អូនស្និទ្ធស្នាលនឹងនាងពេកហើយ

Start from the beginning
                                        

នាឡិកាគូរស្នេហ៍មួយគូរដំបូងពិតជាទាក់ទាញណាស់ភ្ញៀវជាច្រើនដែលបានឃើញហើយចាប់អារម្មណ៍ស្រឡាញ់ជាច្រើនព្រោះមើលទៅ fashion សុីវិល័យនឹងមានភាពថ្លៃថ្នូរ ត្បិតថាតែនាឡិការបស់នារីត្រូវបានរាងតូច Hobi ជាអ្នកពាក់បង្ហាញតែវាគ្មានបញ្ហារអ្វីឡើយភ្ញៀវប្រុសៗមិនតិចនាក់ទេដែរភ្លឹកនឹងរូបសម្រស់រាងរាវមួយក្ដាប់បែបនេះឯនារីៗមានការពេញចឹត្តជាខ្លាំងព្រោះតែរាងតូចមានមាឌតូចស្ដើងដូចជាមនុស្សស្រីមើលទៅពិតជាសមស្អាតខ្លាំងណាស់ បន្ទាប់ពីគូរ taeseok ចុះពីលើឆាកគូរ jikook ក៏ដើរបង្ហាញម្ដងបន្តបន្ទាប់គ្នាដែលនាំមកនូវការភ្ញាក់ផ្អើមជាបន្តទៀតដល់ភ្ញៀវព្រោះដារ៉ាបង្ហាញមូ៉ដនៅយប់នេះសុទ្ធតែជាអគ្គនាយក CEOនឹងជាអ្នកDesignerល្បីៗប្រចាំប្រទេស សុទ្ធសឹងតែជាអ្នកមានមុខមាត់នឹងរូបសម្រស់ស្រស់ស្អាតគ្មានទាស់
" លើកនេះប្រហែលជាមិនធម្មតាទេមើលចុះនោះជាលោក CEO jungkook ដែលជាមិត្តស្និទ្ធស្នាលនឹង Kim taehyung  នៅមាន park Jimin ទៀតគេជាអ្នក designer សម្លៀកបំពាក់ដ៏ឆ្នើមរបស់ប្រទេសទៀតផង " ភ្ញៀវនាំគ្នានិយាយឡើងពេញកម្មវីធី រាងតូចនឹងរាងក្រាស់ដើរម៉ូដបានយ៉ាងល្អប្រៀបដូចជាអ្នកអាជីពយ៉ាងអញ្ចឹង
" ល្អណាស់ពួកឯងរៀបចំទៅធ្វើយ៉ាងម៉េចឲ្យតែចាប់យក park Jimin នឹង Jung hosoek យកមកឲ្យបាន" អុីវ៉ាងយី នាយចាប់ផ្ដើមបញ្ជារកូនចៅនឹងជំនិតរបស់នាយឲ្យរៀបចំចាត់ការចាប់យករាងតូចទាំងពីរឲ្យបានក្នុងយប់នេះ

" អ្នកប្រុសតូចអស្ចារ្យណាស់មើលទៅឡើង perfect តែម្ដងហើយ" កាន់យ៉ា ពេលរាងតូច Hobi នឹង រាងក្រាស់ taehyung ចុះមកដល់ខាងក្រោមក៏សរសើរមិនដាច់ពីមាត់ពីការដើរបង្ហាញម៉ូដដ៏ល្អដូចអ្នកអាជីព
" បងកាន់យ៉ាខ្ញុំនៅភ័យនៅឡើយទេ "Hobi
" កុំភ័យអីណាអ្នកប្រុសតូចអ្នកប្រុសតូចពូកែស្រាប់ហើយមែនទេ " កាន់យ៉ា
" ហែម~ នាងជួយទៅយកទឹកឲ្យខ្ញុំបន្តិចបានទេខ្ញុំមានអារម្មណ៍ថាស្ងួតក " taehyung  ដោយមើលឃើញភាពស្និទ្ធស្នាលរបស់រាងតូចនឹងលេខារបស់ខ្លួនយូរពេកមិនបានក៏មានតែធ្វើជាស្ងួតកដើម្បីប្រើគេឲ្យចេញទៅឆ្ងាយ 
" ចាស ចាំបន្តិចលោកប្រុសចាំខ្ញុំទៅយកមកឲ្យ" កាន់យ៉ា នាងក៏យល់ថារាងក្រាស់ប្រហែលស្រេកទឹកខ្លាំងហើយព្រោះទើបតែចុះមកពីលើឆាក
" បងមើលអូនធ្វើអីមុខអូនមានប្រឡាក់អីឬ " Hobi គ្រាន់តែកាន់យ៉ាចេញទៅបាត់រាងក្រាស់សម្លឹងមើលរាងតូចមិនដាក់
" អូនស្និទ្ធស្នាលនឹងនាងពេកហើយ " taehyung
" បងយ៉ាងម៉េចនឹងគាត់ជាមនុស្សរបស់បងប្រុសណាបើមិនឲ្យអូនស្និទ្ធស្នាលនឹងគាត់ឲ្យអូនធ្វើយ៉ាងម៉េចទៅ" Hobi 
" តែនៅចំពោះមុខបងអូនកុំទៅស្និទ្ធនឹងអ្នកផ្សេងពេក" taehyung ក៏ដើរចូលទៅអោបចង្កេះតូចមួយក្ដាប់ជាប់ណែនដៃ
" ក៏បានអូនដឹងហើយ" Hobi
" មោះមកមើល Jimin នឹងលោក jungkook វិញពួកគេមើលទៅសមគ្នាណាស់ហើយដើរបានល្អទៀតផង" Hobi 
" Hobi បងមានអារម្មណ៍ថាដូចជាមិនសូវជាស្រួលក្នុងចិត្តទេ" taehyung នាយមានអារម្មណ៍ប្លែកប្រៀបដូចជាមានប្រផ្នូលអ្វីមួយមិនល្អដែលនឹងកើតឡើងនៅពេលបន្តិចទៀតនេះ
" យ៉ាងម៉េចនឹងបងមិនស្រួលខ្លួនមែនទេ Tae  " Hobi  ក៏ខំលើកដៃមកស្ទាបថ្ងាស់នាយដើម្បីវាសកម្ដៅ
" អត់ទេតែបងមានប្រផ្នូលថានឹងមានរឿងមិនល្អទេនឹងកើតឡើង" taehyung
" បងកុំគិតច្រើនពេកអី Tae កម្មវិធីបងប្រុសមិនងាយមានរឿងកើតឡើងទេនោះ Jimin នឹងលោក jungkook ចុះមកហើយ "Hobi ស្របពេលនោះរាងតូច Jimin នឹងរាងក្រាស់ jungkook ក៏បានដើរមកក្រោយឆាកវិញដើម្បីត្រៀមដើរមួយឆាកក្រោយទៀត
" Hobi មនុស្សច្រើនខ្លាំងណាស់ យើងខ្លាចតែយើងធ្វើមិនបានល្អនោះទេ" Jimin ដើរមកដល់រាងតូច Hobi ភ្លាមក៏រត់ទៅចាប់ដៃនិយាយអារម្មណ៍ដែលខ្លាចធ្វើមិនបានើ្អនាំឲ្យកម្មវិធីរបស់បងប្រុសរាងតូចបាក់មុខ
" អ្នកណាថាឯងពិតជា perfect ខ្លាំងណាស់ដឹងទេ" Hobi 
" Jungkook ឯងទៅរៀនដើរម៉ូដមកពីណាហើយតាំងពីពេលណា" taehyung
" វាស្អីឯងនឹងអា Tae យើងទៅរៀនម៉ូដធ្វើអី " jungkook
" បង Tae ក៏ដូចគ្នាដែរបងចេះដើរម៉ូដមកពីណាទៅហើយអ្នកណាបង្រៀនដឹងទេពេលបងដើរណាមើលទៅឡើង hansom " Jimin
" បងសង្ហារតាំងតែពីដើមមកហើយមិនចាំបាច់ត្រូវឲ្យឯងមកបញ្ជោទេ " taehyung
" អ្នកប្រុសតូចអ្នកប្រុសនេះទឹកញុាំសិនទៅ " កាន់យ៉ានឹងបុគ្គលិកពីរបីនាក់ទៀតបានយកទឹកមកឲ្យពួកគេផឹកដើម្បីបំពេញជាតិទឹងព្រោះត្រូវដើរមួយឆាកទៀតគឺឆាកនេះ taehyung នឹង jungkook ត្រូវដើរជាមួយគ្នាហើយ Jimin នឹង Hobi ត្រូវដើរជាមួយគ្នា 
" Jimin Hobi ពួកអូនត្រៀមខ្លួនហើយឬនៅដល់ពេលត្រូវដើរបង្ហាញម្ដងទៀតហើយ" yoongi នាយចេញពីកម្មវិធីមកសួរនាំរាងតូចទាំងពីរនឹងប្រាប់ដើម្បីត្រៀមខ្លួនដើរបង្ហាញឡើងបង្ហាញម៉ូដម្ដងទៀត
"បាទរួចរាល់ហើយបង yoon " Hobi/Jimin 
" បើចឹងល្អណាស់ពួកឯងដើរតែមួយឆាកនេះទៀតទេ" yoongi 
" លោកប្រធានដល់ពេល ស៊ូៗណាអ្នកប្រុសតូចទាំងពីរ" កាន់យ៉ា
រាងតូច Hobi Jimin ក៏ដើរឡើងបង្ហាញម៉ូដជាមួយម៉ូដនាឡិកាដដែលគ្រាន់តែដូរដៃគូរ រាងតូចទាំងពីរ perfect មិនចាញ់គ្នាឡើយអ្នកនៅក្នុងកម្មវិធីទាំងមូលភ្លឹកមើលគ្រប់ៗគ្នា តែមិនយូរប៉ុន្មានភ្លើងទាំងអស់នៅក្នុងកម្មវិធីត្រូវបានកាត់ផ្ដាច់ងងឹតសូន្យឈឹងមនុស្សម្នាម្នាក់ៗស្រវ៉ាទាញយកទូរសព្ទ័មកបើកភ្លើងបំភ្លឺ
" អា៎យ ជួយផង " Jimin  រាងតូចស្រែកមួយវាសឮឡើងគ្រប់គ្នាភាំងបន្តិចពេលឮសំឡេងស្រែក ឯរាងក្រាស់ទាំងពីរពេលភ្លឺងដាច់ភ្លាមក៏នាំគ្នារត់មករករាងតូចយ៉ាងលឿនតែដោយសារតែងងឹតមើលអ្វីមិនឃើញទើបរករាងតូចទាំងពីរមិនឃើញ បន្តិចក្រោយមកភ្លើងក៏បានភ្លឺមកវិញតែបាត់ស្រមោលរាងតូចទាំងពីរទៅណាបាត់ក៏មិនដឹង
" Hobi  នៅទីណា Hobi ឮបងហៅទេ" taehyung នាយរត់រករាងតូចជាមួយនឹង jungkook ពេញតែកម្មវិធី
" Jimin អូននៅឯណា "jungkook អ្នកទាំងពីររត់រករាងតូចស្ទើតែគ្រប់ច្រកតែមិនប្រទះសោះ
" កាន់យ៉ា Hobi Jimin បាត់ទៅណាទៅ " yoongi  ភ្លើងដាច់តែមួយភ្លែតសោះបាត់មនុស្សដល់ទៅពីរនាក់ភ្លាមលឿនយ៉ាងនឹង
" ខ្ញុំមិនដឹងទេលោកប្រធានសុខៗភ្លើងក៏ដាច់ហើយក៏មិនឃើញអ្នកប្រុសទាំងពីរនៅលើឆាកទៀត"កាន់យ៉ា គ្រប់គ្នាស្លន់ស្លោរកមើលរាងតូចទាំងពីរដែលមិនដឹងថាបាត់ទៅណា
" Taehyung លោកមានឃើញ Hobi " yoongi
" មិនឃើញទេខ្ញុំដើររកគេពេញកម្មវិធីហើយ" taehyung
" ចុះលោក jungkook "yoongi 
" មិនឃើញទេ Jimin បាត់ទៅជាមួយដែរ" jungkook  កម្មវិធីមួយទាំងមូលចាប់ផ្ដើមច្រួលច្របល់ពេលមានការបាត់ខ្លួនរបស់រាងតូចទាំងពីរ
"លោក yoongi បិទកម្មវិធីភ្លាមទៅបើនៅបន្តគឺកាន់តែរញេញៃហើយ " jungkook គេលែងខ្វល់ពីកម្មវិធីស្អីទៀតហើយគេគិតតែម្យ៉ាងទេថា Jimin បាត់ទៅណា
" មែនហើយ Hobi Jimin បានបាត់ខ្លួនទាំងគ្មានមូលហេតុបែបនេះប្រាកដជាមានរឿងអ្វីកើតឡើងហើយ" taehyung នាយក៏បានរម្ភពីរាងតូច Hobi ណាស់ដែរអារម្មណ៍គេកាលពីថ្ងៃពិតជាមិនខុសនោះទេដែលនឹងមានរឿងកើតឡើងនោះ
Yoongi មិនចាំយូរក៏ប្រញាប់ឡើងទៅបិទកម្មវិធីភ្លាមៗដោយបានសូមទោសទៅដល់ភ្ញៀវចូលរួមផងដែរដែលបិទកម្មវិធីមុនពេលបញ្ចប់ទាំងបែបនេះ

  សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

និពន្ធដោយ: IN RANEY

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Where stories live. Discover now