញស្រីស្អាតម្នាក់កំពុងតែឈរសម្លឹងមើលទៅកាន់ផ្កាទាំងនោះដោយទឹកមុខរីករាយជាពន់ពេក។
«អេមី ! » ភ្លាមនោះមានស្រ្តីម្នាក់ស្រករនិងនាង បានស្រែកហៅឈ្មោះនាងថាអេមី ។ រាងតូចអេមីងាក់ទៅរកអ្នកដែលហៅខ្លួនអំបាញ់មិញនេះដោយទឹកមុខញញឹម។
« អាយ! សូណា! ! ឯងមកលេងយើងមែនទេ?! ! » នាងស្រែកយ៉ាងភ្ញាក់ផ្អើល ក្រោយពីឃើញមិត្តរបស់នាងដែលទៅរស់នៅទីក្រុងសេអ៊ូលអស់ជាច្រើនឆ្នាំ ។ នាងអោបមិត្តរបស់នាងដែលមានឈ្មោះសូណានោះយ៉ាងស្អិតរមួត ។
« យើងចង់មកលេងឯងយូរហើយ តែគ្មានពេលទាល់តែសោះ ឥឡូវបានមកលេងហើយឯងនេះស្រស់ស្អាតណាស់! ! »សូណានិយាយដោយក្តីរំភើបទៅកាន់មិត្ត។ មិត្តដែលធ្លាប់តែនៅជាមួយគ្នាតាំងពីតូចៗដល់បែកគ្នាជិត3-4ឆ្នាំពិតជានឹកគ្នាខ្លាំងណាស់។ តែភ្លាមនោះ ក៏លឺសម្លេងមនុស្សប្រុសស្រែកពីខាងក្រោយមកហៅសូណាជាមួយសម្លឹងយ៉ាងតឹងរឹង។
«ហីុយ៉ា!! យើងភ្លេចប្រាប់ឯង យើងមកជាមួយលោកប្រធានយើងទេណា គាត់សង្ហារណាស់យើងលួចស្រលាញ់គាត់យូរហើយ! ! »សូណាខ្សឹបទៅកាន់អេមីតិចៗតាមដែលអាចទៅបាន ។
« wow! ! » សម្លេងក្នុងចិត្តរបស់អេមមីពេលដែលអ្នកកម្លោះបង្ហាញមុខយ៉ាងច្បាស់ៗនៅនិងមុខរបស់នាង ។ OMG គាត់ពិតជាស្អាត់ណាស់ ។
«សូណា!! នាងមើលជុំវិញនេះហើយឫនៅ ល្មមធ្វើកម្មវិធីបង្ហាញម៉ូតបានទេ? អូ !! នេះនាងជាអ្នកណា?!»រាងក្រាស់សម្លឹងមើលអេមមីជាមួយកែវភ្នែកធម្មតាជាទីបំផុត។
«នាងជាមិត្តរបស់ខ្ញុំលោកប្រធាន!! នាងជាម្ចាស់ចម្ការនៅទីនេះ! ! » សូណាបានណែនាំអេមីទៅកាន់លោកប្រធានរបស់នាង។
«សួស្តី! ខ្ញុំបាទ គីមថេយ៍យ៉ុង ជាម្ចាស់ក្រុមហ៊ុន Fassa ! ! រីករាយដែលបានស្គាល់អ្នកនាង!!! ! »រាងក្រាស់ម្នាក់នេះលើកដៃចង់ចាប់ដៃអេមមីក្នុងនាមជាអ្នកស្គាល់គ្នា ធ្វើអោយអេមីគាំងជាខ្លាំងព្រោះមិនងាយទេបានប៉ះប្រុសស្អាតដូចជាគេ ។
YOU ARE READING
រដូវកាលទី1 «ផ្កាឈូករត្ន័របស់បង»
Actionផ្កាឈូករត្ន័ជាតំណាងអោយស្នេហារបស់ពួកយើង ជួបក៏នៅមុខផ្កាឈូករត្ន័សូម្បីតែពេលបែកគ្នាក៏យើងបែកនៅនិងមុខផ្កាឈូករត្ន័❤️️❤️️តើស្នេហារបស់ពួកគេអាចនិងកើតមានឡើងជារៀងរហូត ស្មោះនិងគ្នាដូចដែលផ្កាឈូករត្ន័ដែរទេ?
