Tae លោកទៅណាបាត់ហើយ

253 33 0
                                        

នៅក្នុងបន្ទប់ដែល taehyung គេងសម្រាកពេលនេះគឺស្ងាត់ដូចជាចោរលួចសោះអញ្ចឹងព្រោះតែរាងតូច Hobi ក៏គេងលង់លក់ទៅដោយមិនដឹងខ្លួនព្រោះតែអស់កម្លាំងខ្លាំងពេកទើបគេគេងលក់នៅក្បែររាងក្រាស់។ ពីមួយនាទីទៅមួយនាទីពីមួយម៉ោងទៅមួយម៉ោងពេលនេះក៏ដល់ពេលល្ងាចបាត់ទៅហើយចំណែកឯលោកស្រីគីមក៏មកមន្ទីរពេទ្យដើម្បីមើលរាងក្រាស់ថាតើបានដឹងខ្លួនហើយនៅព្រោះតាំងពីរាងតូចសុំមើលថែរាងក្រាស់មកគាត់ក៏សូវជាព្រួញបារម្ភប៉ុន្មានទេ
"លោកស្រី"ណាមជី ដែលមកជាមួយនឹងលោកស្រីគីមក៏ហៅឈ្មោះលោកស្រីគីមពេលឃើញថាអ្នកដែលនៅខាងក្នុងម្នាក់គេងលក់ឯម្នាក់ទៀតសន្លប់មិនទាន់ដឹងខ្លួននៅឡើយ(មើលតាមកញ្ចក់ទ្វារបន្ទប់)
"ឆាប់ចូលទៅតែកុំឲ្យឮសំឡេងខ្លាំងពេកខ្លាចរំខានដល់ក្មេងៗ" លោកស្រីគីម ក្រោយឮណាមជីហៅឈ្មោះរបស់ខ្លួនគាត់ក៏មើលតាមកញ្ចក់ឃើញថារាងតូចគេងលក់គាត់ក៏ប្រាប់ណាមនីឲ្យចូលទៅតែកុំឲ្យឮសំឡេងព្រោះខ្លាចថារាងតូចភ្ញាក់
"ណាមជីរៀបចំអីវ៉ាន់ឲ្យស្រួលបួលផង"លោកស្រីគីម
"ចាសលោកស្រី" ណាមជី
"មើលទៅហត់ខ្លាំងហើយទើបមកគេងលក់នៅទីនេះ"លោកស្រីគីម ដើរមកអង្អែលក្បាលរាងតូច Hobi  ថ្នមៗព្រោះគាត់យល់ថារាងតូចប្រហែលជាហត់ខ្លាំងហើយបានមកអង្គុយដាក់ក្បាលគេងលើក្បាលគ្រែអ្នកជំងឺបែបនេះ
"លោកស្រីអីវ៉ាន់រៀបចំរួចរាល់ហើយ"ណាមជី ក្រោយរៀបចំរបស់របររួចគេក៏ដើរមកឈរជិតលោកស្រីគីមនឹងប្រាប់គាត់តែក៏ភ្ញាក់ផ្អើលពេលដែលឃើញថារាងតូច Hobi ជាអ្នកដែលនៅមើលថែរាងក្រាស់
"លោកស្រីនេះ Hobi មែនទេ" ណាមជី សួរទៅទាំងភ្ញាក់ផ្អើលព្រោះថារាងតូច Hobi  បានឈប់ធ្វើការនៅភូមិគ្រិះគីមហើយទេរួចចុះម៉េចបានជាមកមើលថែររាងក្រាស់ទៅវិញ
"សួច~កុំមាត់ឮពេកខ្លាចគេភ្ញាក់" លោកស្រីគីម លើកដៃជាសញ្ញាប្រាប់កុំឲ្យមាត់ឮៗព្រោះខ្លាចថារាងតូចភ្ញាក់
"ហ្អឹម~" Hobi  ក៏ភ្ញាក់ឡើងយកដៃទៅឈ្លីភ្នែកតិច
"អ៎លោកស្រីមកដល់យូរហើយមែនទេឲ្យខ្ញុំសុំទោសផងដែលគេងលក់បែបនេះ" Hobi ភ្ញាក់មកឃើញលោកស្រីគីមនៅនឹងមុខគេក៏សួររាក់ទាក់នឹងសុំទោសដែលគេបានគេងលក់ដោយមិនបានដឹងខ្លួន
"មិនអីទេខ្ញុំទើបតែមកដល់មិញទេក្មួយហត់ខ្លាំងទេបើហត់ក្មួយទៅសម្រាកទៅចាំមីងជាអ្នកនៅមើលថែរកូន Tae  វិញ"លោកស្រីគីម យកដៃទៅចាប់ដៃតូចៗរបស់ Hobi នឹងសួរនាំដើម្បីឲ្យគេបានទៅសម្រាកព្រោះតាំងពីរាងក្រាស់ត្រូវរបួសមកគេនៅមើលថែរហូតមានពេលខ្លះមិនបានទៅរកអីញុាំក៏មាន
"បាទមិនអីទេលោកស្រីខ្ញុំគ្រាន់តែងងុយបន្តិចទើបគេងលក់ទៅ" Hobi ឆ្លើយតបទៅវិញទាំងញញឹម
"Hobi ញុាំអីឬនៅនឹងមើលទៅឯងដូចជាស្គមខ្លាំងណាស់" ណាមជី
"បាទបងណាមជីខ្ញុំញុាំថ្ងៃមិញរួចហើយ" Hobi
"ឃ្លានទេក្មួយល្ងាចហើយ" លោកស្រីគីម
"បានមិនទាន់ឃ្លានទេលោកស្រី" Hobi
"មិនឃ្លានក៏ត្រូវតែញុាំដែរព្រោះនេះល្ងាចហើយក៏ដល់ពេលញុាំម្ដងទៀតហើយដែរ"ណាមជី
"តែខ្ញុំមិនទាន់ឃ្លានទេបងណាមជី" Hobi  សម្លឹងមើលមុខណាមជីម៉ក់ៗព្រោះគិតថាខ្លួនឯងមិនទាន់ឃ្លាននៅឡើយទេ( មិនឃ្លានឬលេបមិនចូលកូនឆី)
"មែនហើយណាមជីនិយាយត្រូវដល់ពេលញុបាយហើយណាមជីរៀបចំម្ហូមក"លោកស្រីគីម គាត់យល់ស្របនឹងពាក្យសម្ដីរបស់ណាមជីព្រោះនេះក៏ល្ងាចហើយដែរ
"ចាសលោកស្រីខ្ញុំនឹងរៀបចំជួន"ណាមជី ក្រោយពីលោកស្រីគីមបញ្ជារគេក៏ទៅលើកអាហារដែលបានរៀបចំមុននេះដែលទុកនៅតុកដាក់អីវ៉ាន់ក៏លើកយកមកឲ្យរាងតូច Hobi ញុាំបើបណ្ដោយតាមតែចិត្តរាងតូចនោះគេប្រាកដណាស់ថានឹងភ្លេចញុាំទៀតហើយ
"នេះលោកស្រីអាហារមកដល់ហើយ"ណាមជី លើកអាហារមកដល់ក៏ប្រាប់ទៅលោកស្រីគីមដែលនៅកាន់ដៃនឹងសួរសុខទុក្ខរាងតូចជារឿយៗក្រោយពេលដែលណាមជី លើកអាហារមកដល់ហើយគាត់ប្រលែងដៃរាងតូចនឹងទទួលអាហារពីដៃណាមជីយកមកឲ្យរាងតូចញុាំ។ឯរាងតូចក៏មិនហ៊ានប្រកែកនឹងលោកស្រីគីមដែរដូច្នេះហើយគេក៏ព្រមញុាំអាហារទាល់តែអស់ទើបលោកស្រីគីមឲ្យគេឈប់។
"ញុាំឆ្អែតហើយឬនៅក្មួយ" លោកស្រីគីម សួរទៅរាងពេលដែលគេដាក់កែវទឹកចុះ
"បាទញុាំឆ្អែតហើយលោកស្រី" Hobi
"នេះណាមជីយកវាទៅទុកទៅ"លោកស្រីគីម លើកថាសអាហារហុចទៅឲ្យណាមជីយកទៅទុក
"ចាសលោកស្រី" ណាមជី ក៏លើកថាសអាហារទៅទុកតាមបញ្ជារបស់លោកស្រីគីម

ម្ចាស់ជំនួញកំពូលស្នេហ៍ ( ចប់✅ ) Donde viven las historias. Descúbrelo ahora