មកដល់ភូមិគ្រឹះរបស់Jungkook
•Jungkook:អូនគេងនៅបន្ទប់នេះចុះព្រោះវាក៏ទំនេរដែរហើយបងគេងក្នុងបន្ទប់របស់បង
(គេនិយាយរួចក៏ប្រុងនឹងដើរចេញ)
•Yani:ចុះពួកយើងគេងជាមួយគ្នាតែម្តងទៅមិនល្អទេហ៎
(គេនិយាយបណ្តើរក៏អង្អែលខ្នងJungkookបណ្តើរ)
•Jungkook:បងគិតថាពួកយើងមិនទាន់រៀបការទេបើគេងជាមួយគ្នាបែបនេះគឺមិនសមឡើយ
(ទោះបីJungkookស្រលាញ់Yani
ប៉ុណ្ណាក៏គេមិនប៉ះពាល់ខ្លួននាងដែរ គិតទៅអាបុិkookហ្នឹងមាត់ខុសពីចិត្ត ផ្តាច់ការយ៉ាងណាក៏ចេះគោរពនារីដែរណ៎🤭)
បន្ទាប់មកគេក៏ចុះមកក្រោមដើម្បីរកទឹកញុាំតែ...
•Lisa:អាយ៎!!!
(ពួកគេទាំងពីរនាក់ក៏បុកគ្នាដោយចៃដន្យតែនេះចៃដន្យពេកហើយគឺថាJungkookបានដួលលើLisaតែម្តងហើយមាត់របស់ពួកគេទាំងពីរនាក់ក៏ប៉ះគ្នាដែលបណ្តាលឲ្យភាគីទាំងសងខាងបើកភ្នែកធំៗស្លន់ស្លោឆ្លេឆ្លារហ័សងើបពីគ្នាយ៉ាងលឿនព្រោះខ្លាចមានអ្នកឃើញតែហួសពេលទៅហើយគឺថាYaniបានលួចមើលនិងឃើញចំពេលដែលពីរនាក់នេះថើបគ្នានោះឯងធ្វើឲ្យនាងខឹងយ៉ាងខ្លាំងតែនាងក៏សុខចិត្តដើរឡើងទៅលើវិញ)
•Jungkook:អីយ៉ា!នេះនាងដើរមិនមើលផ្លូវទៀតហើយនេះសំណាងណាស់ដែលគ្មានអ្នកឃើញមកនេះ
(ថារួចគេក៏អូសដៃLisaទៅសួនច្បារខាងក្រោយផ្ទះ)
•Lisa:លោកនាំខ្ញុំមកទីនេះធ្វើអី?
•Jungkook:នាងឈ្មោះអី?
•Lisa:ខ្ញុំឈ្មោះLa Lisaហៅខ្ញុំតែLisaបានហើយ
•Jungkook:អាយុ?
•Lisa:25ឆ្នាំ ហេតុអីបានជាលោកនិយាយកំបុតៗអត់ជាតិបែបនេះ?
(នាងនិយាយបែបនេះព្រោះតែJungkookគឺចិត្តល្អតែសម្តីវិញកុំស្តាប់😒)
•Jungkook:មកពីទម្លាប់
(ថារួចគេក៏ក្រឡេកមកមើលLisaដែលកំពុងអង្គុយលើបង់)
•Lisa:ពិតមែនហ៎? ចុះលោកមិនគិតចង់ណែនាំខ្លួនឲ្យខ្ញុំបានស្គាល់ទេឬ?
•Jungkook:ខ្ញុំឈ្មោះJeon Jungkookហៅខ្ញុំតែCeoបានហើយ
•Lisa:ចុះច្បាប់ដែលលោកថានឹងដាក់ឲ្យខ្ញុំបន្ទាប់ពីចុះកិច្ចសន្យារួចហើយនោះ
•Jungkook:ច្បាប់ទី1 ហាមធ្វើអីផ្តេសផ្តាសបើគ្មានការអនុញ្ញាតិពីខ្ញុំ ច្បាប់ទី2 ហាមចូលបន្ទប់ដែលមានលេខ23 ច្បាប់ទី3 ហាមរត់គេចពីទីនេះបើនាងមិនចង់ស្លាប់ព្រោះខ្ញុំអាចរកនាងឃើញគ្រប់ពេលវេលា
(និយាយរួចគេក៏ដើរចេះទៅទាំងទឹកមុខស្មើធេង)
•Lisa:មនុស្សស្អីក៏ផ្តាច់ការម្ល៉េះ តែមិញនេះបបូរមាត់គេទន់ល្អណាស់
(នាងនិយាយរួចក៏ស្ទាបបបូរមាត់ខ្លួនឯងហើយនាងក៏ទើបតែចាប់អារម្មណ៍ចំពោះបន្ទប់លេខ23នោះ)
កាត់មកមើលYaniវិញ
•Yani:ហុើយ....ស្រលាញ់គ្នាយូរហើយគ្រាន់តែដេកជាមួយគ្នាក៏មិនបានបើទៅនៅជាមួយបងRimល្អជាង
(ថារួចនាងក៏រៀបចំឥវ៉ាន់ហើយក៏ដើរតម្រង់មករកជណ្តើរតែ...នាងបានឮសម្លេងអ្វីប្លែកនាងក៏ចូលទៅទីនោះ)
•Yani:ហាស៎!!!ទឹកអ្វី?ដូចជាឈាម! ហេតុអ្វីក៏មានច្រើនដបម្ល៉េះ?
(ក្រាក)
សម្លេងបើកទ្វាក៏បានបន្លឺឡើងធ្វើឲ្យYaniនាងប្រញ៉ាប់រត់ពួនខាងក្រោយទូរយ៉ាងលឿន
(ហើយរឿងដែលយើងនឹកស្មានមិនដល់នោះគឺថាJungkookផឹកឈាមនោះ🩸 Yaniចំហរមាត់ធំៗក្រោយឃើញបែបនេះពេលដែលJungkookចេញទៅវិញបាត់ Yaniក៏ប្រញ៉ាប់ចេញមកយ៉ាងលឿនដែរហើយពេលនេះJungkookកំពុងនៅកននុងបន្ទប់របស់គេ)
•Yani:Kook...Kookieហា៎អូននឹកផ្ទះដូច្នេះអូនគិតថាអូនចង់ទៅលេងផ្ទះ1រយ:បងគិតយ៉ាងម៉េចដែរ
(នាងនិយាយទាក់ៗព្រោះភ័យខ្លាចJungkookបឺតឈាមនាង)
•Jungkook:អរអូនទៅក៏បានដែរចាំពេលណាមកវិញក៏បាន
(គេនិយាយហើយក៏អោបYani)
កាត់មកមើលពេលល្ងាចវិញ
•Jungkook:Lisaខ្ញុំចង់ញ៉ាំSteakសាច់គោ ហើយចម្អិនឲ្យសល់ឈាមផងកាន់តែច្រើនកាន់តើល្អបើអាចសុំរាងឆៅមកកុំឆ្អិន
(អីយ៉ាកុំប្រាប់ណាថាCeoរបស់យើងជាVampireដែលគេហៅថាបិសាចជញ្ជក់ឈាមនោះឯងព្រោះមើលទៅសកម្មភាពដូចជាចម្លែកៗយ៉ាងម៉េចមិនដឹងទេ)
•Lisa:ចាសចាស លោកCeo
(អាហារក៏បានឆ្អិន)
•Jungkook:Lisa!!!នេះខ្ញុំនិយាយនាងមិនស្តាប់ទេឬថាកុំឲ្យឆ្អិនពេក!
•Lisa:លោកតែនេះខ្ញុំចម្អិនវាមិនដល់2នាទីផងណាឃើញទេនេះឈាមនៅស្រស់ៗណាស់
(នាងនិយាយទាំងហួសចិត្តព្រោះSteakដែលនាងធ្វើនោះគឺបើគិតជាភាគរយវិញគឺត្រឹមតែ20%អីប៉ុណ្ណោះ)
យប់ឡើងប្រហែលជាម៉ោង9
Lisaបានងូតទឹករួចរាល់ហើយនាងក៏ស្រាប់តែស្រេកទឹកដូច្នេះនាងក៏ដើរតម្រង់មកកាន់កាំជណ្តើរហើយយើងដឹងច្បាស់ហើយថាបន្ទប់លេខ23គឺនៅជាប់កាំជណ្តើរនោះឯង
ហើយនាងក៏ឮសម្លេងចម្លែកដូចដែរYaniបានឮដែរ
ដូច្នេះនាងក៏បានលបមើលតាមចន្លោះទ្វាហើយក៏....
•Lisa:Ceo!!!!
(នាងក៏ភ្លាត់មាត់ហើយJungkookក៏ងាកមើលបណ្តាលឲ្យនាងភ័យជាខ្លាំង)
•Jungkook:Lisa!!!!
To be continue💖🙏🏻
YOU ARE READING
រឿង កិច្ចសន្យាCeoកំលោះ
Short Story(Enjoy 🙏🏻💖 សុំទោសសម្រាប់អក្ខរាវិរុទ្ធផង) តើកិច្ចសន្យាជាអ្វីទៅហេតុអីត្រូវគោរពតាម?
