ភាគ20 ឡេីងលេីមេឃមេីលផ្កាយរះ

ابدأ من البداية
                                        

កន្លងផុតពេញថ្ងៃស្វាមីភរិយាថ្មីថ្មោងកត្រ
ឡប់មកភូមិគ្រឹៈវិញ ជីមីនចុះពីរឡានដេីរ
ខ្មឺតចូលទៅក្នុងមិននិយាយអ្វីមួយម៉ាត់ ខណៈ
ដែលនាយក្រាសឯណេះនាយបានត្រឹមតែ
ង៉េមង៉ាមមិនយល់ថាមានរឿងអ្វីទេីបប្រពន្ធ
វ័យក្មេងងង៉ក់មិននិយាយរកទៀតហេីយ។
មកដល់បន្ទប់ជីមីនងូតទឹកស្លៀកពាក់យ៉ាង
ស្អាត គ្រងដោយឈុតស្បៃរាត្រីស្ដេីងពណ៌
សរំលេចនៅដងខ្លួនសម៉ដ្ឋខៃរលោងស្រិល
ល្អឥតខ្ចៅជាមួយដៃជេីងស្រលូន ជីមីនអង្គុយ
នៅតុសម្អាងលាបឡេលាបម្សៅ បាញ់ទឹកអប់យ៉ាងឈ្ងុយឈ្ងប់ ហេីយក្មេងតូចក៏មិនចុះទៅ
ញាំអាហាពេលល្ងាចដែរ។ យ៉ុនហ្គីដែលនៅជាន់ក្រោមនាយនិយាយការងារជាមួយម៉ាក់
រួចរាល់ នាយកឡេីងទៅខាងលេីដោយការ
ងឿងឆ្ងល់ក្នុងចិត្តជាខ្លាំង។

ក្រាក!!!
ទ្វាបន្ទប់បេីកឡេីងដោយដៃក្រាសមាំ យ៉ុន
ហ្គីយកដៃទាញក្រវ៉ាត់កទម្លាក់ចុះ ប្រឡេះ
ឡេវអាវមួយគ្រាប់ហេីយក៏បេីកភ្នែកធំៗនៅ
ឌឹតភាពចំពោះមុខ តេីប្រពន្ធនាយកេីតអី
ទេីបមិននិយាយរកនាយអញ្ចឹង នេះគេខុស
អ្វីអោយប្រាកដទៅ?នាយដេីរចូលមកជិត
មាឌល្អិតដែលអង្គុយនៅតុសម្អាងនោះរួច
ក៏ចូលខ្លួនមកអោបពីរក្រោយដាក់បង្កេីយ
ចង្ការលេីស្មាស្រលូន ថេីបតិចៗយ៉ាងមាន
ក្ដីសុខ។
«ថ្ងៃនេះប្រពន្ធបងកេីតអី ទេីបស្លៀកពាក់
បែបនឹង?ឬក៏ចង់បានប៊េប៊ី?»
«....»នាយតូចមិនតបត៎គេរុញចង្កាមាំចេញ
គេចខ្លួនទៅទូរសម្លៀកបំពាក់រៀបចំខោអាវ
ដាក់ក្នុងទូរធ្វេីដូចយ៉ុនហ្គីជាស្រមោល។
«តេីអូនកេីតអីនឹង?បងធ្វេីអីខុសឬ ហឹម»
នាយនៅតែតាមចូលទៅកៀកកេីយជាមួយ
ភរិយា ជីមីននៅតែមិនតបអ្វីគេនៅស្ងៀម
ទ្រឹង នាំអោយចិត្តនាយក្រាសច្របូកច្របល់
ទេីបភ្លាមៗនាយចាប់បីត្រកងមាឌល្អិតក្នុងដៃ
បីទៅដាក់លេីកពូកថ្នាមៗដោយមាននាយ
តាមទ្រោបពីរលេីជាប់ នាយសម្លឹងមុខជីមីន
ភ្លឹសៗពោពេញទៅដោយអារម្មណ៍ប្រាថ្នា
តែនាយមិនបានធ្វេីផ្ដេសផ្ដាសព្រោះតែគេ
មិនទាន់ដឹងថា ខ្លួនខុសអីទេីបនាយតូចប្រ
ងេីយកន្តេីយសោះអង្គេីយដាក់គេបែបនឹង។

«ចុះចេញពីរអូនទៅ ធ្ងន់ណាស់»
«មិនចុះ ឆាប់ប្រាប់បងមកថាអូនខឹងបងរឿង
អី ហឹម!!ណាសំណព្វចិត្តបង»
«ធ្វេីអីដឹងខ្លួនឯងហេីយ មិនបាច់អោយអូន
និយាយវែងឆ្ងាយទេ»
«ប្រច័ណ្ឌបងមែនទេ?»
«គ្មានទេ នាងស្អាតយ៉ាងនេះខ្ញុំគ្មានអីព្រាប
ជាមួយនាងទៅ»
ជីមីនងាកមុខនិយាយតិចៗដាក់មនុស្សធំ
បបូមាត់ក្រាសឃ្មឹកញោចបន្តិចពេលដឹងថា
ជីមីនប្រច័ណ្ឌខ្លួនជាមួយវៃអាន នាយផ្ងេីយ
ចុងចង្ការតូចអោយងាកមុខមករកនាយចំៗ
នាទីបន្ទាប់ បបូមាត់ក្ដៅសេីមកអោនទៅគ្រប់
គ្រងបបូមាត់ដុីជម្ពូតូចស្ដេីងសិចសុីនោះ
ដោយក្ដីស្រលាញ់នឹងក្ដីប្រាថ្នាអោយនាយ
ទប់ជាប់បានដោយរបៀបណាទៅ បេីលេង
សុទ្ធតែស្លៀកឈុតស្បៃស្ដេីងមេីលឃេីញ
សាច់ខាងក្នុងទាំងអស់បែបនឹង នាយស្ទេីតែ
ច្រាលឈាមចេញមកក្រៅទៅហេីយ។

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)حيث تعيش القصص. اكتشف الآن