ភាគ 1 អតីតកាល

13 1 0
                                        

រដូវស្លឹកឈើជ្រុះបានមកដល់ ឯខ្យល់ក៏បក់មកតិចៗរំលេចនៅចិត្តសោកាទាំងប៉ុន្មានអស់គ្មានសល់ ទីក្រុងដ៏ស្រស់ស្អាតមួយនៃប្រទេសកូរ៉េខាងត្បូងគឺទីក្រុងSeoul មានរចនាបថដ៏ស្រស់ស្អាតហើយក្រឡេកទៅមើលស្រីស្អាតមួយរូបមានសក់ពណ៌ទង់ដែងចាស់បបូរមាត់ពណ៌ក្រហមព្រាងៗឯរាងវិញមិនចាញ់បវរកញ្ញាប៉ុន្មានទេដោយនាងស្លៀករ៉ូបពណ៌ផ្កាឈូកស្តើងត្រឹមជង្គង់ដែលនាងមានឈ្មោះថា<La Lisa>កំពុងដើរតម្រង់ទៅហាងកាហ្វេទំនងជាបុគ្គលិកនៅទីនោះ

•Lisa:អាយ៎... (សម្លេងស្រែករបស់នាងបានបន្លឺឡើងព្រោះតែ...)

•Jungkook:នែ៎! នាងដើរមិនមើលផ្លូវទេឬបានជាមកចូលឡានខ្ញុំ អរឬក៏នាងចង់បានលុយខ្ញុំ? (ភ្លាមនោះLisaបានងាកមកមើលមុខគេយ៉ាងលឿនដោយគេគឺជាបុរសសង្ហាម្នាក់ដែលមានឈ្មោះថាJoen Jungkook)

•Lisa:លោកឯងឆ្កួតមែនទេអ្នកណាថា? ខ្ញុំមិនខ្វះលុយដល់ថ្នាក់ដើរចូលឡានលោកឯងព្រោះតែចង់បានលុយទេ (និយាយបានតែប៉ុណ្ណេះលោកប្រុសJungរបស់យើងបានយកដៃទៅខ្ទប់មាត់នាងព្រោះតែនាងស្រែកខ្លាំងពេកតែសំណាងអាក្រក់អីក៏...)

•Lisa:ជួយផងៗមានបុរសរោគចិត្តម្នាក់ចង់បំពានខ្ញុំ!!! (Lisaរបស់យើងក៏ស្រែកយកៗធ្វើឲ្យអ្នកនៅក្បែរនេះងាកមកមើលព្រងព្រៀតហើយអ្នកខ្លះទៀតក៏កាន់ដំបងដើម្បីយកមកសំពោងលោកប្រុសjungរបស់យើងទៀតផង តែប៉ុណ្ណេះមិនបង្អង់យូរJungkookក៏ប្រញ៉ាប់បើកឡានយកមួយទំហឹងដើម្បីគេចផុតពីការដេញវាយរបស់គេឯង)

•Mark:អ្នកនាងមិនអីទេមែនទេ? (បុរសសង្ហាម្នាក់បានជួយគ្រាLisaឡើងហើយនាំនាងទៅអង្គុយនៅក្នុងហាងកាហ្វេដែលLisaត្រៀមនឹងទៅនោះឯង)

•Mark:ខ្ញុំឈ្មោះMarkចុះអ្នកនាងវិញហើយមានត្រូវត្រង់ណាខ្លះឲ្យខ្ញុំជូនទៅមន្ទីពេទ្យទេ? (MarkមើលមុខLisaមិនដាក់ភ្នែកហាក់ដូចជាចាប់អារម្មណ៍លើគេអញ្ចឹង)

•Lisa:ខ្ញុំឈ្មោះLisaហើយក៏ជាម្ចាស់ហាងកាហ្វេនៅទីនេះដែរលោកចង់ញ៉ាំBrown Sugarឬក៏Chocolate Freshអីទេចាំខ្ញុំឲ្យគេយកឲ្យ (នាងញញឹមទៅគេធ្វើឲ្យMarkក៏ញញឹមទាំងមិនដឹងខ្លួនផង)

កាត់មកក្រុមហ៊ុនJ.L Intermentបន្តិច
គ្រាន់តែJungkookដើរចូលទៅក្នុងក្រុុមហ៊ុនភ្លាមធ្វើឲ្យបុគ្គលិកស្រីៗនាំគ្នាងាកមកមើលគេយ៉ាងច្រើនព្រោះតែគេសង្ហារនោះអី😹

រឿង កិច្ចសន្យាCeoកំលោះWhere stories live. Discover now