ប៉ូលីសបន្តសួរចម្លើយបន្តទៀតប៉ុន្ដែនៅតែមិនអាចចាប់ចំណុចខ្សោយរបស់គេបាន។ ប៉ូលីសដោះលែង Ma Jiaqiដោយសារតែគ្មានភស្តុតាងដើម្បីឃាត់ខ្លួនគេទុក។
«ស៊ើបរកឱ្យឃើញថាអ្នកណាដែលហ៊ានសម្លាប់អាមួយយប់មិញ!» ម្ចាស់ក្លិបសេះខ្មៅដើរចេញពីប៉ុស្តិ៍ប៉ូលីសជាមួយជំនិតរបស់គេ។
«បាទ Boss» Mengងក់ក្បាលហើយបិតទ្វាឡាន។ អ្នកកំលោះលើកទូរស័ព្ទមកដាក់ក្បែត្រចៀក
«នាំគ្នាយើង10នាក់ទៅផ្ទះJuan Xiujun!»
(បាទBoss)
*******
«ម៉ាក់ចង់ឱ្យខ្ញុំធ្វើយ៉ាងមិច? កូនម៉ាក់ជាអ្នកទៅរករឿងកន្លែងគេ ហើយដល់ពេលគេឱ្យសងម៉ាក់ឱ្យខ្ញុំជាអ្នក ទទួលខុសត្រូវ?»
«ត្រូវហើយ ឯងជាបងគេ ឯងមានតួនាទីក្នុងការជួយប្អូនចឹងឯង ឬឯងចង់ឃើញប្អូនដេកគុក?»
«ហើយឱ្យខ្ញុំទៅរកលុយឯណាបានរាប់លានមកឱ្យនោះ? ការងារខ្ញុំប្រាក់ខែតែមិនបានពីរម៉ឺនផង»
«មិនដឹង ទោះយ៉ាងណាក៏ឯងត្រូវដោះស្រាយបញ្ហានេះឱ្យប្អូនដែរ!»
«ហើយចុះលោកប្ដីរបស់ម៉ាក់នោះមិចមិនចេញមុខមកជួយផង?!»
«Juan Xiuyu!» លោកស្រីខឹងច្រលោត តែXuiyuមិនខ្វល់ នាងទាញកាបូបហើយដើរចេញទៅបាត់។
«មីកូនគ្មានបានការ!» លោកស្រីរអ៊ូ ប្ដីរបស់គាត់បាន ប្រកាសហើយថាលែងជួយដោះស្រាយបញ្ហាដែល បង្កដោយXiujun
Xiuyuសម្ងំអង្គុយយំក្នុងឡានម្នាក់ឯង នាងតូចចិត្តដែលម្ដាយរបស់ខ្លួនមិនដែលស្រលាញ់នាងសូម្បីតែបន្តិច។
Juan Xiujunជាប្អូនប្រុសឪពុកទីទៃរបស់នាង។ ការពិតនាងក៏ស្រលាញ់ប្អូនដែរ តែអ្នកកំលោះពៅតែងតែបង្កររឿងមិនឈប់ ស្រា ស្រី និងល្បែងគេប្រព្រឹត្តទាំងអស់។ ម៉ាក់របស់នាងរៀបការជាមួយJuan Haoដែលជាអ្នករកស៊ីធុនកណ្ដាល តាំងពីនាងមានអាយុដប់ឆ្នាំក្រោយពីលែងលះពីប៉ារបស់នាងដែលឥឡូវនៅក្រៅប្រទេសជាមួយគ្រួសារថ្មីរបស់គាត់។
ចំពោះJuan Haoគេមិនស្រលាញ់នាងជាកូននោះទេ តាំងពីនាងពេញវ័យគេចាប់ផ្ដើមមានគំនិតមិនល្អ ចង់លូកលាន់ខិតលើតែនាងក្រមុំឆ្លាតហើយគេចខ្លួនបានរហូតហើយនាងទ្រាំរហូតដល់រៀនចប់ទី12 ហើយចូលមហាវិទ្យាល័យទើបអាចបំបែកខ្លួនចេញពីផ្ទះ។ ថ្មីៗនេះXiujunទៅក្លិបDark Horseហើយបង្កចលាចលពេលដែលនារីកំដរមិនព្រមតាមបំណងរបស់គេ ហើយថែមទាំងវាយរបស់របរក្នុងក្លិបខូចខាតជាច្រើនហើយក៏ត្រូវបានសរុបជាទឹកប្រាក់ដើម្បីឱ្យគេសងក្នុងរយៈពេលមួយសប្ដាហ៍ តែXiujunមិនអាចដោះស្រាយបានទើបលោកស្រីសុំឱ្យXiuyuជួយ។ ស្រីងើបមុខឡើងហើយបញ្ឆេះឡានបម្រុងនឹងបើកចេញតែឡានពណ៌ខ្មៅបីគ្រឿងបើកចូលមកឈប់មុខផ្ទះ ហើយក្រុមមនុស្សឈុតខ្មៅប្រហែលជាដប់នាក់ចេញមក។ Xiuyuពន្លត់ឡានវិញពេលដឹងថាពួកគេជាពួកការពារក្លិបដែលXiujunមានរឿងសប្ដាហ៍មុន។ Ma Jiaqiចេញពីឡាន ហើយងាកមកមើលXiuyu ដែលកំពុងមើលមកគេដែរ ស្រីភ្ញាក់ពេលប្រសព្វភ្នែកនឹងគេ។ អ្នកកំលោះបែរចេញហើយដើរចូលផ្ទះបាត់
YOU ARE READING
បំណុល (The Debt)
Fanfiction«សម្លាប់» សំឡេងរបស់គេស្រាល ទាប និងស្រទន់ តែបើមើលមកមុខរបស់គេវិញគឺពោរពេញទៅគំនុំចងអាឃាត។ មនុស្សប្រុសម្នាក់នេះមិនដែលស្គាល់ទេពាក្យថា 'មេត្តា' ព្រោះគេធំធាត់ឡើងមកក្នុងភ្លើងគំនុំ។ គេស្ពាយវាទៅគ្រប់ទីកន្លែង គេគេងជាមួយវា គេរស់នៅជាមួយវារហូតដល់គេក៏ភ្លេចទៅហើយថាខ...
វគ្គ ១
Start from the beginning
