«ហឹម!!»យ៉ុនហ្គីចូលទៅអូហ្វីសធំយ៉ាងស្ងៀម
ស្ងាត់ សម្ដៅទៅតុធ្វេីការ នាយទម្លាក់ខ្លួន
ទៅលេីកៅអីបិទភ្នែកដកដង្ហេីមធំមួយហឹស
បែបហត់នឿយ មួយរយះនេះសម្បូរតែរឿង
ឈឺក្បាលមិនឈប់ឈរទាល់តែសោះ។
«យ៉ុន..»ជីមីនរុញទ្វាចូលទៅ គេលេីកកា
ហ្វេរទៅអោយស្វាមីមួយកែវរួចកចូលមក
ច្របាច់ស្មាតិចៗកាត់បន្ថយភាពតានតឹងអោយ
នាយខ្លះមេីលទៅនាយហត់នឿយមិនតិចទេ
«អគុណអូនហេីយ»នាយចាប់ដៃប្រពន្ធមក
ថេីបមួយខ្សឺត មុននឹងទាញអោយនាយតូច
មកអង្គុយលេីភ្លៅមាំរបស់ខ្លួន យ៉ុនហ្គីអោន
មុខទៅជ្រប់នឹងគល់-កជីមីនបិតភ្នែកសំងំមួយ
សន្ទុះ នាយហាក់បីដូចជាបាក់ទឹកចិត្តអស់
កម្លាំងខ្លាំងណាស់ពេលដែលឃេីញលិតផលចេញមកបែបនឹង នាយខំធ្វេីដោយយកចិត្ត
ទុកដាក់ដល់ថ្នាក់ទុកប្រពន្ធចោលពាក់កណ្ដាល យប់រាល់ថ្ងៃ តែអីឡូវមេីលចុះ វាករលាយដោយមិនដឹងមូលហេតុអីបែបនេះពិតជានឿយចិត្ត
នឿយកាយពិតមែន។
«មិនអីទេ បងកុំធ្វេីបែបនេះអីយ៉ុន»
នាយតូចគោះស្មាមនុស្សធំតិចៗ លួងលោម
កុំអោយនាយគិតច្រេីន រឿងប៉ុន្នឹងវាគ្មានអី
ដែលត្រូវដោះស្រាយមិនចេញទេ។
«អូនមានរបស់មួយអោយបងមេីល»
ជីមីនរុញនាយអោយក្រោក រួចកបេីកបង្ហាញ
ឈុតមួយដែលគេព្យាយាមធ្វេីយ៉ាងសំរឹត
សំរាំងបំផុត ព្រោះគេគិតថាគម្រោងធំលេីក
នេះបេីមានអ្វីថ្លោះធ្លោយគេអាចកែបញ្ហាបាន
គេខ្លាចថាមានបញ្ហាដូចលេីកមុនទៀតទេីប
គេខំធ្វេីវាឡេីងមកយ៉ាងលំបាកព្រោះតែលួច
លាក់ពីរខ្សែភ្នែកប្ដីមករហូត។
«នេះគឺ??»
«អូនបានធ្វេីវាមួយសប្ដាហ៍ហេីយ ហេីយក៏ជោគជ័យផងដែរ ស្អាតទេវាជាស្នាដៃអូន»
ជីមីនញញឹមនឹងសួរទៅស្វាមី យ៉ុនហ្គីទាញ
ក្រសោបនាយតូចទៅអោបជាប់ទ្រូងថេីប
សក់មួយខ្សឺតក្នុងន័យរំភេីបវាស្អាត ស្អាតខ្លាំង
ដល់ថ្នាក់គេជាCEOមករាប់ឆ្នាំទេីបតែឃេីញ
ស្នាដៃល្អឥតខ្ចោះលេចធ្លោបែបនេះលេីកទី
មួយ។ជីមីនញញឹមទាំងមុខអឹបនឹងផែនទ្រូង
ស្វាមី គេមានក្ដីសុខខ្លាំងណាស់ពេលដែល
គេខំប្រឹងធ្វេីអ្វីមួយជូនទៅមនុស្សដែលគេ
ស្រលាញ់ហេីយគេទទួលទាំងក្ដីរីករាយនោះ
នោះហេីយគឺក្ដីស្រលាញ់ពិតប្រាកដ។
«អគុណអូនសម្លាញ់ដែលខំប្រឹងធ្វេីវាដេីម្បីបងបងស្រលាញ់អូនខ្លាំងណាស់ជីមីន ស្ហឺត!!»
នាយពោលដោយសម្ដីទន់ភ្លន់ ស្រទន់ដល់
បេះដូងរំញោចអារម្មណ៍អោយញាប់ញ័រ
ពេញរាងកាយ ដៃមាំអោបរឹតកាយតូចដូច
ខ្លាចគេដណ្ដេីមទៅយ៉ាងអុីចឹង។
«បងស្រលាញ់អូន ព្រោះអូនតែងតែនៅក្បែ
បង មិនថាសប្បាយ ឬក៏កេីតទុកអូនជាមនុស្សដែលទេវតាប្រទានអោយបង ប្រទានមនុស្សដែលបងមិនអាចខ្វះបាន មីននី»
«កុំមកសម្ដីផ្អែមដាក់អូនពេក ប្រយត្ន៍តែតែ
លួចមានស្រីណាអោយអូនដឹង អូននឹងស្អប់
បងអស់មួយជីវិតហេីយ ប្រុសមាត់ផ្អែម»
ជីមីនចាប់ចង្កានាយក្រាសលេីកអោយមុខ
សង្ហាខាបប្រលឹងមកទល់ជាមួយមុខរបស់គេ
«វាគ្មានថ្ងៃនោះទេ បងស្រលាញ់អូន ព្រោះ
តែអូនជាមនុស្សដែលធំចិត្តគំនិត ជាមនុស្ស
ដែលយល់ទុកធុរៈប្ដីដូចជាពេលនេះចឹង ដឹង
ទេថាបងស្រលាញ់អូនដោយសារអ្វី? ក៏ព្រោះ
អូនខុសពីរអ្នកដ៏ទៃ អូនស្អាត ឆ្លាត ពូកែ ថែម
ទាំងឆ្នាស់ឆ្នេីមតិចតួចនេះហេីយ ទេីបបងស្រ
លាញ់ខ្នក់ខ្នាញ់សែនគ្រឺតខ្លាំងណាស់ដឹងទេ»
នាយយកដៃចាប់ចង្កេះតូចទាំងសងខាងមាត់
និយាយសម្ដីផ្អែមេលួយដូចជាទឹកឃ្មុំចេញមក
សម្ដីសារសងគ្នាអូនបងផ្អែមរលួយ លេីកសរ
សេីរនាយតូចគ្រប់បែបយ៉ាង វាបានលេចចេញ
មកខាងក្រៅធ្វេីអោយអ្នកដែលបានឮឈរក្ដាប់
ដៃណែនទប់កំហឹងព្យាយាមសម្រួលអារម្មណ៍អោយមកនឹងនរវិញ។សឹមលេីកដៃគោះទ្វា
តិចៗ។
តុ/តុ/
ដោយសារមានការរំខានទេីបអ្នកខាងក្នុង
បានបំបែកគ្នាអង្គុយតុរាងខ្លួនទាំងសេីចដាក់
បន្តិចក្រោយទេីបយ៉ុនហ្គីអនុញាត្និអោយចូល៖
«ចូលមក»
អ្នកខាងក្រៅកចូលមកទាំងក្នុងដៃមានឯក
សារមួយចំនួន។នាងរេភ្នែកពេញបន្ទប់រក
មេីលរបស់អ្វីយ៉ាងទេីបភ្លាមនោះជីមីនកសួរ
នាំភ្លែត៖
«មិនដឹងថា អ្នកនាងម៉ូរកមេីលអីដែរ?»
«គឺ គឺគ្មានទេ អេី!លោកមីនយប់នេះខ្ញុំមិនអាច
ដេីរម៉ូតបានទេ ព្រោះតែខ្ញុំមានការសំខាន់ត្រូវ
ទៅដោះស្រាយ អោយនាងខ្ញុំសូមទោស
ផងណា»កញ្ញាម៉ូយ៉ាងនាងអោនទៅសូម
ទោសនាយក្រាស យ៉ុនហ្គីកមិនបានមាត់ក៏
គេគ្រាន់តែរុញឯកសារអោយទៅនាងវិញ
ទេីបគេនិយាយ៖
«មិនអីទេ ព្រោះយប់នេះក្រុមហ៊ុនយេីងក៏
គ្មានរ៉ូបសម្រាប់ដាក់បញ្ចេញដែរ អ្នកនាង
អាចឈប់សម្រាកបាន»
«អ៎ ចាសលោក»
(ចាំមេីលយប់នេះមានរឿងអីកេីតឡេីងទៅ)
ESTÁS LEYENDO
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Acciónព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...
ភាគ24 ប្រុសមាត់ផ្អែម
Comenzar desde el principio
