ភាគ4 គួរអោយខ្លាចណាស់យ៉ុនហ្គី

1.1K 124 5
                                        

បន្ទាប់ពីរចំណាយពេលពេញមួយថ្ងៃនៅក្នុង
ក្រុមហ៊ុន ថ្ងៃជ្រេបន្តិចយ៉ុនហ្គីកត្រឡប់មក
ភូមិគ្រឹះវិញ។
ងឺត!!!!!
សម្លេងកង់ឡានប៉ះកកិតនឹងប៊េតុងថ្មដោយឡាន
ថ្មីសេរីចុងឆ្នាំពណ៌ខ្មៅរលោងស្រិលដែលជាឡានម៉ាកល្បីបំផុតគ្មានពីររបស់លោកCEO
មីនយ៉ុនហ្គីហ្គាបូរ៉ាស៍បានឈប់ចតនៅចំណត
«អ្នកប្រុស អ្នកប្រុស»
គ្រាន់តែនាយចុះពីរឡានបោះជំហ៊ានជេីងជាន់
ទៅលេីថ្មភ្លាម អ្នកបម្រេីដែលនៅតាមផ្លូវសុទ្ធតែអោនក្បាលគោរពទៅនាយសឹងតែដល់ដីគ្រប់
គ្នាព្រោះតែកោតខ្លាចអំណាចអ្នកប្រុសតែម្នាក់
របស់ភូមិគ្រឹៈមួយនេះ។នាយដេីរទាំងមុខមាំ
បោះជំហានមួយៗចូលទៅខាងក្នុងភូមិគ្រឹះ។

«ម៉ាក់កូនមកវិញហេីយ»មកដល់ខាងក្នុង នាយ
ក៏ហៅសព្វនាមអ្នកជាម៉ាក់យ៉ាងផ្អែមស្រទន់
ដោយភ្ជាប់ជាមួយស្នាមញញឹមលេីផ្ទៃមុខ។
«ម៉ោះកូនអោយម៉ាក់មេីលបន្តិចមានត្រូវរបួស
កន្លែងណាទេ»អ្នកស្រីមីនចាប់បង្វិលយ៉ុនហ្គី
ពីរបីជុំ ព្រោះតែគាត់បារម្ភនាយដោយសារតែ
រឿងកាលពីរម្សិលមិញ គាត់បារម្ភណាស់តែ
បាននាយជំនិតប្រាប់ថាយ៉ុនហ្គីសុខសប្បាយ
ទេីបគាត់បានធូទ្រូងមកវិញ៖
«កូនមិនអីទេម៉ាក់»
«ឮមកថាមានក្មេងប្រុសមុខស្អាតៗជួយកូនម៉ាក់
មែនទេ ហឹម?»គាត់សួរនាំទាំងទាញអោយកូន
ប្រុសបណ្ដូលចិត្តទៅអង្គុយលេីសាឡុងជាមួយ
«ជូហាំងវានិយាយអីខ្លះប្រាប់ម៉ាក់ទៅ?»
«គេមិនបាននិយាយអ្វីទេ គ្រាន់តែប្រាប់ម៉ាក់
ថាកូនមានរបួសហេីយមានក្មេងប្រុសមុខស្អាត
ៗជួយយកអាសារតែប៉ុន្នឹង»គាត់ហួសចិត្តនឹង
កូនប្រុសជាខ្លាំង ដែលគ្រាន់តែគាត់និយាយ
ប៉ុន្នឹងសោះនាយអង្គុយសឹងតែទប់ខ្លួនមិនជាប់
នឹងសាឡុងទៅហេីយ មេីលទៅក្មេងតូចម្នាក់
នោះច្បាស់ជាមានឥទ្ធិពលចំពោះកូនប្រុសគាត់
ជាក់ជាមិនខាន៖
«ទៅងូតទឹកសិនទៅកូន នឹងបានញាំបាយ»
«បាទម៉ាក់»
នាយក៏ក្រោកឡេីងទៅជាន់ខាងលេីដេីម្បីងូត
បន្ទាប់មកក៏ចុះមកញាំអាហាពេលល្ងាចជាមួយ
ម៉ាក់របស់គេ។បន្ទាប់ពីរញាំអាហាពេលល្ងាចរួច
យ៉ូនហ្គីក៏ឡេីងទៅបន្ទប់នាយវិញដេីម្បីធ្វេីរការ
ផ្ទាល់ខ្លួនរបស់នាយបន្តរ។

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Место, где живут истории. Откройте их для себя