ជីមីនឃេីញថេយ៉ុងគ្រាញដល់ថ្នាក់នោះគេ
ក៏ចូលទៅអោបជេីងជុងហ្គុកជាប់ហេីយយំ
អណ្ដេីតអណ្ដត់អង្វរកគេទាំងពីរអ្នកថេយ៉ុង។
គ្រឺងៗ!!!
ភ្លាមៗទូរស័ព្ទក្នុងហោប៉ៅករោទ៍ឡេីងជីមីន
បង្ខំចិត្តលែងដៃពីរជេីងជុងហ្គុករួចកចុចទទួល
លេីកមកផ្អឹបនឹងត្រចៀកនិយាយទាំងញ័រមាត់
តតាត់។
«យ៉ុន ហ្អឹកៗ»មិនទាន់ប្រាប់គេផង ជីមីនក៏
យំដឺតដត់បាត់ទៅហេីយ ខណៈពេលនាយ
កម្លោះចនជុងហ្គុកឯនេះវិញ ពេលឮសព្វនាម
ដែលជីមីនហៅមុននេះគេកជ្រឹមភ្នែកសម្លឹង
ទៅមាឌល្អិតស្ងៀមត្រឹងហាក់ដូចជាមានអ្វីមួយលាក់បាំងនៅចំពោះមុខ។
ជីមីននិយាយទូរស័ព្ទយំផងអីផងរៀបរាប់ទៅ
ស្វាមីរបស់ខ្លួន មិនដល់10នាទីផងឡានត្រ
កូលហ្គាបូរ៉ាស៍កមកដល់មុខភូមិគ្រឹៈចនតូហ្គីបាត់
ទៅហេីយ។ពេលឃេីញឡានចូលមក ជុងហ្គុក
រឹតតែនៅស្ងៀមព្រោះគេស្គាល់ម្ចាស់ឡាននោះ ច្បាស់ណាស់ តេីក្មេងប្រុសដែលមកស្រែក
ឡូឡាមុននេះមានអ្វីពាក់ពន្ធ័ជាមួយមីនយ៉ុនហ្គី
ខ្លះទៅទេីបនាយឃាំងឃាដល់ថ្នាក់នេះ?
«បែកគ្នា6ឆ្នាំត្រឡប់មកវិញក៏ផ្លាសប្ដូមកជា
ម៉ាហ្វៀកំណាចទៅហេីយហ្ន៎លោកចន»
សម្ដីបន្លឺដោយមីនយ៉ុនហ្គីទៅកាន់លោកចន
ជុងហ្គុកទាំងញញឹមលាក់គំនួច។ខុសពីរមនុស្ស
ពីរអ្នកដែលយំសសឹតញាក់ខ្លួនដោយសារ
កម្លោះកម្លាំងយក្សដែលមាននាមជាប្អូនជីដូន
មួយរបស់នាយក្រាសយ៉ុនហ្គីម្នាក់នេះ។
ចនជុងហ្គុកជាប្អូនជីដូនមួយរបស់យ៉ុនហ្គីពួក
គេបានបែកគ្នាអស់រយៈពេល6ឆ្នាំហេីយគឺ
ដោយសារតែជុងហ្គុកត្រូវទៅរៀនជំនាញ
គ្រប់គ្របក្រុមហ៊ុននៅឯស្វីសឯណោះ។
«បងប្រុស..»សព្វនាមរបូតចេញពីរបបូមាត់
ស្ដេីងផ្កាឈូកទៅកាន់អ្នកម្ខាងទៀតជាមួយ
នឹងទឹកមុខស្ងៀមស្ងាត់របស់គេ ត្បិតតែបង
ប្អូនមែន តែពួកគេសុទ្ធតែមានមហិចតារាង
ខ្លួន ទាស់ត្រង់ថាយ៉ុនហ្គីគឺចូលចិត្តណែនាំទៅ
ជុងហ្គុកខុសដាច់ពីរហារេនដែលមាននាមជា
បងជីដញនមួយរបស់គេស្រឡះ។
យ៉ុនហ្គីស្ងៀមស្ងាត់ដោយទឹកមុខម៉ឺងម៉ាត់បំផុត
គេមិនតបបានត្រឹមតែសម្លឹងមុខគ្នា ម្នាក់ៗ
ហាក់ដូចជាមានរឿងយល់ច្រលំដែលមិន
ទាន់បានបកស្រាយយ៉ាងអញ្ចឹង។ខណៈពេល
នោះ ជីមីននឹងថេយ៉ុងនាំគ្នាចំហមាត់ធ្លុងព្រោះ
តែភ្ញាក់ផ្អេីល។បងប្រុសឬ?នេះពួកគេជាបង
ប្អូននឹងគ្នាមែនទេ?ព្រះអេីយចង់តែស្រែកទេ
ហេតុអីគេមិនដែលដឹងថាយ៉ុនហ្គីមានប្អូន
ជីដូនមួយដែលជាម៉ាហ្វៀបែបនេះ?
YOU ARE READING
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Actionព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...
